គ្រូពេទ្យហ្វិញត្វឹង បម្រើការងារនៅដំណាក់សុខាភិបាលឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ តែងបានអ្នកជំងឺស្រឡាញ់រាប់អាន ពីព្រោះបងតែងអស់ពីចិត្តក្នុងការថែទាំអ្នកជំងឺ។
គ្រូពេទ្យហ្វិញត្វឹង កំពុងធ្វើសំណុំលិខិតអ្នកជំងឺ។
កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករក្រីក្រមួយនៅភូមិចុងទង់ ឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ កាលពីកុមារភាពហ្វិញត្វឹង បានបង្ហាញពីភាពសង្វាតរៀនសូត្រ ដែលមានបំណងរៀនមុខវិជ្ជាពេទ្យ ដើម្បីក្លាយជាគ្រូពេទ្យព្យាបាលជំងឺដល់មាមីងក្រីក្រក្នុងភូមិស្រុក។
ឆ្នាំ ២០១៤ ក្រោយពីបញ្ចប់ការសិក្សា ហ្វិញត្វឹង បានទទួលមកបម្រើការងារនៅដំណាក់សុខាភិបាលឃុំដាឡុក ស្រុកចូវថាញ់ រហូតមកដល់សព្វថ្ងៃ។ គ្រូពេទ្យហ្វិញត្វឹង ឱ្យដឹង៖ “ខ្ញុំតែងធ្វើការដោយស្មារតីទទួលខុសត្រូវខ្ពស់ “ធ្វើដើម្បីប្រជាជនស្រឡាញ់ និងមានទំនុកចិត្ត” នោះគឺជាការវាស់ស្ទង់មួយដ៏មានប្រសិទ្ធភាពរបស់យើងក្នុងការថែទាំសុខភាពជូនប្រជាជន។ ទោះបីដំណាក់សុខាភិបាលឃុំចម្ងាយពីមន្ទីរពេទ្យស្រុកមិនដល់ ១០ គ.មក៏ដោយ ប៉ុន្តែមានអ្នកជំងឺមកពិនិត្យនិងព្យាបាលច្រើន។ មធ្យមភាគក្នុងមួយថ្ងៃ មានអ្នកមកពិនិត្យនិងព្យាបាលជំងឺពី ៤០-៥០ លើកនាក់”។
គ្រូពេទ្យហ្វិញត្វឹង កំពុងពិនិត្យជំងឺជូនប្រជាជន។
ដាឡុកជាឃុំមានជនរួមជាតិខ្មែររស់នៅជាង ៧០% នៃចំនួនប្រជាជនសរុបទូទាំងឃុំ។ អាស្រ័យហេតុនោះ គ្រូពេទ្យហ្វិញត្វឹង តែងនិយាយ ២ ភាសាគឺវៀត-ខ្មែរ ដើម្បីផ្សព្វផ្សាយ ណែនាំប្រជាជនក្នុងការបង្ខិតជិតរាល់ព័ត៌មានអំពីសុខភាព ការព្យាបាលនិងប្រើប្រាស់ថ្នាំ។ល។ ពូថាច់វៀង នៅភូមិចុងទង់ ឃុំដាឡុក ឱ្យដឹង៖ “គ្រូពេទ្យហ្វិញត្វឹង តែងអស់ពីចិត្តថែទាំសុខភាពមាមីងនៅទីនេះ។ ខ្ញុំមានជំងឺសម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម មានពេលខ្លះក៏ត្រូវពឹងគ្រូពេទ្យហ្វិញត្វឹង យកថ្នាំមកឱ្យដល់ផ្ទះផងដែរ។ សព្វថ្ងៃ សុខភាពខ្ញុំគ្រាន់បើជាងមុនច្រើន។ គ្រូពេទ្យហ្វិញត្វឹង គាត់អស់ពីចិត្តនឹងអ្នកជំងឺណាស់ ម្ល៉ោះហើយគាត់តែងបានមាមីងស្រឡាញ់រាប់អាន”។
អ្នកស្រីវ៉ធីហុង ប្រធានដំណាក់សុខាភិបាលឃុំដាឡុក ឱ្យដឹង៖ “គ្រូពេទ្យហ្វិញត្វឹង ជាបក្ខជនវ័យក្មេង សកម្មតែងមានស្មារតីទទួលខុសត្រូវក្នុងការងារ និងសម្រេចភារកិច្ចល្អដែលដំណាក់ប្រគល់ឱ្យ។ មានអ្នកជំងឺជាជនជាតិខ្មែរជាច្រើន ដែលមកពិនិត្យព្យាបាល តែងបានគ្រូពេទ្យហ្វិញត្វឹងជួយបកប្រែពន្យល់ជាភាសាខ្មែរ ដើម្បីគ្រូពេទ្យនិងវេជ្ជបណ្ឌិតអាចនឹងពិនិត្យព្យាបាលបានល្អប្រសើរ”៕
សើុងម៉ាល័យ-លីសៀ