នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្លិបអាជីវកម្មវៀតណាមនៅកម្ពុជា ទើបរៀបចំកិច្ចជំនួបអាជីវកម្មវៀតណាម និងអាជីវកម្មខ្មែរមានដើមកំណើតវៀតណាមនៅកម្ពុជា។
ទិដ្ឋភាពនៃកិច្ចប្រជុំ។
បច្ចុប្បន្ន វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា បន្ទាប់ពីអាមេរិកនិងចិន។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោម ៧៩ ប្រទេស និងតំបន់ដែលវៀតណាមវិនិយោគនៅបរទេស។ ក្នុងប៉ុន្មានឆ្នាំកន្លង សហគមន៍អាជីវកម្មវៀតណាមនៅកម្ពុជា មានការរួមចំណែកច្រើនក្នុងសកម្មភាពសុខុមាលភាពសង្គមរបស់កម្ពុជា កសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន បង្កើតការងារជូនកម្មករក្នុងស្រុករាប់ពាន់នាក់ បានរដ្ឋាភិបាលនិងប្រជាជនកម្ពុជាវាយតម្លៃខ្ពស់។ រាល់បទអន្តរាគមន៍ដែលបានលើកឡើងក្នុងកិច្ចប្រជុំ ផ្ដោតសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈម បង្កើនការតភ្ជាប់រវាងអាជីវកម្មវៀតណាម និងអាជីវកម្មខ្មែរមានដើមកំណើតវៀតណាម បង្កើតជាបណ្ដាញព័ត៌មានដើម្បីចែករំលែកបទពិសោធន៍ ជួយគ្នាទៅវិញទៅមក ជម្នះលំបាកក្នុងវិស័យអាជីវកម្ម ជួយគ្នាទៅវិញទៅមករួមគ្នាអភិវឌ្ឍន៍ សំដៅរួមចំណែកកាន់តែច្រើនថែមទៀតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសនីមួយៗ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ង្វៀងហ្វីតាំង បានស្នើដល់ស្ថាប័នមានសមត្ថកិច្ច ធ្វើបច្ចុប្បន្នភាពព័ត៌មាន និងស្ថានភាពអំពីកម្ពុជា ទំនាក់ទំនងវៀតណាម-កម្ពុជា ក៏ដូចជាធ្វើបច្ចុប្បន្នភាពពីគោលការណ៍ គោលនយោបាយថ្មី ស្ដីពីពាណិជ្ជកម្ម វិនិយោគនៅកម្ពុជា ផ្ដើមពីនោះ បង្កើតឡើងនូវគោលនយោបាយ យុទ្ធសាស្រ្តធ្វើអាជីវកម្មនៅកម្ពុជា មានប្រសិទ្ធភាពនិងសមស្រប។ ឯកអគ្គរដ្ឋទូតវៀតណាម ង្វៀងហ្វីតាំង បានសំណូមពរប្រមែប្រមូលនូវសំណើលើកឡើងរបស់អាជីវកម្ម ជាមួយនឹងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដើម្បីមានទិសដៅឧបត្ថម្ភសមស្រប ជំរុញដំណើរការវិនិយោគនិងធុរកិច្ចរបស់អាជីវកម្មវៀតណាមនៅកម្ពុជា៕
យោង៖ VOV បកប្រែ៖ ថាច់ធី