ឃុំលឿងហ្វា A ស្រុកចូវថាញ់ ខេត្តត្រាវិញ ជាឃុំមួយដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ រយៈពេលកន្លង សមាគមកសិករឃុំបានសហការជាមួយគណៈកម្មាធិកាបក្ស គណៈកម្មាធិកាប្រជាជន អង្គការនយោបាយសង្គមឃុំ អនុវត្តបានល្អនូវកម្មវិធីទិសដៅជាតិអំពីការកសាងជនបទថ្មី ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន។
លោកថាច់បាន (ស្តាំ) កំពុងថែទាំផ្កាអង្គាសីលរបស់គ្រួសារ ដើម្បីរកប្រភពចំណូលលំនឹង រួមចំណែកកសាងជនបទថ្មីនៅភូមិភាគ។
លោកថាច់ចន្ធី ប្រធានសមាគមកសិករឃុំលៀងហ្វា A មានប្រសាសន៍៖ ដើម្បីរួមចំណែកកសាងជនបទថ្មីកម្រិតខ្ពស់ ចាប់ពីដើមអាណត្តិកាល ២០១៨-២០២៣ រហូតមកដល់បច្ចុប្បន្ន សមាគមរៀបចំយុទ្ធនាការឃោសនាបាន ៧៥៧ លើក ចលនាសមាជិកកសិករអនុវត្តល្អបទដ្ឋានគ្រួសារវប្បធម៌ជនបទថ្មី ភូមិវប្បធម៌ជនបទថ្មី ចលនាសមាជិកកសិករបរិច្ចាគដីកសាងផ្លូវគមនាគមន៍ជនបទប្រវែងជិត ៥ គីឡូម៉ែត្រ សាងសង់ស្ពានបេតុង បាន ៤ ខ្សែ សរុបតម្លៃទឹកប្រាក់ជិត ១,២ ពាន់លានដុង។ ព្រមទាំងបានដំណើរការកសាងដងផ្លូវដាំផ្កាលម្អចំនួន ២ គឺ (ផ្លូវខេត្តលេខ ៩១១ និងផ្លូវស្រុកលេខ ១១) ចលនាបំពាក់អំពូលភ្លើងអគ្គិសនីបំភ្លឺផ្លូវ “ភ្លឺ បៃតង ជ្រះ ស្អាត” លើភូមិសាស្រ្តឃុំ សរុបតម្លៃទឹកប្រាក់ជាង ១,៣ ពាន់លានដុង។ ឆ្នាំ ២០២២ ទូទាំងឃុំមានសមាជិក ១.២៥០ នាក់ បានទទួលស្គាល់ជាគ្រួសារកសិករវប្បធម៌ជនបទថ្មី សម្រេចជាង ៩៦% ក្នុងនោះ មានភូមិជនបទថ្មីចំនួន ៧ សម្រេចលក្ខឋានជនបទថ្មីកម្រិតខ្ពស់នៅចុងឆ្នាំ ២០២២។ គោលដៅចុងក្រោយក្នុងការកសាងជនបទថ្មីរបស់ឃុំ លឿងហ្វា A គឺលើកកម្ពស់ជីវភាពប្រជាជន។ ទន្ទឹមនឹងការខិតខំរក្សាកិត្តិនាមជា “ឃុំជនបទថ្មីកម្រិតខ្ពស់” ឃុំតែងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្អែកលើសក្ដានុពល និងឧត្តមភាពរបស់ភូមិភាគ។
កសិករនៅភូមិហ្វាឡាក C បរិច្ចាគដីធ្វើផ្លូវជនបទ។
ទោះបីបច្ចុប្បន្ន ឃុំជនបទថ្មីកម្រិតខ្ពស់លឿងហ្វា A នៅមានលក្ខណៈជាតំបន់ជនបទក៏ដោយ។ ប៉ុន្តែជីវភាពនិងការប្រជុំជីវកិច្ចរបស់ប្រជាជនបានកែលម្អ។ ជាក់ស្តែងគឺហេដ្ឋារចនាសម្ព័ន្ធជនបទមូលដ្ឋានបានសម្រេចល្អ ទេសភាព បរិស្ថានស្រឡះស្រឡំ។ លំនៅឋានរឹងមាំ គ្រប់សំណង់បម្រើជីវភាពប្រជាជនបាន “ផុសឡើង” ច្រើន។ លោកថាច់បាន នៅភូមិដៃទែន ឱ្យដឹង៖ “កាលពីមុន ភូមិនេះពិបាកធ្វើដំណើរទៅមកណាស់ មានគ្រួសារជាច្រើននៅឆ្ងាយពីផ្លូវជនបទ មិនមានអគ្គិសនីប្រើប្រាស់។ ប៉ុន្តែឥឡូវនេះ ដងផ្លូវកាត់ក្នុងភូមិក៏បានពង្រីកមានការចាក់បេតុង ក្រាលកៅស៊ូ មានអគ្គិសនីសុវត្ថិភាពចុះដល់ផ្ទះ ការទំនាក់ទំនងលក់ដូរ ដាំដុះ ចិញ្ចឹមសត្វ ប្រជុំជីវកិច្ចប្រចាំថ្ងៃរបស់គ្រួសារខ្ញុំ និងកសិករនៅទីនេះមានភាពងាយស្រួលជាង”។ ដើម្បីទទួលបានលទ្ធផលនោះ កម្មាភិបាល បក្ខជនរបស់ឃុំគ្រប់រូប ជាពិសេស គឺកម្មាភិបាលបម្រើការងារសមាគមកសិករ និងប្រជាជននៅភូមិភាគ បានសាមគ្គីរួមគ្នាអនុវត្តកសាងឃុំជនបទថ្មីកម្រិតខ្ពស់សម្រេចជោគជ័យ៕
សើុងម៉ាល័យ-ត្រឹងរ៉ូន