ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/01/2023 - 08:46

អត្រា​គ្រួសារ​ជន​ជាតិ​ភាគ​តិ​ចក្រីក្រ​នៅ​ខេត្ត​គៀង​យ៉ាង​ ថយចុះ​ជារៀង​រាល់​ឆ្នាំ​

យោង​តាម​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ឆ្នាំ​ ២០២២ ការ​ងារ​គិត​គូរដល់​ជន​រួម​ជាតិ​ភាគ​តិ​ចលើភូមិ​សាស្ត្រ​ខេត្ត​ ត្រូវ​បានអនុ​វត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ក្នុង​នោះ​ លេចធ្លោបំ​ផុត​គឺ​ការ​ផ្គួបបញ្ចូល​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ ជាមួយ​នឹង​កម្ម​វិធី​ទិស​ដៅ​ពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរភាព​ នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិ​ចរស់​នៅ​កុះ​ករ។ល។ អា​ស្រ័យ​ហេតុ​នោះ​ អត្រា​គ្រួសារ​ជន​រួម​ជាតិ​ភាគ​តិ​ចក្រីក្រ​ ថយចុះ​នៅ​ក្រោម​ ៤,៨%។ ការ​ងារ​អភិរក្ស​ និង​លើក​កម្ពស់​អត្ត​សញ្ញាណវប្បធ​ម៌​របស់​ជន​រួម​ជាតិ​ភាគ​តិ​ច ក៏​បាន​ខេត្ត​អនុ​វត្ត​ល្អ​ តាម​រយៈ​ពិធី​បុណ្យ កម្ម​វិធី​សិល្បៈ​ និង​ថ្នាក់​អក្ខរកម្ម​ខ្មែរ​។

កម្ម​វិធី​​ជំនួយ​ផលិត​កម្ម​​ ជួយ​​ដល់​គ្រួសារ​​ខ្មែរ​​ជា​ច្រើន​​នៅ​ខេត្ត​គៀង​យ៉ាង​
បាន​ចាក​ផុត​ពី​​ភាព​​ក្រីក្រ​។

គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ បន្ត​សហ​ការ​ជាមួយ​អង្គ​ភាព​ពាក់​ព័ន្ធ​ ដើម្បី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រសិទ្ធ​ភាព​នូវ​កម្ម​វិធី​ និង​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ សំ​ដៅ​លើក​កម្ពស់​គុណ​ភាព​ជីវភាព​ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួសារ​ជន​រួម​ជាតិ​ភាគ​តិ​ចក្រីក្រ​ក្នុង​ទូទាំង​ខេត្ត​ ចុះ​ទាប​ជាង​ទៀត​ក្នុង​ឆ្នាំ​ ២០២៣៕

                                         យ័ញ​ភុក​ - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ