គណៈកម្មាធិការជនជាតិ ទើបរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញទូទាំងប្រទេស បូកសរុបការងារជនជាតិឆ្នាំ ២០២២ និងបូកសរុបបណ្តោះអាសន្ន ១ ឆ្នាំអនុវត្ត កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាល I ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីទិសដៅជាតិ) និងផ្សព្វផ្សាយភារកិច្ចឆ្នាំ ២០២៣។
អ្នកតំណាងថ្លែងយោបល់ក្នុងកិច្ចប្រជុំ។
យោងតាមរបាយការណ៍នៃកិច្ចប្រជុំ គិតមកដល់ចុងឆ្នាំ ២០២២ ទូទាំងប្រទេស មាន ៣.៤៣៤ ឃុំស្ថិតនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំលើភូមិសាស្ត្រខេត្ត ក្រុងចំនួន ៥៣ ចំណុះមជ្ឈិម រួមមាន៖ ឃុំតំបន់ I ចំនួន១.៦៧៣ ឃុំតំបន់ II ចំនួន២១០ និងឃុំតំបន់ III ចំនួន ១.៥៥១។ ចាប់ពីឆ្នាំ ២០២១ គ្រប់គោលនយោបាយជនជាតិទាំងអស់ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីទិសដៅជាតិ។ ក្រោមកិច្ចចង្អុលការ ដឹកនាំយ៉ាងស្វិតស្វាញ របស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ក្រោមទិសស្លោក “សាមគ្គី ក្រឹត្យក្រម ម្ចាស់ការសម្រប សុវត្ថិភាព ប្រសិទ្ធភាព ស្តារឡើងវិញការអភិវឌ្ឍ” សេដ្ឋកិច្ច -សង្គមប្រទេសយើងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន; សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឯករាជ្យ អធិបតេយ្យ ត្រូវបានរក្សារឹងមាំ ។ល។ អាស្រ័យហេតុ នេះស្ថានភាពសេដ្ឋកិច្ច-សង្គមលើភូមិសាស្ត្រតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ មានការវិវឌ្ឍជាវិជ្ជមានចំទិសដៅ។
ផ្អែកលើលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២២ ដើម្បីកម្មវិធីការងារឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់សម្រេចបានតាមទិសដៅដាក់ចេញ គណៈកម្មាធិការជនជាតិ កំណត់ទិសដៅផ្តោតលើកិច្ច ចង្អុលការ ដឹកនាំអនុវត្តល្អនូវភារកិច្ចសំខាន់ៗមួយចំនួន បន្តការផ្សព្វផ្សាយអនុវត្តល្អបទបញ្ជា សេចក្តីសម្រេច សេចក្តីសន្និដ្ឋានរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល; ឯកសារចង្អុលការ ដឹកនាំរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលពាក់ព័ន្ធដល់ការងារជនជាតិ; រៀបចំអនុវត្តល្អកម្មវិធីទិសដៅជាតិ ក៏ដូចជាបន្តការកសាង បង្ហើយនិងដាក់ចេញឯកសារណែនាំផ្សព្វផ្សាយ អនុវត្តកម្មវិធី; ផ្តោតលើការកសាងគម្រោង គោលនយោបាយជនជាតិ; បន្តការពិនិត្យ ផ្ទៀងផ្ទាត់ កែប្រែ បំពេញបន្ថែមឬជំនួសកម្មវិធី គោលនយោបាយជនជាតិ ដើម្បីធានាលក្ខណៈឯកភាពព្រមៗគ្នា; បង្កើនការងារតាមដាន ក្តាប់ស្ថានភាពលើភូមិសាស្ត្រតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ អនុវត្តការឆ្លើយនូវសំណើរបស់ម្ចាស់ឆ្នោត និងការសួរដេញដោលរបស់សមាជិករដ្ឋសភាក្នុងរាល់សម័យប្រជុំ...៕
យោង៖ www.cema.gov.vn-មុនី