រយៈពេលកន្លង ការងារអប់រំ លត់ដំកាយសម្បទាដល់សិស្សសាលាលើភូមិសាស្រ្តក្រុងកឹងធើ ត្រូវបានផ្នែកអប់រំក្រុងយកចិត្តទុកដាក់អនុវត្តល្អ នាំមកប្រសិទ្ធភាពជាក់ស្ដែង។
សិស្សសាលាវិទ្យាល័យថើយឡាយ កំពុងរត់ហាត់ប្រាណជុំវិញទីធ្លាខាងក្រោយសាលា។
តាមប្រសាសន៍លោកង្វៀងភុកតាំង នាយករងមន្ទីរអប់រំនិងបណ្ដុះបណ្ដាលក្រុងកឹងធើ ក្នុងដំណើរការនៃកិច្ចសហការជាមួយនឹងភូមិភាគ កសាងសាលារៀនសម្រេចបទដ្ឋានជាតិ ផ្នែកអប់រំតែងយកចិត្តទុកដាក់កសាងពហុកីឡាដ្ឋាននៅតាមសាលារៀន។ ពហុកីឡដ្ឋានទាំងនេះនឹងជួយឱ្យសិស្សមានលក្ខណសម្បត្តិ រៀនសូត្រវិញ្ញាសាអប់រំកាយបានល្អ ព្រមទាំងលត់ដំកាយសម្បទា តាមរយៈវិញ្ញាសាកីឡាជំនាញ មានដូច៖ បាល់ទះ បាល់ទាត់ វាយសីជាដើម។ ទន្ទឹមនឹងនោះ ផ្នែកអប់រំក៏ផ្ដោតការយកចិត្តទុកដាក់កសាងកងជួរគ្រូបង្រៀនអប់រំកាយ មានកម្រិតវិជ្ជាជីវៈឆ្លើយតបតម្រូវការសិក្សានិងលត់ដំជូនដល់សិស្សសាលា”។
ជាក់ស្ដែងឃើញថា ពហុកីឡាដ្ឋានជាច្រើន ក្នុងសាលារៀនបានពង្រីកប្រសិទ្ធភាព។ តួយ៉ាងដូច ពហុកីឡាដ្ឋានសាលាបឋមសិក្សាវ៉ត្រឿងត្វង ខណ្ឌនិញកេវ ជាកន្លែងហាត់ប្រាណ អប់រំកាយរបស់សិស្សានុសិស្ស ខណៈពេលលក្ខណៈហ្វឹកហាត់នៅទីធ្លាខាងក្រៅមិនអំណោយផល។ ព្រមជាមួយនោះ ពហុកីឡដ្ឋាននៅទាំងជាកន្លែងហ្វឹកហាត់វិញ្ញាសាក្បាច់គុនបាល់បោះ វាយសីរបស់ក្លិបទាំងឡាយដែលសាលារៀនបានសហការបង្កើតផង។ បងដាវវ៉ាន់ក្វឹង ផ្ទះនៅវិថីហ្វាងក្វឹកវៀត ឱ្យដឹង៖ “កូនខ្ញុំចូលចិត្តវាយសី ម្ល៉ោះហើយខ្ញុំស៊ូជូនកូនទៅរៀនបន្ថែមនៅថ្ងៃចុងសប្ដាហ៍ ហើយអង្គុយចាំប្រហែលមួយម៉ោង។ អាស្រ័យហេតុនោះ ទើបកាយសម្បទាកូនខ្ញុំឥឡូវល្អប្រសើរជាងមុនច្រើនណាស់”។
មានសាលារៀនជាច្រើននៅជាយក្រុង បានប្រើប្រាស់ទីធ្លាធំទូលំទូលាយសម្រាប់អនុវត្តការបង្ហាត់បង្រៀនប្រកបដោយប្រសិទ្ធភាព សំដៅជួយបង្កើនកាយសម្បទាដល់សិស្ស។ អ្នកគ្រូ ង្វៀងធីត្រឹមអាញ គ្រូបង្រៀនវិញ្ញាសាអប់រំកាយ នៅសាលាវិទ្យាល័យថើយឡាយ កំពុងណែនាំសិស្សរត់ជុំវិញទីធ្លាដីខាងក្រោយសាលា។ អ្នកគ្រូត្រឹមអាញ ឱ្យដឹង៖ “ពេលចាប់ផ្ដើមមេរៀន ខ្ញុំណែនាំប្អូនៗធ្វើចលនាកម្ដៅសាច់ដុំ បន្ទាប់ពីនោះក៏ទៅតាមលក្ខណៈអាកាសធាតុ ហើយណែនាំប្អូនៗរត់ហាត់ប្រាណជុំវិញទីធ្លានេះពី ១ ដល់ ៣ ជុំ រួចទើបចូលខ្លឹមសារមេរៀនជាផ្លូវការ។ ក្រោយមួយរយៈពេលអនុវត្តខ្លឹមសារនេះ ក្រុមអប់រំកាយរបស់សាលាយើងខ្ញុំវាយតម្លៃថា ពិតជាមានប្រសិទ្ធភាពក្នុងការលើកកម្ពស់កាយសម្បទាដល់សិស្ស”។
ភាពជាក់ស្ដែងបានបង្ហាញថា ការផ្ដោតអារម្មណ៍តែលើពេលវេលារៀនជាផ្លូវការ និងរៀនកួផងនោះ អាចនឹងប៉ះពាល់ដល់សុខភាពសិស្សខ្លាំងណាស់ ពិសេសគឺដំណាក់កាលប្អូនៗកំពុងអភិវឌ្ឍកាយសម្បទា។ អាស្រ័យហេតុនោះ ការបង្រៀននិងលត់ដំកាយសម្បទាសមស្របដល់សិស្ស គឺជាទិសដៅសំខាន់បំផុតរបស់ផ្នែកអប់រំក្រុង។ ខ្លឹមសារនេះក៏ទទួលបានការគាំទ្រ ពីសំណាក់អាណាព្យាបាលសិស្សផងដែរ៕
ហាថាញ - ថាច់ធី