នៅហាណូយ គណៈកម្មាធិការជនជាតិ រៀបចំកិច្ចប្រជុំវាយតម្លៃមួយឆ្នាំអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ (កម្មវិធី ១៧១៩)។
អ្នកតំណាងចូលរួមក្នុងអង្គប្រជុំ។
ឆ្នាំ ២០២២ គណៈកម្មាធិការជនជាតិ ត្រូវបានប្រគល់ថវិកាជិត ៣០០ ពាន់លានដុង សម្រាប់ដំណើរការអនុវត្តកម្មវិធី ១៧១៩ រហូតដល់ថ្ងៃទី ៣០/៦/២០២២ បានបែងចែកជិត ២៧០ ពាន់លានដុង។ បន្ទាប់ពីបានបែងចែកថវិកា គណៈកម្មាធិការជនជាតិ បានប្រគល់គ្រោងថវិកាដល់នាយកដ្ឋាន អង្គភាពនានាដើម្បីផ្សព្វផ្សាយអនុវត្ត។ ទោះបីដូច្នោះក៏ដោយ ដំណាក់ការផ្សព្វផ្សាយអនុវត្តនៅជួបការលំបាកច្រើន។ ឆ្នាំ ២០២២ ជាឆ្នាំដំបូងអនុវត្តកម្មវិធី ១៧១៩ នាយកដ្ឋាន អង្គភាពនានាមិនទាន់មានបទពិសោធន៍ក្នុងការផ្សព្វផ្សាយ ទើបប្រឈមនឹងភាពខ្វះចន្លោះច្រើនក្នុងការកសាងផែនការ; បរិមាណការងារត្រូវធ្វើការពិនិត្យវាយតម្លៃចម្រុះគ្នា រាល់ឯកសារ ណែនាំស្ដីពីហិរញ្ញវត្ថុក៏មានការជាន់លើគ្នា។ល។ ជះឥទ្ធិពលដល់ល្បឿនដំណើរការរួមនៃការអនុវត្តភារកិច្ច។ នាយកដ្ឋានមួយចំនួន ក៏បានកសាងផែនការ ប៉ុន្តែដោយសារមិនមានពេលវេលាគ្រប់គ្រាន់ ទើបគណៈកម្មាធិការជនជាតិ ស្នើឱ្យពន្យារពេលទុកអនុវត្តនៅឆ្នាំ ២០២៣ វិញ។
ថ្លែងយោបល់បូកសរុបក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន សង្កត់ធ្ងន់ នៅពេលខាងមុខគប្បីផ្ដុំកម្លាំងអនុវត្តកម្មវិធី ១៧១៩ ឱ្យកាន់តែម៉ឺងម៉ាត់និងប្រសិទ្ធភាពជាងទៀត។ ចំពោះក្រុមការងារស្ថិតក្នុងឆ្នាំ ២០២២ សំណូរពរនាយកដ្ឋាន អង្គភាពទាំងអស់ ជំរុញល្បឿនដំណើរការអនុវត្តនូវភារកិច្ចដែលបានផ្ដល់សច្ចានុមតិ ទន្ទឹមនឹងនោះ ធ្វើការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញទាំងស្រុងនីតិវិធី សំណុំបែបបទ ខ្លឹមសារដើម្បីធ្វើការកែតម្រូវបានទាន់ពេល។ ចំពោះភារកិច្ចក្នុងឆ្នាំ ២០២២ គ្រប់លក្ខណសម្បត្តិដើម្បីផ្សព្វផ្សាយដំណើការ ប៉ុន្តែដោយសារពេលវេលា ទើបសំណុំបែបបទ តម្រូវឱ្យមានការអូសបន្លាយ មិនទាន់អនុវត្តបាន ត្រូវទុកអនុវត្តនៅឆ្នាំ ២០២៣ វិញ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិស្នើឱ្យធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់មើលចំពោះតួនាទីភារកិច្ចរបស់ស្ថាប័ន ក្រសួងផ្នែក ភូមិភាគ ដើម្បីធានាដល់ការផ្គួបបញ្ចូល សហការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ចំពោះភារកិច្ចដែលមិនទាន់គ្រប់លក្ខណសម្បត្តិអនុវត្តទាំងយន្តការ និងដំណាក់ការតួនាទី គប្បីមានការបូកសរុបឡើងវិញដើម្បីស្វែងរកវិធានការដោះស្រាយ។ ចំពោះខ្លឹមសារដែលមិនអាចដំណើរការអនុវត្តបាន គប្បីធ្វើរបាយការណ៍ប្រកបដោយតម្លាភាព។
រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន សំណូមពរដល់នាយកដ្ឋាន អង្គភាពនានាដំណើរការកសាងផែនការឆ្នាំ ២០២៣ ចាប់ពីពេលនេះទៅ ក្នុងនោះ ជ្រើសរើសនូវខ្លឹមសារអាចអនុវត្តទៅបានត្រឹមត្រូវតាមតួនាទី ធានាលក្ខណៈប្រសិទ្ធភាព។ សំណូមពរដល់សមមិត្តថ្នាក់ដឹកនាំគណៈកម្មាធិការ ដំណើរការបែងចែកការងារ ប្រគល់ភារកិច្ចចំពោះនាយកដ្ឋាន អង្គភាពនានាដែលបានប្រគល់ឱ្យទទួលបន្ទុក គប្បីជិតដិត ដាក់តឿនត្រួតពិនិត្យ ផ្ដុំកម្លាំងដោះស្រាយបញ្ហាលំបាក ជាប់ទាក់ទិនរបស់នាយកដ្ឋាន អង្គភាពនានា៕
ប្រភព៖ cema.gov.vn - ប្រែសម្រួល៖ ពេជ្រសឿន