មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/11/2022 - 16:14

"សមរ​ភូមិ​ក្រោយ​" របស់​បង​ស្រី​ ហ្វិញ​ធីកីម​លៀង​

ពីរ​នា​ក់បង​ប្អូន​រស់​នៅ​ក្រលំ​បាក​តាំង​តែ​ពី​តូច ម្ល៉ោះ​ហើយ​ពេល​ជីវ​ភាព​បាន​លំ​នឹង​ បង​ស្រី​ ហ្វិញ​ធី​សាវ​ នៅ​សង្កាត់​ទ្រឿង​ឡាក ខណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ ទទួល​រ៉ាប់​រង​ការ​ងារ​ផ្ទះ​ ដើម្បី​បង​ស្រី​បង្កើត​បាន​ធ្វើ​ការ​ងារ​សង្គម​ និង​ជួយ​ធ្វើ​កិច្ច​ការ​ងារ​ក្នុង​វត្ត​។​

  បង​ស្រី​ហ្វិញ​ធីសាវ​។​

ជា​ម្ចាស់​ហាង​លក់​គ្រឿង​ទេស ប៉ុន្តែ​បង​ស្រី​ ហ្វិញ​ធីកីម​លៀង​ នៅ​មណ្ឌល​ប៊ិញ​ឡើយ​ សង្កាត់​ទ្រឿង​ឡាក បែរ​ជាមិន​សូវ​ច្បាស់​ពី​តម្លៃ​មុខ​ទំ​និញ​មួយ​ចំ​នួន​។​ ពេល​មាន​ភ្ញៀវ​មក​រក​ទិញ​អី​វ៉ាន់​ម្តង​ៗ​ គាត់​តែង​ស្រែក​សួរ​ “សាវ​អើយ​ អា​នេះ​តម្លៃ​ប៉ុន្មាន​”។​ បង​ស្រី​លៀង​ បង្ហើប​ឱ្យ​ដឹង​៖ “ចាប់​ពី​ខ្ញុំ​បាន​បង​ប្អូន​នារី​ជឿ​ទុក​ចិត្ត​បោះ​ឆ្នោត​ធ្វើ​ជា​ប្រ​ធាន​ក្រុម​ហ៊ុន​ទុន​ និង​ប្រ​ធាន​ក្រុម​ជួយ​ធ្វើ​កិច្ច​ការ​ងារ​ក្នុង​វត្ត​ ការ​ងារ​ផ្ទះ​ទាំង​ប៉ុន្មាន​ខ្ញុំ​ប្រ​គល់​ “ប្អូន​សាវ​” រ៉ាប់​រង​ទាំង​អស់​។​ ដោយ​សារ​មាន​ប្អូន​ទទួល​រ៉ាប់​រង​ ហេតុ​នោះ​ទើប​ខ្ញុំ​អនុវត្ត​ល្អ​ការ​ងារ​ដែល​បាន​ប្រ​គល់​ឱ្យ​”។​

“ប្អូន​សាវ​” ដែល​បង​ស្រី​ ហ្វិញ​ធីកីម​លៀង​ និយាយ​នោះ​គឺបង​ស្រី​ ហ្វិញ​ធី​សាវ​ ជា​ប្អូន​ស្រី​បង្កើត​របស់​បង​ស្រី​លៀង​។​ បង​ស្រី​ ហ្វិញ​ធីសាវ​ រៀប​រាប់​៖ “គ្រួ​សារ​ខ្ញុំ​មាន​បង​ប្អូន​ច្រើន​ណាស់​ ប៉ុន្តែ​ព្រាត់​ប្រាស់​អស់​ហើយ​ នៅ​សល់​តែ​បង​ប្អូន​ស្រី​ពីរ​នា​ក់ប៉ុណ្ណោះ​ ជួយ​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក។​ ពី​មុន​យើង​ខ្ញុំ​ក្រណាស់​ មាន​តែ​ទូក​តូច​មួយ​ចែវ​ទៅ​ធ្វើ​ការ​ឈ្នួល​គ្រប់​ច្រក​ល្ហក ចែវ​រហូត​មក​ដល់​ទំ​នប់​ទឹក​តា​កែវ​ចត​ទូក​នៅ​ទីនេះ​។​ ដោយ​សារ​ទូក​ចាស់​ ពុក​ ទឹក​ជ្រាប​ចូល​រហូត​ អ្នក​ខ្លះ​ឃើញ​ក៏​អា​ណិត​ក៏​ឱ្យ​សង់​ខ្ទម​នៅ​បណ្តោះ​អា​សន្ន​ដើម្បី​ទៅ​ធ្វើ​ការ​ឈ្នួល​។​ ដោយ​ខិត​ខំ​ប្រិត​សំ​ចៃ​ ទើប​ពីរ​នាក់​បង​ប្អូន​ទិញ​បាន​ដី​ធារ​ផ្ទះ​ រួច​សង់​បាន​ផ្ទះ​ស្លឹក​តូច​មួយ​ខ្នង​។​ អា​ស្រ័យ​បាន​រដ្ឋ​ឱ្យ​បុល​ទុន​ឧបត្ថម្ភ​ ម្ល៉ោះ​ហើយ​ ទើប​យើង​ខ្ញុំ​បើក​បាន​ហាង​លក់​គ្រឿង​ទេស ផ្តើម​ពី​លក់​នំ​បួន​ប្រាំ​កញ្ចប់​ឱ្យ​កុមារ​ក្នុង​ភូមិ​”។​

បង​ស្រី​ ហ្វិញ​ធីសាវ​ (ឈរ​) ជាមួយ​នឹង​បង​ស្រី​បង្កើត​។​

បង​ស្រី​ ង្វៀង​ធី​ថា​ លេខា​សាខា​បក្ស​និង​ជា​ប្រ​ធាន​មណ្ឌល​ប៊ិញ​ឡើយ​ ឱ្យ​ដឹង​៖ “ពីរ​នាក់​បង​ប្អូន​បង​ស្រី​សាវ​ ខិត​ខំ​ប្រឹង​ប្រែង​ប្រ​កប​ការ​ងារ​រក​ស៊ី​ណាស់​ ជា​គំរូ​ក្នុង​ការ​អនុវត្ត​ល្អ​នូវ​ប្រ​ភព​ទុន​ឧបត្ថម្ភ​របស់​រដ្ឋ​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ ពេល​យើង​ខ្ញុំ​ចលនា​បង​ស្រី​ទាំង​ពីរ​ធ្វើ​ជា​ប្រ​ធាន​ក្រុម​ហ៊ុន​ទុន​របស់​ទម្រង់​ “នា​រីខ្មែរ​ជួយ​គ្នា​ធ្វើ​សេដ្ឋ​កិច្ច​” បង​ស្រី​សាវ​ ឱ្យ​បង​ស្រី​លៀង​ធ្វើ​ទៅ​ ទុក​ការ​ងារ​ផ្ទះ​ឱ្យ​គាត់​រ៉ាប់​រង​ ពី​ព្រោះ​បង​ស្រី​លៀង​ លំ​បាក​នឿយ​ហត់​តាំង​ពី​តូច​ច្រើន​ណាស់​ហើយ។​ ចំ​ណែក​គាត់​នៅ​ផ្ទះ​គិត​គូរ​ការ​ងារ​ផ្ទះ​ ដើម្បី​បង​ស្រី​លៀង​ស្ងប់​ចិត្ត​ធ្វើ​ការ​ងារ​សង្គម​”។​

មិន​ត្រឹម​តែ​ជា​គំរូ​ឆ្លង​កាត់​ក្រលំ​បាក​នៅ​ក្នុង​មណ្ឌល​ប៉ុណ្ណោះ​ទេ​ តែពេល​រំលឹក​ដល់​បង​ស្រី​លៀង​ អ្នក​រាល់​គ្នា​កាន់​តែ​មាន​ចិត្ត​អា​ណិត​ស្រ​ឡាញ់​ថែម​ទៀត​ ដោយ​មនោ​សញ្ចេត​នា​របស់​បង​ប្អូន​ទាំង​ពីរ​នាក់។​ មាន​បង​ស្រី​សាវ​ជា​ជំ​នួយ​ការ​ បង​ស្រី​លៀង​មិន​ត្រឹម​តែ​អនុវត្ត​សម្រេច​ភារ​កិច្ច​ ដែល​សាខា​សមាគម​នា​រីប្រ​គល់​ឱ្យ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ចូល​រួម​សកម្ម​ភាព​សិល្បៈ​ និង​ជួយ​ធ្វើ​កិច្ច​ការ​ងារ​ក្នុង​វត្ត​អា​រាម​ទៀត​ផង​៕​

                                ហា​ថាញ់-វិមាន​

ចែករំលែកអត្ថបទ