គណៈចង្អុលការប្រគល់ផ្ទះដល់គ្រួសារខ្មែរក្រីក្រ។
យោងតាមគណៈចង្អុលការចលនាឧបត្ថម្ភសាងសង់ផ្ទះជូនគ្រួសារក្រីក្រ ដែលជួបលំបាកខាងលំនៅឋានខេត្តសុកត្រាំង រយៈពេល ២ ឆ្នាំកន្លង គឺឆ្នាំ ២០២១-២០២២ ខេត្តសុកត្រាំង បានផ្សព្វផ្សាយការចលនាក្រុមហ៊ុនអាជីវកម្ម ក្នុងនិងក្រៅខេត្ត កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ កងកម្លាំងប្រដាប់អាវុធលើភូមិសាស្រ្តខេត្ត រួមវិភាគទានទឹកប្រាក់បានជាង ១៧៤ ពាន់លានដុង ដើម្បីសាងសង់ផ្ទះជូនគ្រួសារក្រីក្រ។ រយៈពេល ២ ឆ្នាំកន្លង គណៈចង្អុលការសាងសង់ផ្ទះបាន ៣.៤៩៦ ខ្នង; ក្នុងនោះ សាងសង់ជូនគ្រួសារខ្មែរក្រីក្របាន ១.២៥៣ ខ្នង ក្នុងមួយខ្នងៗ តម្លៃ ៥០ លានដុង។ ផ្ទះសាងសង់ធានាលក្ខឋាន “៣រឹង” (ធាររឹង គ្រោងឆ្អឹងរឹង ដំបូលរឹង) បានជួយដល់គ្រួសារក្រីក្រ ពិសេសគឺគ្រួសារខ្មែរក្រីក្រមានផ្ទះសម្បែងមាំទាំ នឹងនរចិត្តពលកម្មផលិត ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព៕
យ្វីអាញ់ - ថាច់ធី