21/11/2022 - 13:56

ចាប់​ពីថ្ងៃ​ទី ១២ ខែធ្នូ ឆ្នាំ​ ២០២២ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​កៀក​បន្ទាត់​ក្រ បាន​ផ្ដល់​ជូន​ស្មាត​ហ្វូន​

កាល​ពី​ថ្ងៃ​ទី ២៨ ខែតុលា​ ឆ្នាំ​ ២០២២ ក្រសួង​ព័ត៌​មាន​និង​សារ​គមនា​គមន៍​ បាន​ចេញ​សា​រា​ចរ​លេខ​ ១៤/២០២២/TT-BTTTT អំ​ពី​បញ្ជី​ឈ្មោះ​ គុណ​ភាព​សេវា​កម្ម​ទូរ​គមនា​គមន៍​សាធា​រណៈ​ប្រ​យោជន៍​ និង​ណែនាំ​អនុវត្ត​កម្ម​វិធី​ផ្តល់​សេវា​ទូរ​គមនា​គមន៍​សា​ធា​រណៈ​ប្រ​យោជន៍​ដល់​ឆ្នាំ​ ២០២៥។​

ឧប​ត្ថម្ភ​ស្មាត​ហ្វូន​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​កៀក​បន្ទាត់​ក្រ ចាប់​ពីថ្ងៃ​ទី ១២ ខែឆ្នូ ឆ្នាំ​ ២០២២ (រូប​ថត​ជា​ឧទាហរណ៍)។​

យោង​តាម​រយៈ​នោះ​ សា​រា​ចរ​នេះ​បាន​កំ​ណត់​មុខ​សញ្ញា​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ស្មាត​ហ្វូន​ គឺ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​កៀក​បន្ទាត់​ក្រ។​ លក្ខ​ខណ្ឌ​ទទួល​បាន​ការ​ឧបត្ថម្ភ​មាន​ដូច​ខាង​ក្រោម​៖

-គ្រួ​សារ​ដែល​មិន​ទាន់​ទទួល​បាន​ការ​ឧបត្ថម្ភ​​ម៉ាស៊ីន​ថេ​ប្លេត ឬ​ក៏​ឧប​ករណ៍​សិក្សា​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ពី​កម្ម​វិធី ​”សេវា​អីុនធឺ​ណេត​និង​ម៉ាស៊ីន​កំ​ព្យូ​ទ័រ​សម្រាប់​ប្អូន​ៗ​”;

-គ្រួ​សារ​មាន​តម្រូវ​ការ​ឧបត្ថម្ភ​និង​បាន​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ផ្តល់​សច្ចា​នុមតិ​លើ​បញ្ជី​ឈ្មោះ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​។​

កម្ម​វិធី​ឧបត្ថម្ភ​ស្មាត​ហ្វូន​ អា​ស្រ័យ​អា​ជីវ​កម្ម​ផ្តល់​សេវា​ទូរ​គមនា​គមន៍​សាធា​រណៈ​ប្រ​យោជន៍​ ឧបត្ថម្ភ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ តាម​រូប​ភាព​មួយ​ក្នុង​ចំ​ណោម​ពីរ​ខាង​ក្រោម​៖

- ឧប​ត្ថម្ភ​ស្មាត​ហ្វូន​ គួប​ផ្សំ​នឹង​ឧបត្ថម្ភ​ប្រើ​ប្រាស់​សេវា​ទូរ​គមនា​គមន៍​ចល័ត​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ (កញ្ចប់​សេវា​ជំនួយ​រួម​បញ្ចូល​គ្នា​)។​

- ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​ (ប្រ​សិន​បើ​គ្រួ​សារ​មាន​បញ្ជី​ឈ្មោះ​ឧបត្ថម្ភ​បាន​ទិញ​ដោយ​ខ្លួន​ឯង​ រួច​ចាប់​តាំង​ពី​ថ្ងៃ​ដែល​សារា​ចរ​នេះ​មាន​សុពល​ភាព​)។​

ចំ​ពោះ​ខ្លឹម​សារ​និង​កម្រិត​ឧបត្ថម្ភ​៖

- ចំ​ពោះ​ករណី​ឧបត្ថម្ភ​តាម​រូប​ភាព​កញ្ចប់​សេវា​ជំនួយ​រួម​បញ្ចូល​គ្នា​ ខ្លឹម​សារ​នៃ​ការ​ឧបត្ថម្ភ​រួម​មាន​ថវិកា​ជំនួយ​ទិញ​ស្មាត​ហ្វូន​ និង​ថវិកា​ជំនួយ​ប្រើ​ប្រាស់​សេវា​ទូរ​គមនា​គមន៍​ ចល័ត​នៃ​កម្ម​វិធី​៖

តម្លៃ​ទូរ​ស័ព្ទ​ដែល​អា​ជីវ​កម្ម​ផ្តល់​ជូន​ មិន​ត្រូវ​ទាប​ជាង​កម្រិត​ប្រាក់​ឧបត្ថម្ភ​។​

កម្រិត​ឧបត្ថម្ភ​ប្រើ​ប្រាស់​សេវា​ទូរ​គមនា​គមន៍​ សាធា​រណៈ​ប្រ​យោជន៍​ដល់​គ្រួ​សារ​ប្រ​ជា​ជន​អនុវត្ត​តាម​សេច​ក្តី​កំ​ណត់​របស់​ក្រ​សួង​ព័ត៌​មាន​ និង​សារ​គមនា​គមន៍​។​

- ករណី​ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​ កម្រិត​ឧបត្ថម្ភ​ គឺ​ ៥០០.០០០ ដុង​/គ្រួ​សារ​។​

- ប្រ​សិន​បើ​គ្រួ​សារ​ប្រ​ជា​ជន​ទិញ​ស្មាត​ហ្វូន​លើ​ទី​ផ្សារ ឬ​ទិញ​តាម​រយៈ​កញ្ចប់​សេវា​រួម​បញ្ចូល​គ្នា​របស់​អា​ជីវ​កម្ម​ក្នុង​តម្លៃ​ខ្ពស់​ជាង​កម្រិត​ប្រាក់​ឧបត្ថម្ភ​ពី​កម្ម​វិធី​ គ្រួ​សារ​ប្រ​ជា​ជន​ ត្រូវ​បង់​ប្រាក់​ខ្លួន​ឯង​បន្ថែម​។​

សារាចរ​នេះ​មាន​សុពលា​ភាព​ចាប់​ពីថ្ងៃ​ទី ១២ ខែឆ្នូ ឆ្នាំ​ ២០២២ ៕​

                    យោង​៖ Luatvietnam.vn -ប្រែសម្រួល​៖ មុនី

ចែករំលែកអត្ថបទ