ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/11/2022 - 13:56

ប្រ​ណាំង​ទូក​-ង​សុក​ត្រាំង​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ឯតទគ្គ​កម្ម​ Guinness វៀត​ណាម​

នៅ​ទិវា​បុណ្យ​វប្ប​ធម៌​ កីឡា​ និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ លើក​ទី VIII នៅ​សុក​ត្រាំង​ និង​ពិធី​បុណ្យ​អក​អំ​បុក​–ប្រ​ណាំង​ទូក​-ង​សុក​ត្រាំង​លើក​ទី V តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ឆ្នាំ​ ២០២២ តំ​ណាង​ឱ្យ​អង្គ​ការ​ឯតទគ្គកម្ម​ Guinness បាន​ជូន​សេច​ក្តី​សម្រេច​និង​បណ្ណ​ទទួល​ស្គាល់​ឯតទគ្គកម្ម​ Guinness វៀត​ណាម​ “ប្រ​ណាំង​ទូក​-ង​វិញ្ញា​សា​កីឡា​របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​សុក​ត្រាំង​ ដែល​មាន​ចំ​នួន​ទូក​-ង​និង​កីឡា​ករ​ចូល​រួម​ច្រើន​បំ​ផុត​”។​

សុក​ត្រាំង​ទទួល​បណ្ណ​ទទួល​ស្គាល់​ឯតទគ្គកម្ម​ Guinness វៀត​ណាម​ “ប្រ​ណាំង​ទូក​-ង​
វិញ្ញា​សា​កីឡា​របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​សុក​ត្រាំង​ដែល​មាន​ចំ​នួន​ទូក​-ង​ និង​
កីឡា​ករ​ចូល​រួម​ច្រើន​បំ​ផុត​”។​

ប្រ​ណាំង​ទូក​-ង ជា​វិញ្ញា​សាកី​ឡា​ប្រ​ពៃណី​ដ៏​ពេញនិយម​បំ​ផុត​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដែល​មាន​តាំង​ពីបុរាណ​មក​ដល់​សព្វ​ថ្ងៃ​នេះ​។​ ការ​ប្រ​ណាំង​ទូក​-ង​ត្រូវ​បាន​ខេត្ត​សុក​ត្រាំង​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ស្រប​ក្នុង​ឱកាស​ពិធី​បុណ្យ​អក​អំ​បុក​។​ មធ្យម​ភាគ​ទូក​-ង​មួយ​មាន​កីឡា​ករ​ចូល​រួម​អុំ​ចាប់​ពី ៥៦-៦០ នាក់​។​ ដោយ​ឡែក​ក្នុង​ឆ្នាំ​ ២០២២ ការ​ប្រ​ណាំង​បាន​ទាក់​ទាញ​ទូក​-ង​ចូល​រួម​ចំ​នួន​ ៥៤ ទូក​ មក​ពី​ខេត្ត​ ក្រុង​នានា​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​៕​

                                                                     យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ