នៅតាមសាលារៀននីមួយៗលើភូមិសាស្ត្រខេត្តសុកត្រាំង បានរៀបចំចាត់ចែងឱ្យមានបុគ្គលិក សុខាភិបាលទទួលបន្ទុក ដើម្បីថែទាំសុខភាពដល់កុមារមេត្តយ្យ និងសិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំចំណេះទូទៅ។
បុគ្គលិកសុខាភិបាលនៃវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង កំពុងផ្សំថ្នាំឱ្យសិស្ស។
យោងតាមមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង ទូទាំងខេត្តមាន ២៦២ សាលារៀនក្នុងចំណោមសាលារៀនទាំង ៤៨១ ដែលមានបុគ្គលិកពេទ្យទទួលបន្ទុកផ្នែកសុខាភិបាល ស្រូបអត្រា ៥៤,៤% ក្រៅពីនោះគឺកម្មាភិបាលគ្រូបង្រៀនទទួលបន្ទុកផ្ទាល់។ ជារៀងរាល់ឆ្នាំ ផ្នែកអប់រំតែងសហការជាមួយមន្ទីរសុខាភិបាលខេត្ត រៀបចំបើកវគ្គបំប៉នចំណេះដឹងលើកកម្ពស់សមត្ថភាពរៀបចំ គ្រប់គ្រងខាងសុខាភិបាលនៅតាមសាលារៀន; សង្គ្រោះបឋមចំពោះករណីជំងឺស្រួចស្រាវ ការពុលអាហារ និងគ្រោះថ្នាក់ជាដើម។ល។ ដល់កុមារមត្តេយ្យនិងសិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំចំណេះទូទៅ។ ទន្ទឹមនឹងនោះ សាលារៀននៅទាំងសហការជាមួយមណ្ឌលសុខាភិបាលស្រុក ទីរួមខេត្ត ដើម្បីពិនិត្យសុខភាពដល់សិស្សនៅតាមគ្រឹះស្ថានអប់រំចំណេះទូទៅ ឯកុមារមត្តេយ្យទទួលបានការពិនិត្យសុខភាព ២ ដងក្នុងឆ្នាំសិក្សា ។ តាមប្រសាសន៍លោក ង្វៀងវៀតមើយ នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង ផ្នែកអប់រំតែងបង្កើតក្រុមការងារចុះត្រួតពិនិត្យ ខ្វែងពីការងារបង្ការទប់ស្កាត់ជំងឺឆ្លងអនាម័យបរិស្ថាន សុវត្ថិភាពអនាម័យម្ហូបអាហារជាដើម នៅតាមសាលារៀន។ ទន្ទឹមនឹងនោះ បង្កើនការអប់រំសុខភាពនៅតាមសាលារៀនដល់សិស្ស ដូច្នេះឃើញថា បានកាត់បន្ថយនិងទប់ស្កាត់ជំងឺឆ្លងរាលដាល រួមចំណែកការពារសុខភាពសិស្សបានល្អប្រសើរ។
លោកគ្រូថាច់អាញទូ នាយករងវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ឱ្យដឹង៖ “សាលាមានសិស្សកំពុងសិក្សានិងស្នាក់នៅអន្តេវាសិកដ្ឋានជាង ២០០ នាក់ ដូច្នេះមានបុគ្គលិកពេទ្យ ២ នាក់ប្រចាំការ ២៤/២៤ ម៉ោង ដើម្បីបម្រើការងារថែទាំសុខភាពដល់សិស្ស។ ក្នុងឆ្នាំសិក្សា សាលាបានសហការជាមួយនឹងមជ្ឈមណ្ឌលសុខាភិបាលក្រុងសុកត្រាំង រៀបចំពិនិត្យសុខភាពសិស្សបានមួយលើក; តែងពិនិត្យសុវត្ថិភាពអនាម័យម្ហូបអាហារជាប្រចាំ ម៉្លោះហើយ ផ្ទះបាយជ្រះស្អាត ម្ហូបអាហារនិងទឹកផឹកធានាសុវត្ថិភាពអនាម័យ”។ គ្រូពេទ្យង្វៀងង៉ុកហ៊ីវ បុគ្គលិកសុខាភិបាលនៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំង ឱ្យដឹង៖ “ដើម្បីធានាសុខភាពឱ្យសិក្ខាកាម ជារៀងរាល់ឆ្នាំ សាលាតែងរៀបចំពិនិត្យសុខភាពដល់សិក្ខាកាមតាមការកំណត់។ ជារៀងរាល់ថ្ងៃ សាលានៅទាំងចង្អុលការដល់បុគ្គលិកសុខាភិបាលយកសំណាកអាហារនិងភេសជ្ជៈរក្សាទុកក្នុងទូ ដើម្បីធ្វើតេស្តនៅពេលចាំបាច់។ ទូឱសថរបស់សាលា តែងបានផ្គត់ផ្គង់ឱសថគ្រប់មុខសម្រាប់ព្យាបាលជំងឺធម្មតា ទឹកសេរ៉ូម និងគ្រែពេទ្យជាដើម ដើម្បីធានាការងារថែទាំសុខភាពដល់សមណសិស្សបានល្អ”។
លោកង្វៀងវៀតមើយ គូសបញ្ជាក់៖ “ក្នុងការរៀបចំបុគ្គលិកសុខាភិបាលនៅតាមគ្រឹះស្ថានអប់រំ ផ្នែកអប់រំតែងអាទិភាពដល់សាលាជនជាតិអន្តេវាសិក។ ហេតុនេះ នៅគ្រប់សាលាជនជាតិអន្តេវាសិកសុទ្ធសឹងមានបុគ្គលិកសុខាភិបាល ២ នាក់ ដើម្បីធានាក្នុងការថែទាំសុខភាពដល់សិស្ស។ ព្រោះជាសាលាពិសេសដោយឡែក មានសិស្សស្នាក់នៅអន្តេវាសិកដ្ឋាន ដូច្នេះបុគ្គលិកសុខាភិបាល ថ្នាំពេទ្យ គ្រែពេទ្យ និងគ្រឿងបរិក្ខារសម្រាប់ពិនិត្យព្យាបាលជំងឺ។ល។ តែងបានផ្គត់ផ្គង់គ្រប់សព្វទាំងអស់”៕
យ្វីអាញ-មុនី