ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/10/2022 - 10:51

សិក្ខា​សាលា​ផ្តល់​មតិ​ធ្វើ​ឱ្យ​សុក្រឹតសំ​ណុំ​លិខិត​ស្នើ​កសាង​អនុក្រឹត្យ​ ស្ដី​ពីវិសោធន​កម្ម​ បន្ថែម​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​អនុក្រឹត្យ​លេខ​ ០៥/២០១១/NĐ-CP

គណៈ​កម្មា​ធិការ​ជន​ជាតិ​ បាន​រៀប​ចំ​សិក្ខា​សាលា​ផ្តល់​មតិ​ធ្វើ​ឱ្យ​សុក្រឹត​សំ​ណុំ​លិខិត​ស្នើ​កសាង​អនុក្រឹត្យ​ ស្ដី​ពី​វិសោធ​នកម្ម​ បន្ថែម​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​អនុក្រឹត្យ​លេខ​ ០៥/២០១១ /NĐ-CP ចុះ​ថ្ងៃ​ទី ១៤ ខែមក​រា​ ឆ្នាំ​ ២០១១ របស់​រដ្ឋា​ភិបាល​ ស្តីពី​ការ​ងារ​ជន​ជាតិ​។​

ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សាលា​។

អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឡេសើុង​ហាយ​ ឱ្យ​ដឹង​៖ អនុ​ក្រឹត្យ​លេខ​ ០៥/២០២១/NĐ-CP របស់​រដ្ឋា​ភិបាល​ ស្តីពី​ការ​ងារ​ជន​ជាតិ​ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​ជាង​ ១០ ឆ្នាំ​ ដូច្នេះ​ខ្លឹម​សារ​ជា​ច្រើន​របស់​អនុក្រឹត្យ​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន​; រួម​ចំ​ណែក​អនុវត្ត​ល្អ​ការ​ងារ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ លើក​ស្ទួយ​ជីវ​ភាព​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ ក្រោយ​រយៈ​ពេល​ ១០ ឆ្នាំ​ដំណើរ​ការ​អនុវត្ត​អនុ​ក្រឹត្យ​លេខ​ ០៥/២០១១/NĐ-CP ក៏​បាន​លេច​ឡើង​នូវ​ខ្លឹម​សារ​មួយ​ចំ​នួន​លែង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ ភារកិច្ច​ អំ​ពី​ការ​ងារ​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​ ដោយ​សារ​តែរ​យៈ​ពេល​កន្លង​ ការិ​យាល័យ​នយោ​បាយ​បាន​មាន​សេចក្តី​សន្និ​ដ្ឋាន​លេខ​ ៦៥-KL/TW ចុះ​ថ្ងៃ​ទី ៣០ ខែ​តុលា​ ឆ្នាំ​ ២០១៩ ស្តីពី​បន្ត​ការ​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​ ២៤-NQ/TW របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ IX ស្តី​ពី​ការ​ងារ​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​; រដ្ឋ​សភា​បាន​អនុម័ត​រដ្ឋ​ធម្ម​នុញ្ញ​ឆ្នាំ​ ២០១៣ និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​សេច​ក្តី​សម្រេច​លេខ​ ៨៨/២០១៩/QH១៤ ផ្តល់​សច្ចា​ប័ន​លើ​គម្រោង​ប្លង់​មេ អភិ​វឌ្ឍន៍សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០ ៘ ក្នុង​នោះ​ មាន​គោល​ការណ៍​ គោល​នយោ​បាយ​ថ្មី​មួយ​ចំ​នួន​ស្តីពី​ការ​ងារ​ជន​ជាតិ​ ស្ថិត​នៅ​ខាង​ក្រៅ​ក្រប​ខណ្ឌ​ កែ​តម្រូវ​អនុក្រឹត្យ​លេខ​ ០៥/២០១១/NĐ-CP។​ អា​ស្រ័យ​ហេតុ​នោះ​ គប្បី​ធ្វើ​វិសោ​ធន​កម្ម​ បំ​ពេញ​បន្ថែម​អនុក្រឹត្យ​ ០៥/២០១១/NĐ-CP ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ ភាព​ជាក់​ស្តែង​លើ​វិស័យ​ការ​ងារ​ជន​ជាតិ​ និង​គោល​នយោ​បាយ​ជន​ជាតិ​ ក្នុង​ដំណាក់​កាល​នា​បច្ចុប្បន្ន​។​

នៅ​អង្គ​សិក្ខា​សាលា​ ក្រុម​អ្នក​ឯក​ទេស​និង​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ បាន​ឯក​ភាព​ខ្ពស់​ជា​មួយ​នឹង​ការ​ចាំ​បាច់​ដែល​ត្រូវ​ធ្វើ​វិសោ​ធន​កម្ម​ បំ​ពេញ​បន្ថែម​អនុក្រឹត្យ​លេខ​ ០៥/២០១១/NĐ-CP និង​រាល់​ឯក​សារ​ក្នុង​សំ​ណុំ​លិខិត​ដាក់​ស្នើ​។​ ទន្ទឹម​នឹង​នោះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​ក៏​បាន​ដោះ​ដូរ​អំ​ពី​លទ្ធ​ផល​ដែល​សម្រេច​បាន​ អត្ថិភាព​ និង​ភាព​ខ្វះ​ចន្លោះ​នៃ​អនុក្រឹត្យ​លេខ​ ០៥/២០១១/NĐ-CP និង​ការ​លើក​ឡើង​នូវ​មតិ​មួយ​ចំ​នួន​បំ​ពេញ​បន្ថែម​ ធ្វើ​ឱ្យ​សុក្រឹត​សំ​ណុំ​លិខិត​៘

អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឡេសើុង​ហាយ​ បាន​ស្នើ​ដល់​នាយក​ដ្ឋាន​ នីតិកម្ម​ទទួល​មតិ​យោ​បល់​ពី​អ្នក​តំ​ណាង​ទាំង​ឡាយ​ឱ្យ​បាន​ទាន់​ពេល​ និង​ធ្វើ​ឱ្យ​សុក្រឹត​សំ​ណុំ​លិ ខិត​ ដើម្បី​ស្នើ​ឡើង​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​អនុ​ម័ត​សំ​ណើ​កសាង​អនុក្រឹត្យ​ក្នុង​ឆ្នាំ​ ២០២២ នេះ​៕​

យោង​៖ កាសែត​ជន​ជាតិ​-ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ