03/10/2022 - 15:29

លុប​ចោល​សេចក្ដី​កំ​ណត់​ស្តីពី​បង្ហាញ​សៀវ​ភៅ​គ្រួ​សារ​

រដ្ឋា​ភិបាល​បាន​ប្រ​កាស​ឱ្យ​ប្រើ​សេចក្តី​សម្រេច​ចិត្ត​លេខ​ ១២១/NQ-CP នា​សម័យ​ប្រ​ជុំ​រដ្ឋា​ភិបាល​ជា​ប្រ​ចាំ​ ខែ​សី​ហា​ ឆ្នាំ​ ២០២២ ប្រ​គល់​ឱ្យ​ស្ថា​ប័ន​ គណៈ​ ផ្នែក​អនុវត្ត​នូវ​ខ្លឹម​សារ​មួយ​ចំ​នួន​ផ្សព្វ​ផ្សាយ​គម្រោង​អភិវឌ្ឍ​ប្រើ​ប្រាស់​ ទិន្ន​ន័យ​ប្រ​ជា​ពល​រដ្ឋ​ កំ​ណត់​អត្ត​សញ្ញាណ​ និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​អេឡិច​ត្រូនិក​ បម្រើ​ដល់​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ​ ដំណាក់​កាល​ ២០២២-២០២៥ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៣០ (គម្រោង​ ០៦)។​ ក្នុង​នោះ​ សំ​ណូម​ពរ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ខេត្ត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ កែ​តម្រូវ​ លុប​ចោល​សេចក្ដី​កំណត់​ពីការ​បង្ហាញ​សៀវ​ភៅ​គ្រួ​សារ​; ជំនួស​ដោយ​ការ​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​ពល​រដ្ឋ​ កំ​ណត់​អត្ត​សញ្ញាណ​អេឡិច​ត្រូនិក​ ទិន្ន​ន័យ​ប្រ​ជា​ពល​រដ្ឋ​ ពេល​ពល​រដ្ឋ​អនុវត្ត​ការ​ដោះ​ដូរ​ ឬ​ធ្វើ​បែប​បទ​រដ្ឋ​បាល​។​

ប្រ​ជា​ជន​ធ្វើ​បែប​បទ​រដ្ឋ​បាល​នៅ​ផ្នែក​ទទួល​និង​ប្រ​គល់​លទ្ធ​ផល​នៅ​សង្កាត់​តឹង​ហឹង​
ខណ្ឌ​ថូក​ណូក។

បច្ចុប្បន្ន​ ពេល​ធ្វើ​សំ​ណុំ​ឯក​សារ​ បែប​បទ​រដ្ឋ​បាល​ ប្រ​ជា​ជន​ត្រូវ​យក​តាម​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ សៀវ​ភៅ​គ្រួ​សារ​ ដើម្បី​កម្មា​ភិបាល​ពិនិត្យ​ផ្ទៀង​ផ្ទាត់​មើល​។​ ខណៈ​នោះ​ មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំ​ពី​ប្រ​ជា​ពល​រដ្ឋ​ បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ បម្រើ​ដល់​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល។​ អា​ស្រ័យ​ហេតុ​នោះ​ សេចក្តី​សម្រេច​ចិត្ត​លេខ​ ១២១/ NQ-CP សំ​ណូម​ពរធានា​លក្ខណៈ​អំ​ពី​សុវត្ថិ​ភាព​ ព័ត៌​មាន​បម្រើ​ការ​ភ្ជាប់​បណ្តាញ​ ប្រើ​ប្រាស់​ទិន្ន​ន័យ​ក្នុង​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំ​ពី​ប្រ​ជា​ពល​រដ្ឋ​ ជំនួស​ឱ្យ​ការ​បង្ហាញ​សៀវ​ភៅ​គ្រួ​សារ​ និង​ត្រូវ​សម្រេច​រួច​រាល់​ក្នុង​ខែ​តុលា​ ឆ្នាំ​ ២០២២ នេះ​។​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​ស្ថាប័ន​ស្មើ​ក្រសួង​ ពិនិត្យ​ផ្ទៀង​ផ្ទាត់​មើល​នូវ​ឯក​សារ​ក្នុង​ក្រប​ខ័ណ្ឌ​គ្រប់​គ្រង​ កំ​ណត់​បញ្ហា​ណា​នៅ​ជំពាក់​ជំពិនត្រូវ​ធ្វើ​ការ​កែ​ប្រែ​ និង​ស្នើ​វិធាន​ការ​ ដំណើរ​ការ​កែ​ប្រែ​ ឆ្លើយ​តប​នឹង​ដំណើរ​ការ​ដាក់​ចេញ​របស់​គម្រោង​ ០៦ ច្បាប់​ ស្តីពី​ការ​ស្នាក់​នៅ​ និង​លែង​ប្រើ​សៀវ​ភៅ​គ្រួ​សារ​ សៀវ​ភៅ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ ផ្ញើ​លទ្ធ​ផល​ដល់​ក្រសួង​នគរ​បាល​មុន​ថ្ងៃ​ទី ២០ ខែ​កញ្ញា​ ឆ្នាំ​ ២០២២។​ យោង​ទៅ​តាម​មូល​ដ្ឋាន​លទ្ធ​ផល​ដែល​បាន​ពិនិត្យ​ផ្ទៀង​ផ្ទាត់​មើល​ ក្រសួង​នគរ​បាល​ដឹក​នាំ​ សហ​ការ​ជា​មួយ​នឹង​ក្រសួង​យុត្តិ​ធម៌​ ឯក​ភាព​លើ​វិធាន​ការ​កែ​ប្រែ​លិខិត​បទ​ដ្ឋាន​ ដើម្បី​លើក​ជូន​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ពិនិត្យ​និង​សម្រេច​។​ ក្នុង​ករណី​ចាំ​បាច់​ សំ​ណូម​ពរ​កសាង​អនុក្រឹត្យ​មួយ​កែ​ប្រែ​អនុក្រឹត្យ​ជា​ច្រើន​តាម​លំ​ដាប់​លំ​ដោយ​ បែប​បទ​បំ​ប្រួញ ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​ស្តី​ពី​ការ​លែង​ប្រើ​សៀវ​ភៅ​គ្រួ​សារ​ចាប់​ពីថ្ងៃ​ទី០១ ខែមក​រា​ ឆ្នាំ​ ២០២៣។​ ទន្ទឹម​នឹង​នោះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ខេត្ត​ ធ្វើ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ កែ​តម្រូវ​ លុប​ចោល​សេចក្ដី​កំ​ណត់​បង្ហាញ​សៀវ​ភៅ​គ្រួ​សារ​ ដើម្បី​ប្រើ​ប្រាស់​អត្តសញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ កំ​ណត់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូនិក​ ទិន្ន​ន័យ​ប្រ​ជា​ពល​រដ្ឋ​នៅ​ពេល​អនុវត្ត​ការ​ដោះ​ដូរ​ ធ្វើ​បែប​បទ​រដ្ឋ​បាល​ជា​ដើម​។​

សារ​លិខិត​លេខ​ ៥៦៧២/C០៦-TTDLDC របស់​ប្រ​ធាន​នា​យក​ដ្ឋាន​ប៉ូលិស​គ្រប់​គ្រង​រដ្ឋ​បាល​ អំ​ពី​សណ្តាប់​ធ្នាប់​សង្គម​ខាង​ផ្សព្វ​ផ្សា​យ អនុវត្ត​ច្បាប់​ស្តីពី​ការ​ស្នាក់​នៅ​ឆ្នាំ​ ២០២០ មាន​សេចក្តី​ណែ​នាំ​អំ​ពី​របៀប​ប្រើ​ប្រាស់​ព័ត៌​មាន​ពល​រដ្ឋ​ជំនួស​សៀវ​ភៅ​គ្រួ​សារ​ សៀវ​ភៅ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​៖ ប្រើ​ប្រាស់​អត្ត​សញ្ញាណ​ពល​រដ្ឋ​ភ្ជាប់​បន្ទះ​ឈីប​អេឡិច​ត្រូនិក​ ជា​ក្រដាស​ស្នាម​គតិ​យុត្តិ​បញ្ជាក់​ព័ត៌​មាន​អំ​ពី​បុគ្គ​ល កន្លែង​ស្នាក់​នៅ​; ប្រើ​ប្រាស់​ឧបករណ៍​អាន​កូដ​ QR នៅ​លើ​អត្ត​សញ្ញាណ​ប័ណ្ណ​ភ្ជាប់​បន្ទះ​ឈីប; ប្រើ​ប្រាស់​ឧបករណ៍​អាន​ឈីប​លើ​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​; ស្វែង​រក ទាញ​យក​ព័ត៌​មាន​បុគ្គល​អន​ឡាញ​ក្នុង​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំ​ពី​ប្រ​ជា​ពល​រដ្ឋ​ ដើម្បី​ប្រើ​ប្រាស់​ពេល​អនុវត្ត​បែប​បទ​រដ្ឋ​បាល​ ដោះ​ដូរ​កិច្ច​ការ​ស៊ី​វិល; ប្រើ​ប្រាស់​កម្ម​វិធី​ VNeID បង្ហាញ​ព័ត៌​មាន​នៅ​លើ​ឧបករណ៍​អេ​ឡិច​ត្រូនិក​ ដើម្បី​បម្រើ​តម្រូវ​ការ​ដោះ​ស្រាយ​ បែប​បទ​រដ្ឋ​បាល​ ដោះ​ដូរ​កិច្ច​ការ​ស៊ី​វិល; ប្រើ​ប្រាស់​លិខិត​បញ្ជាក់​ព័ត៌​មាន​អំ​ពី​ការ​ស្នាក់​នៅ​; ប្រើ​ប្រាស់​សេចក្តី​ជូន​ដំណឹង​លេខ​កំ​ណត់​អត្ត​សញ្ញាណ​បុគ្គល និង​ព័ត៌​មាន​ក្នុង​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំ​ពី​ប្រ​ជា​ពល​រដ្ឋ​៕

    វ៉ាន់​ត្រៀង​-វិមាន​

ចែករំលែកអត្ថបទ