គណៈជនជាតិខេត្តកាម៉ាវ ទើបរៀបចំពិធីជួបជុំអ្នកមុខអ្នកការសាសនា ឆ្នាំ ២០២២ ដោយមានតំណាងចូលរួម ៥០ រូប មកពីបណ្តាវត្ត សាលាទាន និងសមាគមជនជាតិចិន។
អ្នកតំណាងចូលរួមផ្តល់មតិយោបល់ក្នុងការអនុវត្តការងារជនជាតិ។
ក្នុងអំឡុង ៦ ខែដើមឆ្នាំ គណៈជនជាតិខេត្ត បានធ្វើសេនាធិការ និងសកម្មសហការជាមួយនឹងស្ថាប័ន អង្គភាពដែលជាប់ពាក់ព័ន្ធ ផ្សព្វផ្សាយអនុវត្តធានាការងារអភិបាលកិច្ចស្តីពីការងារជនជាតិ និងកម្មវិធី គោលនយោបាយជនជាតិនៅលើភូមិសាស្រ្តខេត្ត។ ឆ្លងតាមរយៈការពិនិត្យផ្ទៀងផ្ទាត់ ក៏ជ្រើសរើសបានមុខសញ្ញា ហើយបានដំណើរការសាងសង់ផ្ទះចំនួន ១០ ខ្នង ជូនគ្រួសារក្រីក្រជាជនជាតិភាគតិចកំពុងជួបលំបាកអំពីផ្ទះសម្បែង តាមរយៈប្រភពថវិកា ឧបត្ថម្ភរបស់គណៈកម្មាធិការជនជាតិចលនា និងឧបត្ថម្ភអំណោយជូនគ្រួសារក្រីក្រ ប្រកៀកបន្ទាប់ក្រ សិស្សជាជនជាតិភាគតិចដែលមានស្ថានភាពលំបាកចំនួន ១០០ ចំណែក និងធ្វើសេនាធិការ លើកសំណើជូនគណៈប្រចាំការនៃគណៈកម្មាធិការបក្ស ឧបត្ថម្ភអង្ករដល់ជនជាតិភាគតិចជាង ១.០០០ គ្រួសារ។
ថ្លែងក្នុងពិធីជួបជុំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ង្វៀងមិញល្វឹង គូសបញ្ជាក់៖ តួនាទីសំខាន់របស់អ្នកតំណាងក្នុងការចូលរួមជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាច និងទូទាំងប្រព័ន្ធនយោបាយកសាងជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរសប្បាយ សុភមង្គល។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានកត់សម្គាល់នូវមតិរួមយោបល់ដោយទទួលខុសត្រូវខ្ពស់ និងស្មារតីរួមចំណែកទទួលខុសត្រូវរបស់អ្នកតំណាងទាំងឡាយក្នុងឱកាសជួបជុំ ចំពោះការអនុវត្តនូវផ្នែកការងារនៅលើភូមិសាស្រ្ត៕
យោង៖ baodantoc.vn-វិមាន