សហព័ន្ធពាណិជ្ជកម្ម និងបច្ចេកវិទ្យាវៀតណាម (VCCI) ទើបធ្វើពិធីប្រកាសជាសាធារណៈសេចក្ដីរាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំនៅតំបន់វាលរាបទន្លេគឺវឡុង ឆ្នាំ ២០២២ (AMDER ២០២២)។ ជាមួយនឹងប្រធានបទ “ផ្លាស់ប្ដូរទម្រង់អភិវឌ្ឍន៍និងគម្រោងផែនការបូរណកម្ម” AMDER ២០២២ បានបង្ហាញនូវកាលានុវត្តភាពនិងបញ្ហាប្រឈម ដែលតំបន់វាលរាបទន្លេគឺវឡុងកំពុងប្រឈមមុខ ផ្ដើមពីនោះ ក៏មានការផ្ដល់អនុសាសន៍ជាច្រើន ក្នុងការជំរុញផ្លាស់ប្ដូរទម្រង់ជួយដល់តំបន់វាលរាបទន្លេគឺវឡុងអភិវឌ្ឍន៍បានលឿននិងប្រកបដោយនិរន្តរភាព។
ស្រូវគឺជាប្រភេទដំណាំដ៏សំខាន់នៅតំន់វាលរាបទន្លេគឺវឡុង។ (រូបៈ ប្រមូលផលស្រូវនៅស្រុកថើយឡាយ ក្រុងកឹងធើ)
យោងតាម AMDER ២០២២ នៅក្នុងដំណាក់កាល ២០១៦-២០២១ គ្មានការប្រែប្រួលជាដុំកំភួននោះទេ ក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចទៅតាមផ្នែកនីមួយៗនៅតំបន់វាលរាបទន្លេគឺវឡុង។ វិស័យនៃផ្នែកកសិកម្មនិងសេវាកម្ម មាននិន្នាការថយចុះខ្លះ កម្រិតថយចុះចាប់ពី ១-២% ចំណែកវិស័យឧស្សាហកម្មមានការកើនបន្តិចពី ២៥% ដល់ ២៧%។ វិស័យឧស្សាហកម្មនិងសេវាកម្មនៅតំបន់វាលរាបទន្លេគឺវឡុង មិនទាន់មានជំហររឹងមាំ ដើម្បីក្លាយជាសសរស្ដម្ភសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពសម្រាប់តំបន់នៅឡើយ។ ក្នុងឆ្នាំ ២០២១ ផ្នែកកសិកម្មនៅតែបន្តការរួមចំណែក ១ ពិន្ទុភាគរយក្នុងកំណើន គឺវិស័យឧស្សាហកម្មនិងសេវាកម្មមានជំហានថមថយ រួមចំណែកជាលំដាប់លំដោយ គឺដក ០,៦ និងដក ០,២ ពិន្ទុភាគរយ ធ្វើឱ្យ GDP របស់តំបន់តាមការប៉ាន់ស្មានថយចុះ ០,៤៣% បើប្រៀបនឹងឆ្នាំ ២០២០ ។ ការចំណូល និងចំណាយថវិការបស់តំបន់ក៏មានការថយចុះ ដោយសារផលប៉ះពាល់នៃជំងឺ COVID-១៩ ។ ការរួមចំណែករបស់តំបន់វាលរាបទន្លេគឺវឡុង សម្រាប់ឧស្សាហកម្មកែច្នៃ ផលិតកម្មក្នុងទូទាំងប្រទេសមួយថ្ងៃកាន់តែថមថយ។
តាមប្រសាសន៍បណ្ឌិត វ៉ថាញ់តឺអាញ នាយកសាលាគោលនយោបាយសាធារណៈនិងគ្រប់គ្រង Fulbright ប្រធានក្រុមស្រាវជ្រាវ AMDER ២០២២ ដើម្បីបញ្ច្រាសគំនួចវិលចុះក្រោមនៃតំបន់វាលរាបទន្លេគឺវឡុង យើងគប្បីជ្រើសរើសដំណាក់កាលដែលសំខាន់ដើម្បីប្ដូរគំនួចវិលឡើងលើ។ ដំបូងត្រូវផ្លាស់ប្ដូរទស្សនៈអំពីសន្តិសុខស្បៀងអាហារតាមទិសដៅទំនើប (លទ្ធភាព ទទួលបានស្បៀងអាហារ លទ្ធភាពបង្កើតបានអាហារូបត្ថម្ភដល់អ្នកប្រើប្រាស់ និងលទ្ធភាពជំនួយរបស់រដ្ឋ ក្នុងលក្ខណៈចាំបាច់ មិនមែនផ្ដោតសំខាន់ទៅលើការផលិតស្រូវនោះទេ) ដើម្បីធ្វើឱ្យមានតម្លៃខ្ពស់ដល់តំបន់វាលរាបទន្លេគឺវឡុង។ ចំណុចបន្ទាប់ទៀតគឺ បង្កើនការវិនិយោគដល់តំបន់វាលរាបទន្លេគឺវឡុង ពិសេស គឺហេដ្ឋារចនាសម្ព័ន្ធ ជួយដល់ប្រជាជនកាត់បន្ថយចំណាយក្នុងការដឹកជញ្ជូន Logistics និងបង្កភាពងាយស្រួលក្នុងការចងសម្ព័ន្ធជាមួយទីផ្សារ។ បង្កើនទាំងបរិមាណនិងគុណភាពប្រភពធនធានមនុស្ស ឆ្លើយតបតាមតម្រូវការវិនិយោគគិន។ បញ្ចេញថាមពលដល់ផ្នែកកសិកម្ម ទប់ស្កាត់ស្ថានភាពការរេចរឹលបរិស្ថាន។
តាមប្រសាសន៍លោក ផាមតឹងកុង ប្រធានសហព័ន្ធពាណិជ្ជកម្មនិងបច្ចេកវិទ្យាវៀតណាម ទោះបីប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើនក៏ដោយ ប៉ុន្តែ ចំពោះការយកចិត្តយ៉ាងពិសេសរបស់បក្ស រដ្ឋាភិបាល យើងត្រូវមានសុទិដ្ឋិនិយម ព្រោះថា តំបន់វាលរាបទន្លេគឺវឡុង កំពុងមានកាលានុវត្តភាពថ្មីដើម្បីអភិវឌ្ឍន៍។ រដ្ឋាភិបាល ទើបផ្ដល់សច្ចាប័នលើគម្រោងផែនការបូរណកម្មតំបន់វាលរាបទន្លេគឺវឡុង ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ គឺជាមូលដ្ឋានគ្រឹះដើម្បីបង្កើតឡើងវិញ ដំណាក់កាលផលិតកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់វាលរាបទន្លេគឺវឡុង ផ្អែកលើមូលដ្ឋានអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ប្ដូរពីបញ្ហាប្រឈមទៅជាកាលានុវត្តភាព។ ផ្លាស់ប្ដូរទម្រង់កើនតាមទិសដៅកំណើនប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍន៍ចាប់ពីរាយប៉ាយទៅជាប្រមូលផ្ដុំ បង្កើនការចងសម្ព័ន្ធតំបន់វាលរាបទន្លេគឺវឡុង ជាមួយនឹងក្រុងហូជីមិញនិងខេត្តនានានៅដុងណាមបូ។ល។ នេះអាចនិយាយបានថានេះ គឺជាឱកាសនិងជាមូលដ្ឋានគ្រឹះថ្មីសម្រាប់តំបន់វាលរាបទន្លេគឺវឡុង កំណត់ជារូបរាងនិងទទួលបានទម្រង់អភិវឌ្ឍន៍ថ្មី៕
វ៉ាន់កុង - ពេជ្រសឿន