05/09/2022 - 14:21

ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​និង​ច្បាប់​ដល់​អ្នក​មុខ​អ្នក​ការ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​

គណៈ​សាសនា​ក្រុង​កឹង​ធើ បាន​សហកា​រនឹង​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ក្រុង​កឹង​ធើ រៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ពីគោល​នយោ​បាយ​និង​ច្បាប់​ដែល​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ជំនឿ​សាសនា​ ដល់​ព្រះ​សង្ឃ​ អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​ និង​សមណ​និស្សិត​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ខណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ។​

 ព្រះ​សង្ឃ​ អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​នានា​ និង​សម​ណ​និស្សិត​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​ច្បាប់​។​

ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​ និង​សមណ​និស្សិត​ បាន​ស្ដាប់​នូវ​ការ​ផ្សព្វ​ផ្សាយ​ពី​ស្ថាន​ភាព​សាសនា​ក្នុង​ប្រ​ទេស​; ទស្សន​ទាន​ គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ ស្តីពី​ជំនឿ​សាសនា​; ជំនឿ​និង​បាតុ​ភូត​នៃ​សាសនា​ថ្មី​; ច្បាប់​ពាក់​ព័ន្ធ​ដល់​ការ​សាង​សង់​ ជួស​ជុល​វត្ត​អា​រាម​; ច្បាប់​ពាក់​ព័ន្ធ​នឹង​ដី​វត្ត​; ច្បាប់​ស្តីពី​ចរា​ចរណ៍​និង​វិធាន​ការ​ធានា​សុវត្ថិ​ភាព​ចរា​ចរណ៍; វិធាន​ការ​ធា​នា​សុវត្ថិ​ភាព​បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ​។​ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​និង​សមណ​និស្សិត​ ក៏​បាន​ស្តាប់​នូវ​ការ​ផ្សព្វ​ផ្សាយ​ពី​ច្បាប់​សន្តិ​សុខ​បណ្តាញ​; ពង្រីក​តួនាទី​របស់​អង្គ​ការ​សាសនា​ ក្នុង​ការ​ចូល​រួម​ការ​ពារ​បរិស្ថាន​ និង​ទប់​ទល់​ជា​មួយ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ជា​ដើម​៕

​ ង៉ុក​ក្វៀង​-លីសៀ

ចែករំលែកអត្ថបទ