អាស្រ័យគោលនយោបាយឧបត្ថម្ភដាច់ដោយឡែកនិងទាន់ពេលរបស់រដ្ឋ បានជួយឱ្យគ្រួសារជនរួមជាតិខ្មែរជាច្រើននៅស្រុកភុងហ៊ីប ខេត្តហូវយ៉ាង លំនឹងជីវភាព។
ទីប្រជុំជនស៊ីវិល័យកិញកុង។
លោកង្វៀងហ៊ឺវតឹន នាយការិយាល័យរងនៃគណៈកម្មាធិការប្រជាជនស្រុកភុងហ៊ីប ឱ្យដឹង៖ “ក្រៅពីគោលនយោបាយដាច់ដោយឡែក ស្រុកអាទិភាពគួបផ្សំកម្មវិធីទិសដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព កម្មវិធីទិសដៅជាតិស្តីពីការកសាងជនបទថ្មី ម៉្លោះហើយហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនរួមជាតិត្រូវបានបង្កើនកម្រិត បង្កលក្ខណសម្បត្តិឱ្យមា មីងជនរួមជាតិ ធ្វើការរកទទួលទាន ពង្រីកសេដ្ឋកិច្ចគ្រួសារ។ ក្នុងនោះ លេចធ្លោបំផុតគឺហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍នៅតំបន់ជនរួមជាតិ ត្រូវបានកសាងសម្រេចរួចរាល់ ឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរទៅមករបស់ប្រជាជន”។
ដងផ្លូវចូលឃុំហ្វាអាង។
យោងតាមស្ថិតិរបស់ស្រុកភុងហ៊ីប ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍នៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករលើភូមិសាស្ត្រស្រុក មានដូចជា៖ ភូមិ ៤ (ឃុំហ្វាអាង) ភូមិតឹងក្វើយកិញ (ឃុំតឹងប៊ិញ) ។ល។ សុទ្ធសឹងមានផ្លូវកៅស៊ូ ឬបេតុង ធានាឱ្យយានយន្តបើកបរទៅមកបានងាយស្រួល បំផុតគឺរដូវភ្លៀង។ បងស្រីលីធីហុង នៅភូមិ ៤ ឃុំហ្វាអាង ឱ្យដឹង៖ “ពីមុន ចង់ចេញទៅផ្លូវជាតិលេខ ៦១ មាមីងក្នុងភូមិត្រូវធ្វើដំណើរតាមផ្លូវទូក ដូច្នេះ ចង់ទៅផ្សារជួញដូរឬធ្វើការឈ្នួលអ្វីក៏លំបាកដែរ។ ឥឡូវ មានផ្លូវឆ្លងកាត់ភូមិ ៤ ចាប់ពីស្ពានដឹបដា ទៅដល់ទីប្រជុំជនកិញកុង ដូច្នេះងាយស្រួលក្នុងការពង្រីកសេដ្ឋកិច្ច”។ ពូលីវឹងមៀង អ្នកមានប្រជាប្រិយនៅភូមិ ៤ មានប្រសាសន៍៖ “ពេលព្រឹកឡើងម៉ូតូរត់ទៅមកមិនដាច់ទេ អ្នកខ្លះទៅផ្សារទិញម្ហូបអាហារ អ្នកខ្លះដឹកកសិផលទៅផ្សារលក់ អ្នកខ្លះទៀតនាំកូនទៅរៀន។ល។ ការរស់នៅរបស់មាមីងក្នុងភូមិមានភាពល្អប្រសើរឡើង”។
មាមីងខ្មែរនៅតាមបណ្តោយភ្លឺប្រឡាយបើហ្គង នៃភូមិតឹងក្វើយកិញ កាន់តែមានភាពសប្បាយរីករាយពេលដងផ្លូវ ១៣៥ ត្រូវបានបង្កើនកម្រិត បើកទូលាយបន្ថែមតាមបទដ្ឋានជនបទថ្មី។ លោកង្វៀងគីមតុង ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងប៊ិញ ឱ្យដឹង៖ “មាមីងមានឱកាសរកបានការងារធ្វើច្រើនជាង នៅពេលផ្លូវបានចាក់បេតុង ផ្លូវសំខាន់ៗមានទទឹង ៤ ម៉ែត្រ ផ្លូវឯទៀតក៏មានទទឹងចាប់ពី ២ ម៉ែត្រឡើង ដូច្នេះ ការធ្វើដំណើរទៅមកនិងដោះដូរពាណិជ្ជកម្មមានភាពងាយស្រួល។ ពេលទំនេរពីការងារស្រែចម្ការ មាមីងបើកម៉ូតូប្រហែល ១០ នាទីទៅដល់ផ្សារបៃង៉ាង ដើម្បីជួញដូរ ប្រកបការងាររកស៊ី ឬធ្វើការឈ្នួលតាមហាងភេសជ្ជៈ ហាងបាយ ធ្វើកម្មកររោងចក្រកិនស្រូវនៅតាមមាត់ព្រែកឆាងសា-ណ ដើម្បីរកប្រាក់ចំណូលបន្ថែម”។ តាមប្រសាសន៍លោកហុងដាយ នគរបាលឃុំហ្វាអាង ពេលមាមីងមានជីវភាពលំនឹង ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏មានភាពលំនឹងដែរ៕
ហាថាញ-មុនី