ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/08/2022 - 14:22

នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ដឹក​នាំ​សម័យ​ប្រ​ជុំ​គណៈ​កម្មា​ធិការ​ជាតិ​ស្ដី​ពី​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល

នៅ​ទីស្នាក់​ការ​រដ្ឋា​ភិបាល​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជាតិ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល បាន​ដឹក​នាំ​សម័យ​ប្រ​ជុំ​លើក​ទី ៣ នៃ​គណៈ​កម្មា​ធិការ​ជាតិ​ ដើម្បី​វាយ​តម្លៃ​ពី​លទ្ធ​ផល​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថលរយៈ​ពេល​ ៦ ខែដើម​ឆ្នាំ​ ២០២២ និង​កំ​ណត់​ទិស​ដៅ​ឆ្ពោះ​ទៅ​កាន់​វិធាន​ការ​ដោះ​ស្រាយ​ និង​ភារកិច្ច​សម្រាប់​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល នា​ពេល​ខាង​មុខ​។​

នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ដឹក​នាំ​សម័យ​ប្រ​ជុំ​លើក​ទី ៣ នៃ​គណៈ​កម្មា​ធិការ​ជាតិ​ស្តីពី​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល។​   (រូប​ថត​៖ VGP/ញ៉ឹកបាក់​)

ចំ​ពោះ​លទ្ធ​ផល​ដែល​សម្រេច​បាន​ មាន​មតិ​ជា​ច្រើន​ បាន​លើក​ឡើង​ថា​ ការ​យល់​ដឹង​ពីសារៈ​សំ​ខាន់​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​បន្ត​មាន​ការ​វិវឌ្ឍន៍​ច្បាស់​លាស់​ជា​បង្គួរ​ នៅ​គ្រប់​គណៈ​ ផ្នែក​ ពិ សេស​គឺ​អ្នក​ដឹក​នាំ​។​ ផ្តើម​ពី​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​ ក៏​ធ្វើ​ឱ្យ​សកម្ម​ភាព​កាន់​តែ​មាន​ភាព​មុត​មាំ ស្ទើរ​គ្រប់​ក្រសួង​ ផ្នែក​ ភូមិ​ភាគ​បាន​ប្រ​កាស​ឱ្យ​ប្រើ​សេចក្តី​សម្រេច​របស់​គណៈ​កម្មា​ធិការ​បក្ស​ ផែន​ការ​របស់​រដ្ឋ​អំ​ណាច​ ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ​និង​ប្រ​ចាំ​ឆ្នាំ​អំ​ពី​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល; គណៈ​ចង្អុល​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល គ្រប់​ក្រសួង​ ផ្នែក​ចំ​នួន​ ២២/២២ និង​ភូមិ​ភាគ​ចំ​នួន​ ៦៣/៦៣ ត្រូវ​បាន​បង្កើត​និង​ដាក់​ឱ្យ​ដំ​ណើរ​ការ​ ។​ល។​ ធន​ធាន​មនុស្ស​សម្រាប់​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល គឺ​ផ្តោត​ទៅ​លើ​ការ​អភិ​វឌ្ឍ ពិពិធកម្ម​ទម្រង់​បណ្តុះ​បណ្តា​ល​ បំ​ប៉ន​ហ្វឹក​ហ្វឺន​។​ ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហគមន៍​នៅ​តាម​ភូមិ​ភាគ​នានា​ ជំហាន​ដំបូង​ក៏​ទទួល​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​ ហើយ​មាន​ខេត្ត​ ក្រុង​ចំ​នួន​ ៤១/៦៣ បាន​ធ្វើ​ការ​ពង្រាយ​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហគមន៍​ចំ​នួន​ ៣៦.៣០០ ក្រុម​ចុះ​ទៅ​ដល់​ភូមិ​ស្រុក​ ដោយ​មាន​សមា​ជិក​ចូល​រួម​ជិត​ ២០០.០០០ នាក់​។​

ដើម្បី​អនុ​វត្ត​ភារ​កិច្ច​ផ្លាស់​ប្តូរ​ឌីជី​ថល គណៈ​កម្មា​ធិការ​ជន​ជាតិ​បាន​ដាក់​ចេញ​សេចក្តី​សម្រេច​របស់​រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ស្ដី​ពីការ​បង្កើត​គណៈ​ចង្អុល​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល; ក្នុង​នោះ​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ជាប្រ​ធាន​គណៈ​ចង្អុល​ការ​ ផ្លាស់​ប្តូរ​ឌីជី​ថលនៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​; សេចក្តី​សម្រេច​របស់​ប្រ​ធាន​គណៈ​ចង្អុល​ការ​ផ្លាស់​ប្តូរ​ឌីជី​ថលនៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ស្ដី​ពីផែន​ការ​ផ្លាស់​ប្តូរ​ឌីជី​ថលរបស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ដំណាក់​កាល​ ២០២១-២០២៥;  ផែន​ការ​ឆ្នាំ​  ២០២១-២០២២   និង​សេច​ក្តី​សម្រេច​ផ្សេង​ៗ​ជាច្រើន​ទៀត​។ល។​ ទន្ទឹម​នឹង​នោះ​ ធ្វើ​ឱ្យ​ជាក់​ស្តែង​រាល់​ភាគ​កម្រិត​ ទិន្ន​ន័យ​ដែល​អាច​នឹង​បញ្ចូល​គ្នា​ទៅ​ក្នុង​ឃ្លាំង​ទិន្ន​ន័យ​និង​ប្រ​ព័ន្ធ​ស្រាវ​រក​ព័ត៌​មាន​ស្ថិតិ​ការ​ងារ​ជន​ជាតិ​និង​ទិន្ន​ន័យ​ធ្វើ​ស្ថិតិ​បណ្តា​ជន​ជាតិ​ភាគ​តិច​ទាំង​ ៥៣ ។​

មាន​ប្រ​សាសន៍​បញ្ជាក់​ក្នុង​សម័យ​ប្រ​ជុំ​ នាយក​រដ្ឋ​មន្ត្រី​ ផាមមិញ​ជិញ គូស​បញ្ជាក់​៖ លទ្ធ​ផល​ដែល​សម្រេច​បាន​ទើប​តែជា​លទ្ធ​ផល​ជំហាន​ដំបូង​ យើង​នៅ​ប្រ​ឈម​នឹង​ការ​លំ​បាក​ បញ្ហា​ជំពាក់​ជំពិន​ជា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ​កិច្ច​ការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​ខាង​មុខ​ ត្រូវ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ប្រឹង​ប្រែង​យ៉ាង​ពេញទំ​ហឹង​ ធ្វើ​សកម្ម​ភាព​យ៉ាង​ម៉ឺង​ម៉ាត់ ជាក់​ស្តែង​ ប្រ​សិទ្ធ​ភាព​ អនុ​វត្ត​នូវ​ចំ​ណុច​សំ​ខាន់​ ចំ​ណុច​ស្នូល​។​ ចំ​ពោះ​ភារ​កិច្ច​សំ​ខាន់​ៗ​នៅ​ពេល​ខាង​មុខ​ នាយ​ក​រដ្ឋ​មន្ត្រី​ សំ​ណូម​ពរដល់​បណ្តា​សម​មិត្ត​រដ្ឋ​មន្ត្រី​ ប្រ​ធាន​ស្ថាប័ន​ស្មើ​ក្រសួង​ ស្ថាប័ន​ ចំ​ណុះ​រដ្ឋា​ភិបាល​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​ និង​គណៈ​ចង្អុល​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល គ្រប់​ក្រសួង​ គណៈ​ ផ្នែក​ ភូមិ​ភាគ​ ប្រ​ញាប់​ធ្វើ​ការ​ផ្សព្វ​ផ្សា​យ បំ​ផុស​គំ​និត​បង្កើត​និន្នា​ការ​ ជំរុញ​ការ​ចលនា​ ដើម្បី​អនុវត្ត​ភារ​កិច្ច​ដែល​ប្រ​គល់​ឱ្យ​ក្នុង​កម្ម​វិធី​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ​ យុទ្ធ​សាស្ត្រ​ជាតិ​អភិវឌ្ឍន៍​រដ្ឋា​ភិបាល​ឌីជី​ថល យុទ្ធ​សាស្ត្រ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ឌីជី​ថល និង​សង្គម​ ឌីជី​ថលធានា​សម្រេច​រួច​រាល់​ទិស​ដៅ​ឆ្នាំ​ ២០២២៕​

                  យោង​៖ កាសែត​ជន​ជាតិ​និង​អភិវឌ្ឍន៍-មុនី​

ចែករំលែកអត្ថបទ