អតីតយុទ្ធជន ថាច់ង៉ុកភឿង នៅភូមិបាយ៉ាម A ឃុំដូងសឹង ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ។ លោកភឿង តែងខ្នះខ្នែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងលំនឹងជីវភាពនិងក្លាយជាអ្នកមាន។
លោកថាច់ង៉ុកភឿង (អាវសនៅខាងឆ្វេង) កំពុងថែទាំដំណាំសាឡាត់។
លោកថាច់ង៉ុកភឿង ឱ្យដឹង៖ “ចាប់ពីដើមខែឧសភា គ្រួសារខ្ញុំបានចុះពូជម្រះលើផ្ទៃដី ២,៥ កុង។ រយៈពេលប្រមាណជាង ២ ខែក្រោយមក ម្រះចាប់ផ្តើមប្រមូលផល។ រៀងរាល់ថ្ងៃគ្រួសារខ្ញុំប្រមូលផលបានប្រមាណ ១៥០ គីឡូក្រាម។ បច្ចុប្បន្ន ឈ្មួញកណ្តាលចុះមកប្រមូលទិញក្នុងមួយគីឡូក្រាម ១៤.០០០ ដុង។ ក្រោយពីទូទាត់ គ្រួសារខ្ញុំនៅចំណេញជាង ១៥ លានដុង។ ដើម្បីមានចំណូលរាល់ថ្ងៃ គ្រួសារខ្ញុំចំណាយកម្លាំងរកផលចំណេញពីទម្រង់ដាំដំណាំរយៈពេលខ្លី ដូចជា៖ សាឡាត់ ជីរក្រអូប ស្ពៃ គូឆាយ ។ល។ លើផ្ទៃដីជិត ១ កុងជុំវិញផ្ទះ។ ក្នុងមួយថ្ងៃៗ រកបានប្រាក់ចំណូលពី ២០០-៥០០ ពាន់ដុង”។
ប្រពន្ធលោកពូថាច់ង៉ុកភឿង កំពុងថែទាំដំណាំ។
ភាពជោគជ័យពីទម្រង់ដាំដំណាំជាលក្ខណៈគ្រួសារ លោកថាច់ង៉ុកភឿង បានចែករំលែកបទពិសោធន៍ដល់សមាជិក និងគ្រួសារក្រីក្រនៅក្នុងភូមិ។ លោកតែងអស់ពីចិត្តជួយណែនាំសមាជិកអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត ព្រមទាំងស្វែងរកការជំនួយដើមទុនសម្រាប់សមាជិកក្រីក្រដែលខ្វះខាតដើមទុន។ លោកបានស្នើសាខាសមាគម និងសមាគមអតីតយុទ្ធជនឃុំ បង្កើតបានក្រុមដាំដំណាំមានសមាជិក ៤ នាក់ និងក្រុមចិញ្ចឹមសត្វមានសមាជីក ១០ នាក់។ សមាជិកក្នុងក្រុមនេះ បានធានាគារកសិកម្មអភិវឌ្ឍន៍ជនបទស្រុក ជំនួយដើមទុនសម្រាប់ផលិតពី ២០-៦០ លានដុង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ ផ្តើមពីនោះ សមាជិកជាច្រើនបានចាកផុតភាពក្រីក្របន្តិចម្តងៗ។ សមាជិកក្រុម បងយឿងសំណាង ឱ្យដឹងដោយរីករាយ៖ “លោកពូថាច់ង៉ុកភឿង តែងលើកទឹកចិត្តនិងណែនាំពីរបៀបចិញ្ចឹម និងថែទាំដំណាំ។ អាស្រ័យហេតុនោះ ទើបគ្រួសារខ្ញុំសងបានដើមទុនធនាគារ ថែមទាំងសន្សែសន្សំជួលបានដីបន្ថែមសម្រាប់ដាំម្ទេស។ ហេតុនេះ គ្រួសារខ្ញុំក៏បានចាកផុតពីភាពក្រីក្រ”។
លោកថាច់វណ្ណថាយ អនុប្រធានសមាគមអតីតឃុំដូងស្វឹង វាយតម្លៃ៖ “លោកថាច់ង៉ុកភឿង ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងឡាយដែលសកម្មជម្នះនូវការលំបាក ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។ ជាពិសេស លោកជាគំរូឈានមុខក្នុងការចលនាបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ បង្វែររចនាសម្ព័ន្ធផលិតកសិកម្ម និងអនុវត្តទម្រង់ផលិតកម្មប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ”៕
សើុងមាល័យ-ត្រឹងរ៉ូន