ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/08/2022 - 16:04

ត្រួត​ពិនិត្យ​លទ្ធ​ផល​អនុវត្ត​ ៣ កម្ម​វិធី​ទិស​ដៅ​ជាតិ​

ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​ ផាម​ប៊ិញ​មិញ​ ទើប​ធ្វើ​ជា​អធិបតី​អង្គ​សន្និ​បាត​អន​ឡាញ​នៃ​គណៈ​ចង្អុល​ការ​មជ្ឈិម​សម្រាប់​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដំ​ណាក់​កាល​ ២០២១-២០២៥ ជា​មួយ​នឹង​ភូមិ​ភាគ​នានា​ អំ​ពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ក្នុង​ ៦ ខែ​ដើម​ឆ្នាំ​និង​ភារ​កិច្ច​ ដំណោះ​ស្រាយ​សំ​ខាន់​ៗ​ក្នុង​រយៈ​ពេល​ ៦ ខែចុង​ឆ្នាំ​។​

ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​ ផាម​ប៊ិញ​មិញ​ ធ្វើ​ជា​អធិប​តី​ក្នុង​អង្គ​សន្និ​បាត​អន​ឡាញ​នៃ​គណៈ​ចង្អុល​ការ​មជ្ឈិម​សម្រាប់​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដំណាក់​កាល​ ២០២១-២០២៥។​

កម្ម​វិធី​ទិស​ដៅ​ជាតិ​ទាំង​ ៣ ដែល​ត្រូវ​អនុវត្ត​ក្នុង​ដំណាក់​កាល​នេះ​ រួម​មាន៖ ការ​កសាង​ជន​បទ​ថ្មី​ ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​។​ យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ផែន​ការ​និង​វិនិ​យោគ ដោយ​ផ្អែក​លើ​សេច​ក្តី​សម្រេច​របស់​រដ្ឋ​សភា​ នាយក​រដ្ឋ​មន្ត្រី​បាន​ប្រ​គល់​ផែន​ការ​ដើម​ទុន​វិនិ​យោគ​អភិវឌ្ឍប្រ​ភព​ថវិកា​មជ្ឈិម​សម្រាប់​ដំណាក់​កាល​ ២០២១-២០២៥ គ្រោង​ថវិកា​មជ្ឈិម​ឆ្នាំ​ ២០២២ សម្រាប់​ក្រសួង​ ស្ថាប័ន​ និង​ភូមិ​ភាគ​អនុវត្ត​។​

ជាក់​ស្តែង​ ដើម​ទុន​សរុប​ដែល​បាន​ប្រ​គល់​សម្រេច​បាន​ជាង​ ៩២.០០០ ពាន់​លាន​ដុង​ សម្រាប់​ការ​វិនិ​យោគ​អភិវឌ្ឍន៍​ប្រ​ភព​ថវិកា​មជ្ឈិម​ក្នុង​ដំណាក់​កាល​ ២០២១-២០២៥ ស្រូប​អត្រា​ ៩២% នៃ​ដើម​ទុន​សរុប​សម្រាប់​ភូមិ​ភាគ​នានា​; ប្រ​គល់​ផែន​ការ​ដើម​ទុន​ថវិកា​មជ្ឈិម​ឆ្នាំ​ ២០២២ ជាង​ ៣៤.០០០ ពាន់​លាន​ដុង​ សម្រាប់​ក្រសួង​ ស្ថាប័ន​ មជ្ឈិម​ និង​ភូមិ​ភាគ​សម្រេច​ ១០០% នៃ​ផែន​ការ​ដើម​ទុន​ឆ្នាំ​ ២០២២។​

តាម​របាយ​ការណ៍​ពីភូមិ​ភាគ​នានា​បង្ហាញ​ឱ្យ​ឃើញ​ គិត​មក​ដល់​ថ្ងៃ​ទី ២៦ ខែ​កក្កដា​ មាន​ភូមិ​ភាគ​ចំ​នួន​ ៣៣/៥២ បាន​ដាក់​ជូន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ អនុម័ត​សេច​ក្តី​សម្រេច​បែង​ចែក​ដើម​ទុន​ថវិកា​មជ្ឈិម​ ក្នុង​នោះ​មាន​ភូមិ​ភាគ​ចំ​នួន​ ២២ បាន​សម្រេច​រួច​រាល់​ផែន​ការ​ប្រ​គល់​ដើម​ទុន​; មាន​ភូមិ​ភាគ​ចំ​នួន​ ៧/៥២ កំ​ពុង​ដាក់​ជូន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​; ភូមិ​ភាគ​ចំ​នួន​ ១២/៥២ នៅ​សេស​សល់​កំ​ពុង​ឋិត​ក្នុង​ដំ​ណាក់​ការ​កសាង​សេច​ក្តី​សម្រេច​ ដើម្បី​ដាក់​ជូន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​។​

សម​មិត្ត​ ផាម​ប៊ិញ​មិញ​ បាន​បញ្ជាក់​ថា​ ការ​អនុវត្ត​ ៣ កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​មាន​ការ​យឺត​យ៉ាវ។​ ឧប​នាយក​រដ្ឋ​មន្ត្រី​ ផាម​ប៊ិញ​មិញ​ បាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​នានា​ ត្រូវ​បង្ហើយ​ឯក​សារ​ឱ្យ​បាន​ឆាប់​ ដាក់​ជូន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ ដើម្បី​ឆាប់​បាន​អនុម័ត​នូវ​សេច​ក្តី​សម្រេច​ទាក់​ទង​នឹង​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ក្នុង​នោះ​ មាន​សេចក្តី​សម្រេច​បែង​ចែក​ដើម​ទុន​សម្រាប់​កម្ម​វិធី​ទិស​ដៅ​ជាតិ​ (បច្ចុប្បន្ន​ មាន​ភូមិ​ភាគ​ប្រ​មាណ​ជាង​ ១០ នៅ​មិន​ទាន់​បាន​អនុម័ត​សេច​ក្តី​សម្រេច​នេះ​នៅ​ឡើយ​)។​

ឧប​នាយក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ ចាប់​ពីពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី ១៥ ខែសីហា​ គ្រប់​ក្រសួង​ ផ្នែក​ ត្រូវ​បង្ហើយ​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ឬ​ដាក់​ជូន​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ ដើម្បី​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​ឯក​សារ​ណែនាំ​ដែល​នៅ​សេស​សល់​ ដើម្បី​ភូមិ​ភាគ​នានា​មាន​មូល​ដ្ឋាន​សម្រាប់​រំសាយ​ថវិកា​ជាង​ ៣៤.០០០ ពាន់​លាន​ដុង​ សម្រាប់​ ៣ កម្ម​វិធី​ទិស​ដៅ​ជាតិ​ក្នុង​ ២០២២ នេះ​ ។​ ភូមិ​ភាគ​នានា​ត្រូវ​ប្តេជ្ញា​ចិត្ត​រំសាយ​ថវិកា​ឱ្យ​អស់​ដើម​ទុន​ដែល​បាន​បែង​ចែក​សម្រាប់​កម្ម​វិធី​ក្នុង​ឆ្នាំ​នេះ​ មិន​ទុក​ឱ្យ​ពន្យារ​ភារ​កិច្ច​រំសាយ​ថវិកា​ឆ្លង​ដល់​ឆ្នាំ​ ២០២៣៕​

                      យោង​ www.sggp.org.vn

ចែករំលែកអត្ថបទ