មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/08/2022 - 15:08

ជន​រួម​ជាតិ​ខ្មែរ​ ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​

បាក​លីវ​ ជា​ខេត្ត​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ប៉ុន្មាន​ឆ្នាំ​កន្លង​ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពីគ្រប់​ថ្នាក់​ គ្រប់​ផ្នែក​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ទើប​ជីវ​ភាព​មាមីង​ខ្មែរ​មាន​ការ​វិវឌ្ឍ​យ៉ាង​សកម្ម​។​ ជីវ​ភាព​បាន​លំ​នឹង​បន្តិច​ម្តង​ៗ​ សេដ្ឋ​កិច្ច​រីក​ចម្រើន​ មាមីង​ខ្មែរ​ខ្នះ​ខ្នែង​ចូល​រួម​កសាង​ជន​បទ​ថ្មី​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ភូមិ​ស្រុក​កាន់​តែមាន​ភាព​ស្រស់​ស្អាត​។​

ព្រះ​ឧបជ្ឈាយ៍ លី​សាមុត​ ព្រះ​ចៅ​អធិ​ការ​វត្ត​ខ្វែង​ដង្ហិត ភូមិ​វិញ​ឡុក​ ឃុំ​វិញ​ភូ​ដុង​ កំ​ពុង​និមន្ត​លើ​ស្ពាន​ដែល​ព្រះ​ឧបជ្ឈាយ៍​បវារ​ណា​កសាង​។​

ដើម្បី​កៀរ​គរ​ជន​រួម​ជាតិ​ខ្មែរ​ខ្នះ​ខ្នែង​ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី​ តួនាទី​ព្រះ​ចៅ​អធិ​ការ​វត្ត​ ព្រះ​សង្ឃ​និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​ពង្រីក​។​ តួយ៉ាង​ ព្រះ​ឧបជ្ឈាយ៍ លី​សា​មុត​ ព្រះ​ចៅ​អធិ​ការ​វត្ត​ខ្វែង​ដង្ហិត ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ​ នៅ​ភូមិ​វិញ​ឡុក​ ឃុំ​វិញ​ភូ​ដុង​ ស្រុក​ភឿក​ឡុង​ជា​ដើម​។​ ព្រះ​ឧបជ្ឈាយ៍ បាន​រួម​ជា​មួយ​នឹង​ភូមិ​ភាគ​ចលនា​សង់​ផ្ទះ​មេត្តា​ធម៌​ជាង​ ៨០ ខ្នង​ជូន​មាមីង​ខ្មែរ​ក្រី​ក្រ​ក្នុង​ភូមិ​។​ ខណៈ​ពេល​ស្រុក​ភឿក​ឡុង​ អនុវត្ត​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ ព្រះ​ឧបជ្ឈាយ៍ លី​សាមុត​ មាន​តួនា​ទី​ដ៏​សំ​ខាន់​ក្នុង​ការ​ចលនា​ពុទ្ធ​បរិស័ទ​បរិច្ចាគ​ដី​រាប់​សិប​ពាន់​ម៉ែ​ត្រក្រ​ឡាក​សាង​ផ្លូវ​ជន​បទ​។​ ព្រះ​ឧបជ្ឈាយ៍ នៅ​ទាំង​ចលនា​អង្គ​ការ​សប្បុរស​ធម៌​ ឧបត្ថម្ភ​បង្កើន​កម្រិត​ បើក​ទូ​លាយ​ផ្លូវ​ជន​បទ​ និង​សប្បុរស​ជន​នានា​កសាង​ស្ពាន​ ៤ ខ្នង​សម្រាប់​ប្រ​ជា​ជន​ក្នុង​ឃុំ​ធ្វើ​ដំណើរ​ទៅ​មក​ ជួញ​ដូរ​បាន​ងាយ​ស្រួល​។​

មុខ​មា​ត់ជន​បទ​នៅ​ឃុំ​ឡុក​និញ ស្រុក​ហុង​យ៉ឹង ខេត្ត​បាក​លីវ​ មាន​ភាព​រីក​ចម្រើន​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​ ដោយ​សារ​មាន​ការ​រួម​ចំ​ណែក​ពីសំ​ណាក់​ព្រះ​សង្ឃ​ អា​ចារ្យ​ និង​អ្នក​មាន​ប្រ​ជា
ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។​

ទោះ​បី​ស្ថាន​ភាព​គ្រួ​សារ​មិន​ធូរ​ធារ​ប៉ុន្មាន​ក្ដី​ ប៉ុន្តែ​លោក​យ័ញ​តុង នៅ​ភូមិ​ត្រា​កោ ឃុំ​មិញ​យីវ ស្រុក​ហ្វា​ប៊ិញ បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​នៅ​ខាង​មុខ​ផ្ទះ​ជាង​ ១០០ ម២ ដើម្បី​ឃុំ​ផ្សព្វ​ផ្សាយ​កសាង​ផ្លូវ​បេតុង​និង​ស្ពាន​ បម្រើ​ដល់​ការ​ផលិត​កម្ម​ និង​ធ្វើ​ដំណើរ​ទៅ​មក​របស់​ប្រ​ជា​ជន​។​ ក្រៅ​ពី​បរិច្ចាគ​ដី​ លោក​យ័ញ​តុង នៅ​ទាំង​ចូល​រួម​ក្រុម​ផ្សព្វ​ផ្សាយ​ចលនា​សមា​ជិក​សមាគម​កសិករ​ក្នុង​ភូមិ​ តុប​តែង​អនា​ម័យ​ ផ្ទះ​សម្បែង​ស្អាត​បាត​ បង្កើន​ការ​ដាំ​ផ្កា​លម្អ​នៅ​មុខ​ផ្ទះ​ បង្កើត​បាន​ជាទេស​ភាព​បរិស្ថាន​ បៃតង​-ជ្រះ​-ស្អាត​; ចូល​រួម​ដាំ​របង​បៃតង​ នៅ​តាម​សង​ខាង​ផ្លូវ​ដែល​គ្មាន​ផ្ទះ​គ្រួ​សារ​ប្រ​ជា​ជន​ ដើម្បី​តភ្ជាប់​ជួរ​របង​បៃ​តង​របស់​ភូមិ​ បង្កើត​បាន​ជា​ទិដ្ឋ​ភាព​ជន​បទ​ មាន​ខ្យល់​អា​កាស​បរិសុទ្ធ​ប្រ​ជាក់​ត្រ​ជុំ​។​

លោក​ទ្រិញ​ថាញ​ផុង ប្រ​ធាន​គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ “រយៈ​ពេល​កន្លង​ ព្រះ​សង្ឃ​ អា​ចារ្យ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ បាន​អនុវត្ត​ជា​គំរូ​ និង​ឈាន​មុខ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ អា​ស្រ័យ​ហេតុ​នោះ​ មាន​សំ​ណង់​ ផ្នែក​ការ​ងារ​ជា​ច្រើន​បាន​អនុវត្ត​សម្រេច​យ៉ាង​ឆាប់​និង​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​៕​

              យោង​តាម​កាសែត​បាក​លីវ​-ថាច់​ធី

ចែករំលែកអត្ថបទ