មហោស្រពភ្លេងពិណពាទ្យនិងរបាំប្រជាប្រិយខ្មែរ ជាសកម្មភាពមួយក្នុងចង្កោម
សកម្មភាពនៃទិវាវប្បធម៌ឆ្នាំ ២០១៩។
យោងតាមគណៈចង្អុលការទិវាវប្បធម៌ខេត្តបាកលីវបានគ្រោងទុក ទិវាវប្បធម៌ ទេសចរណ៍ខេត្តបាកលីវនិងមហោស្រពចម្រៀង យ៉ាកោហ្វាយឡាង ឆ្នាំ ២០២២ ខេត្តបាកលីវ នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃ ២៧ រហូតដល់ថ្ងៃ ២៩ ខែវិច្ឆិកា ជាមួយនឹងចង្កោមសកម្មភាពសំខាន់ៗ ដូចជា៖ ពិធីបើកទិវាវប្បធម៌មហោស្រពចម្រៀងចាបុីតាយទឺ ការស្ទង់មតិវាយតម្លៃសក្ដានុពល ផលិតផលទេសចរណ៍ថ្មីរបស់ខេត្ត; មហោស្រពភ្លេងពិណពាទ្យនិងរបាំប្រជាប្រិយខ្មែរ; ផ្សារណាត់ក្រោមប្រធានបទ បង្គា-អំបិលនិងផលិតផល OCOP ខេត្តបាកលីវ; រៀបចំបរិយាកាស “ការបង្រួបបង្រួមបេតិកភណ្ឌវប្បធម៌អរូបី តំណាងឱ្យតំបន់ភូមិភាគនានា”។ ក្រៅពីនោះ ក្នុងក្របខ័ណ្ឌនៃទិវាវប្បធម៌នេះដែរ ក៏មានរៀបចំជំរុញដំណើរការវិនិយោគ សន្និសីទ “ផ្សារភ្ជាប់ការផ្គត់ផ្គង់-តម្រូវការទំនិញ រវាងខេត្តបាកលីវនិងខេត្ត ក្រុងនានា ក្នុងឆ្នាំ ២០២២” សិក្ខាសាលាផ្ដល់យោបល់លើគម្រោងកសាងផលិតផល OCOP “មណ្ឌលទេសចរណ៍សហគមន៍ចម្ការមៀនបាកលីវ” និងរៀបចំពិធីទទួលស្គាល់វត្តគម្ភីរសាគរព្រែកជ្រៅ ជារមណីយដ្ឋានទេសចរណ៍គំរូនៃទេសចរណ៍វាលរាបទន្លេគឺវឡុង៕
លីធាន - ថាច់ធី