ក្រុងកឹងធើ បានលេចឡើងនូវទម្រង់កសិកម្ម អនុវត្តបច្ចេកវិទ្យាខ្ពស់ កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសក្នុងវិស័យដាំដុះ។ ទម្រង់ទាំងនេះ បានជួយកសិករបង្កើនប្រសិទ្ធភាពផលិតកម្ម និងរកបានប្រាក់ចំណេញនៅលើផ្ទៃដីតែមួយ ទន្ទឹមនឹងនោះ ម្ចាស់ការបង្ការបញ្ចៀសគ្រោះធម្មជាតិ ជំងឺនិងសត្វល្អិតបំផ្លាញ។
ទម្រង់ដាំត្រសក់ផ្អែមក្នុងរោងសំណាញ់នៅស្រុកថើយឡាយ។
សហករណ៍បន្លែសុវត្ថិភាពទ្រីវិញ នៅឃុំតឹងថាញ់ ស្រុកថើយឡាយ ក្រុងកឹងធើ មានសមាជិក ១២ នាក់ ដោយមានផ្ទៃដីផលិតជាង ១២,៥ ហិកតា។ សមាជិកសហករណ៍ សំខាន់គឺដាំបន្លែបង្ការគ្រប់ប្រភេទ មានដូច៖ ស្ពៃខៀវ ស្ពៃចង្កឹះ វ៉ាន់ស៊ុយ ជីរថ្ពាល់ត្រី សាឡាត់ ជីរអង្កាម ននោង ម្រះ ត្រសក់ ឪឡឹក។ ដោយទទួលបានការឧបត្ថម្ភពីផ្នែកកសិកម្មភូមិភាគនិងក្រុងសហករណ៍បានខិតជិត អនុវត្តបច្ចេកទេសជឿនលឿន និងបច្ចេកវិទ្យាខ្ពស់ជាច្រើន តាំងពីការផលិតរហូតដល់ការប្រើប្រាស់ផលិតផល។ ជាពិសេស សហករណ៍ទទួលបានការហ្វឹកហាត់បច្ចេកទេស ជំនួយថវិកា ដើម្បីដាំបន្លែតាមស្តង់ដារ VietGAP បង្កើតលេខកូដតំបន់ដាំដុះ យីហោផលិតផលនិងវិនិយោគលើការអនុវត្តទម្រង់ដាំបន្លែក្នុងរោងសំណាញ់ ដោយមានផ្ទៃដីសរុប ០,២ ហិកតា។ ទន្ទឹមនឹងនោះ ទទួលបានការឧបត្ថម្ភក្នុងការចងសម្ព័ន្ធជាមួយនឹងអ្នកប្រើប្រាស់ ព្រមទាំងអនុវត្តផ្សព្វផ្សាយលក់ផលិតផល តាមរយៈទីផ្សារដោះដូរពាណិជ្ជកម្មអេឡិកត្រូនិក chonong sancantho.vn និងគេហទំព័រផ្សេងៗទៀត ដើម្បីធានាមានច្រកចេញងាយស្រួល។ លោកត្រឹងក្វាងវិញ នាយកសហករណ៍បន្លែសុវត្ថិភាពទ្រីវិញ ឱ្យដឹង៖ “អាស្រ័យអនុវត្តបច្ចេកទេសជឿនលឿននិងបច្ចេកវិទ្យាថ្មី ទើបកសិករអាចដាំដំណាំក្នុងមួយឆ្នាំបានពី ៨-១០ រដូវ រកបានប្រាក់ចំណេញពី ៦-១២ លានដុង/រដូវ/កុង (១.០០០ ម៉ែត្រការ៉េ) បើប្រៀបធៀបនឹងការដាំដុះធម្មតា”។
លោកង្វៀងថាញហឹង នាយកមជ្ឈមណ្ឌលសេវាកម្មកសិកម្មចំណុះមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងកឹងធើ ឱ្យដឹង៖ “អនុវត្តតាមទិសដៅនិងកិច្ចចង្អុលការរបស់ថ្នាក់ដឹកនាំក្រុង មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុង បានកំណត់ទិសដៅអភិវឌ្ឍរបស់ផ្នែកមជ្ឈមណ្ឌលសេវាកម្មកសិកម្ម បាននិងកំពុងខ្នះខ្នែងសហការជាមួយអង្គភាពដែលពាក់ព័ន្ធចំណុះមន្ទីរ និងគ្រប់ភូមិភាគជំរុញមាំការផ្ទេរជូនវិទ្យាសាស្ត្រ បច្ចេកទេសជឿនលឿនដល់កសិករ ដោយសកម្មភាពជាច្រើន មានដូច៖ ហ្វឹកហាត់ទៅទស្សនា រៀនសូត្រភាពជាក់ស្តែងនូវទម្រង់ល្អៗ។ ទន្ទឹមនឹងនោះ រៀបចំកសាងទម្រង់បង្ហាញផលិតកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាដាំបន្លែសុវត្ថិភាព ធានាគុណភាពផលិតផល សំខាន់គឺផលិតតាមស្តង់ដារ VietGAP ។ ឧបត្ថម្ភកសិករចងសម្ព័ន្ធជាមួយនឹងអង្គភាព អាជីវកម្មប្រើប្រាស់ផលិតផលនិងដាក់ផលិតផលសម្រាប់ធ្វើការឧទ្ទេសនាម ផ្សព្វផ្សាយលើទីផ្សារដោះដូរពាណិជ្ជកម្មអេឡិកត្រូនិច chonongsancantho.vn”៕
វ៉ាន់កុង-មុនី