ប្អូនផាមធីង៉ុកធឺ សិស្សថ្នាក់ទី ៩A២ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកយ្វៀងហាយ ខេត្តត្រាវិញ គឺជាសិស្សគំរូ សង្វាតរៀនពូកែ។
ប្អូនផាមធីង៉ុកធឺ (ខាងស្ដាំ) កំពុងឆ្លើយបទសម្ភាសន៍នឹងនិស្សិត
ហាត់ការរបស់មហាវិទ្យាល័យត្រាវិញ។
សព្វថ្ងៃ ឪពុកម្តាយកំពុងបម្រើការងារនៅសាលាមតេ្តយ្យង៉ូវឡាក; រីឯបងប្រុសវិញ កំពុងរៀនថ្នាក់ទី ១២ នៅវិទ្យាល័យយ្វៀងហាយ។ ង៉ុកធឺ ចែករំលែក៖ “ប្អូនតែងយកចិត្តទុកដាក់ស្វ័យសិក្សានៅឯផ្ទះ និងតាមរយៈប្រព័ន្ធអីុនធឺណិត ហើយដកស្រង់បទពិសោធន៍នូវចំណុចល្អៗដែលគ្រូបានបង្ហាត់បង្រៀន។ ប្អូនផ្ដោតការយកចិត្តទុកដាក់ចំពោះការរៀនមេរៀនក្នុងថ្នាក់ និងធ្វើលំហាត់បានច្រើនពេលមានឱកាស។ ទន្ទឹមនឹងនោះ ការរៀនជាក្រុម ក៏អាចជួយឱ្យប្អូនចងចាំបានយូរ”។ ទន្ទឹមនឹងភាពងាយស្រួលដែលប្អូនបានចូលរៀនសាលាជនជាតិអន្តេវាសិកង៉ុកធឺ ក៏ជួបការលំបាកមិនតិចដែរ។ ប្អូនង៉ុកធឺ ឱ្យដឹងបន្ថែម៖ “ប្អូនជាជនជាតិកិញ ពេលដែលចូលរៀនសាលាជនជាតិអន្តេវាសិក គឺប្អូនត្រូវរៀនភាសាខ្មែរ។ ដើម្បីជម្នះបានការលំបាកនោះ ប្អូនត្រូវខិតខំរៀនបន្ថែមពេលចេញលេង។ អាស្រ័យការណែនាំដោយអស់ចិត្តរបស់គ្រូនិងមិត្តភក្តិក្នុងថ្នាក់ ទើបប្អូនទទួលបាននិទ្ទេសល្អវិញ្ញាសាភាសាខ្មែរ”។
ប្អូនផាមធីង៉ុកធឺ (ខាងឆ្វេង) កំពុងយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់មេរៀន។
មិនត្រឹមតែមានស្មារតីរីកចម្រើន មានចិត្តចង់រៀនប៉ុណ្ណោះទេ ង៉ុកធឺ នៅទាំងជាប្រធានថ្នាក់បានលត់ដំនិងមានភាពរឹងមាំពីដំណើររឿងនៃការរៀនសូត្រនិងធ្វើតាមដំបូន្មានអ៊ំ។ ដំណើររឿងនោះ បានង៉ុកធឺលើកឡើងនិទានក្នុងពិធីប្រឡងថ្នាក់ស្រុក ជាមួយប្រធានបទនិទានពីរឿងអ៊ំហូឆ្នាំ ២០១៥ ពេលដែលប្អូនកំពុងរៀនថ្នាក់ទី ២ ហើយប្អូនមានកិត្តិយសទទួលបានរង្វាន់លេខពីរក្នុងពិធីប្រឡងនេះ។
លោកគ្រូលីង៉ុកទ្រឿង នាយករងអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកយ្វៀងហាយ វាយតម្លៃ៖ “ង៉ុកធឺ ជាសិស្សរៀនពូកែ យកចិត្តទុកដាក់សង្វាតរៀនសូត្រណាស់ ប្អូនតែងមានស្មារតីជម្នះលំបាក ដូច្នេះបានលោកគ្រូអ្នកគ្រូ និងមិត្តភក្តិស្រឡាញ់រាប់អាន។ ក្នុងអំឡុង ៨ ឆ្នាំបន្តបន្ទាប់ ង៉ុកធឺ ទទួលកិតិ្តនាមជាសិស្សពូកែគ្រប់វិញ្ញាសា។ ប្អូននៅទាំងទទួលបានចំណាត់ថ្នាក់លេខបីក្នុងពិធីប្រឡង IOE ថ្នាក់ស្រុកនិងលេខពីរក្នុងពិធីប្រឡង IOE លើបណ្តាញអីុនធឺណិតឆ្នាំ ២០១៧ ។ ឆ្នាំ ២០២១ ប្អូនទទួលបានរង្វាន់លើកទឹកចិត្តពិធីប្រឡងវិញ្ញាសារូបវិទ្យាលើបណ្តាញអីុនធឺណិត ។ ដោយស្មារតីសង្វាតរៀនសូត្រនិងឆន្ទៈឈានឡើងរបស់ប្អូន បានបំផុសស្មារតីដល់សិស្សរៀនមធ្យមនិងខ្សោយ រួមគ្នាឈានឡើង”៕
សើុងមាល័យ-លេងមី