អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរនៅស្រុកកើ-ដ ក្រុងកឹងធើ ជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាចជាមួយនឹងប្រជាជន ធ្វើឱ្យការផ្សព្វផ្សាយនូវគោលនយោបាយត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
អ្នកមានប្រជាប្រិយនៅស្រុកកើ-ដ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពភូមិស្រុក។
លោក ដាវសុផាន់ណា ប្រធានគណៈកម្មការវត្តសេតុត្តរ នៅភូមិធើយហ្វា B ទីប្រជុំជនកើ-ដ ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ។ ជាមួយតួនាទីរបស់ខ្លួន គាត់បានចលនាមាមីងធ្វើនូវការងារជាច្រើនដ៏មានអត្ថន័យដូច៖ សហការជាមួយរដ្ឋអំណាចភូមិភាគ អនាម័យបរិស្ថាន បង្កើនកម្រិតតាមដងផ្លូវភូមិភ្ជាប់ភូមិ គិតជាថវិកា សរុបរាប់រយលានដុង។ គិតដោយឡែកក្នុងខែមេសា ឆ្នាំ ២០២២ គាំទ្របុណ្យចូលឆ្នាំកងទ័ពប្រជាជនអំណរបុណ្យចូលឆ្នាំថ្មី គាត់បានចលនាប្រជាជនចូលរួមជាមួយកម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានយោធាក្រុងកឹងធើ និងគណៈបញ្ជាការដ្ឋានយោធាស្រុកកើ-ដ កាប់ឆ្ការគុម្ពោតព្រៃតាមដងផ្លូវ និងដាក់អំពូលភ្លើងថ្មីរាប់រយតាមដងផ្លូវកិញឡុងអុង ប្រវែង ៨៥០ ម៉ែត្រ គិតជាតម្លៃទឹកប្រាក់ប្រមាណ ១០០ លានដុង បង្កលក្ខណសម្បត្តិសម្រាប់ប្រជាជនធ្វើដំណើរពេលយប់ធានាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់។ លោកដាវសុផាន់ណា ចែករំលែក៖ “ដោយបានមាមីងមានទំនុកចិត្តជ្រើសរើសជាអ្នកមានប្រជាប្រិយ ខ្ញុំរំភើបចិត្តនិងមោទនភាពណាស់។ ខ្ញុំគិតថា យើងធ្វើយ៉ាងណាដើម្បីភូមិស្រុកបានរីកចម្រើនថែមទៀត ជានិច្ចកាលតែងលើកទឹកចិត្តមាមីងរក្សាអត្តសញ្ញាណជាតិ អនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយនិងក្រឹត្យច្បាប់របស់រដ្ឋ។ អំពីសណ្តាប់ធ្នាប់សន្តិសុខ ខ្ញុំតែងសហការជាមួយរដ្ឋអំណាចភូមិភាគ នគរបាលទីប្រជុំជន ដើម្បីអប់រំកូនចៅក្នុងភូមិមិនឱ្យប្រព្រឹត្តល្មើសច្បាប់”។
លោក ដាវម៉េន អ្នកមានប្រជាប្រិយនៅភូមិធើយទ្រឿង ១ ឃុំធើយស្វឹង តែងសម្រុះសម្រួលទាន់ពេលនូវករណីវិវាទក្នុងការងាររកស៊ី ឬទាស់ទែងបញ្ហាដីធ្លី ។ល។ នៅភូមិសាស្រ្ត រួមចំណែករឹតបន្តឹងចំណងសាមគ្គីភាពក្នុងភូមិស្រុក។ ចែករំលែកអំពីទង្វើរបស់ខ្លួន លោក ដាវម៉េន ឱ្យដឹងដោយក្តីរីករាយ៖ “ក្នុងនាមជាអ្នកមានប្រជាប្រិយ ខ្លួនយើងផ្ទាល់ត្រូវធ្វើជាគំរូ បង្ហាញពីគំរូឆ្នើម ទើបយើងចលនាមាមីងស្ដាប់តាម ផ្តើមពីនោះ មាមីងបានយល់ច្បាស់ និងយកតម្រាប់តាម”។
លោក ង្វៀងហ្វាងហាយ អនុប្រធានគណៈជនជាតិស្រុកកើ-ដ ឱ្យដឹង៖ “បច្ចុប្បន្ន ស្រុកកើ-ដ មានអ្នកមានប្រជាប្រិយចំនួន ១៤ រូប។ អ្នកទាំងនោះជាស្ពានតភ្ជាប់ដ៏រឹងមាំរវាងបក្សជាមួយនឹងប្រជាជន។ ពួកគាត់ស័ក្តិសមជាម្លប់ត្រជាក់ផ្តល់ភាពសុខសាន្តដល់ភូមិស្រុក រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិស្រុក”៕
សឺនកុសល-លីសៀ