|
អ្នកកាសែតតឹងដាក។ |
អស់កាលជាង ១៩ ឆ្នាំ ផ្សារភ្ជាប់នឹងអាជីពជាអ្នកសារព័ត៌មាន យ័ញតឹងដាក (នាមប៉ាកកា៖ តឹងដាក) អនុប្រធានការិយាល័យសេដ្ឋកិច្ច-ជីវភាព-ច្បាប់នៃកាសែតបាកលីវ មានអត្ថបទល្អៗជាច្រើន ទទួលបានរង្វាន់ខ្ពស់នៅពានរង្វាន់សារព័ត៌មានថ្នាក់ខេត្ត។
ឆ្នាំ ២០០៣ បញ្ចប់ការសិក្សាផ្នែកច្បាប់នៅមហាវិទ្យាល័យច្បាប់ក្រុងហូជីមិញ អ្នកកាសែតតឹងដាក ដាក់ពាក្យចូលបម្រើការងារជាអ្នកយកព័ត៌មានកាសែតបាកលីវ ជំនាញសរសេរអត្ថបទអំពីវិស័យជនជាតិខ្មែរ។ អ្នកកាសែតតឹងដាក ឱ្យដឹង៖ “ចូលធ្វើកាសែតដំបូង ជួបការលំបាកច្រើន ព្រោះខ្ញុំជាជនជាតិខ្មែរ ដូច្នេះទ្រឹស្តីបែបបទសរសេរព័ត៌មានរបស់ខ្ញុំនៅមានកម្រិត។ ផ្តើមពីទឹកចិត្តស្រឡាញ់អាជីព ខ្ញុំព្យាយាមស្វែងរកសៀវភៅអាន ចូលរួមវគ្គបំប៉ន់វិជ្ជាជីវៈសារព័ត៌មាន រៀនសូត្រពីមិត្តរួមអាជីព និងអានអត្ថបទពីកាសែតជាច្រើន។ ពិសេស ខ្ញុំប្តេជ្ញាចិត្តសាកល្បងសរសេរជាច្រើនបធានបទ មានដូច៖ សេដ្ឋកិច្ចកសិកម្ម អប់រំ ជីវភាពសង្គម សើុបអង្កេតការពារប្រទេស-សន្តិសុខ។ល។ ឥឡូវនេះ ខ្ញុំសង្កេតឃើញថា ដោយការស្រឡាញ់អាជីពនិងការប្តេជ្ញាចិត្តខ្ពស់ ជួយឱ្យខ្ញុំជម្នះនូវការលំបាក ដើម្បីមានគោលជំហររឹងមាំក្នុងអាជីពជាអ្នកសារព័ត៌មាន”។
អ្នកកាសែតតឹងដាក (ឈរទី ៤ រាប់ពីស្តាំ) ទទួលពានរង្វាន់កណ្ដៀវញញួរមាសខេត្តបាកលីវ។
ដើម្បីបង្កើនជំនាញវិជ្ជាជីវៈ អ្នកកាសែតតឹងដាក បន្តការសិក្សាមហាវិទ្យាល័យសារព័ត៌មាននៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រក្រុងហូជីមិញ។ ជាមួយនឹងចំណេះដឹង ដែលបានសិក្សា អ្នកកាសែតតឹងដាក កាន់តែមានគោលជំហររឹងមាំក្នុងអាជីព សរសេរបានអត្ថបទល្អៗជាច្រើនប្រកបដោយគុណភាព។ អ្នកកាសែតតឹងដាក បានគណៈរៀបរៀងប្រគល់ឱ្យសរសេរពីវិស័យកសិកម្មអស់រយៈពេល ១០ ឆ្នាំ។ ឆ្នាំ ២០១៣ បងបានគណៈរៀបរៀងប្រគល់ឱ្យសរសេរពីវិស័យច្បាប់ ទទួលបន្ទុកប្រចាំការទូរស័ព្ទទាន់ហេតុការណ៍របស់កាសែត និងសរសេរអត្ថបទផ្សព្វផ្សាយពីវិស័យយោធា នគរបាល និងកងទ័ពការពារព្រំដែន។ យោងតាមប្រសាសន៍អ្នកកាសែតតឹងដាក អ្នកសារព័ត៌មានចង់បានសម្រេចជោគជ័យក្នុងអាជីព ក្រៅពីបំណិនសរសេរត្រូវមានការទំនាក់ទំនង ទូលំទូលាយ ជិតស្និទ្ធជាមួយភូមិភាគ មិត្តរួមអាជីពនិងវិស័យទទួលបន្ទុក។ អ្នកកាសែតតឹងដាក បានក្លាយជាអ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែត ”គ្រាប់ពូជ” របស់កាសែតបាកលីវ បានរួមចំណែកជាច្រើនសម្រាប់អភិវឌ្ឍន៍សារព័ត៌មានខេត្ត។ ឆ្នាំ ២០១៧ អ្នកកាសែតតឹងដាក បានបោះឆ្នោតតែងតាំងជាអនុប្រធានការិយាល័យសេដ្ឋកិច្ច-ជីវភាព-ច្បាប់។
ចាប់ពីឆ្នាំ ២០០៩ មកទល់នឹងបច្ចុប្បន្ន អ្នកកាសែតតឹងដាក ទទួលបានរង្វាន់សារព័ត៌មាន ថ្នាក់ខេត្តចំនួន ១០ រួមមាន ៖ រង្វាន់លេខ ១ លេខ ២ លេខ ៣ នៅពានរង្វាន់សារព័ត៌មានប្រវេណីខេត្តបាកលីវ និងទទួលបានប័ណ្ណសរសើរចំនួន ៥ របស់គណៈកម្មាធិការប្រជាជនខេត្តបាកលីវ។ ក្រៅពីនោះ អ្នកកាសែតតឹងដាក នៅទាំងមានអត្ថបទទទួលបានពានរង្វាន់ កណ្ដៀវញញួរមាសខេត្តបាកលីវ។ វិសេស អត្ថបទល្អៗជាច្រើន ដែលទទួលបានរង្វាន់ខ្ពស់របស់អ្នកកាសែតតឹងដាក ត្រូវបានសមាគមអ្នកកាសែតខេត្តបាកលីវ ជ្រើសរើសសម្រាប់បោះពុម្ពសៀវភៅ៕
យ្វីអាញ-មុនី