ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/06/2022 - 09:05

មហា​សន្និ​បាត​សាខា​បក្ស​ភូមិ​ស្វាយ​សៀម​

សាខា​បក្ស​ភូមិ​ស្វាយ​សៀម​ ឃុំ​ង៉ាយ​ស្វៀង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ បាន​រៀប​ចំ​ជោគ​ជ័យ​មហា​សន្និ​បាត​សាខា​បក្ស​លើក​ទី XIV អា​ណត្តិ​កាល​ ២០២២-២០២៥ ។​ នេះ​គឺ​ជា​សាខា​បក្ស​ ត្រូវ​បាន​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ ស្រុក​ថ្កូវ​ និង​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ង៉ាយស្វៀង​ ជ្រើស​រើស​រៀប​ចំ​មហា​សន្និ​បាត​គំ​រូ​ ដើម្បី​ដក​បទ​ពិសោធន៍​មុន​ពេល​ដែល​រៀប​ចំ​មហា​សន្និ​បាត​សាខា​បក្ស​នានា​។​

 ​ គណៈ​កម្មា​ធិការ​នៃ​សាខា​បក្ស​ភូមិ​ស្វាយ​សៀម​ អា​ណត្តិ​កាល​  ២០២២-២០២៥ បង្ហាញ​មុខ​ប្តេជ្ញា​ចិត្ត​នៅ​មហា​សន្និ​បាត​។​

សាខា​បក្ស​ភូមិ​ស្វាយ​សៀម​ មាន​បក្ខ​ជន​ចំ​នួន​ ៣៣ រូប​ ក្នុង​នោះ​មាន​បក្ខ​ជន​ជា​នារី​ចំ​នួន​ ៩ រូប​; បក្ខ​ជន​ជាជន​ជាតិ​ខ្មែរ​ ១១ រូប​; បក្ខ​ជន​ពេញ​សិទ្ធិ​មាន​សម​មិត្ត​ ៣២ រូប​ និង​បក្ខ​ជន​បម្រុង​ ១ រូប។​ អា​ណត្តិ​កាល​ ២០២០-២០២២ សាខា​បក្ស​ ភូមិ​ស្វាយ​សៀម​ បាន​ពង្រីក​តួនាទី​ក្នុង​ការ​ដឹក​នាំ​ចង្អុល​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ វប្ប​ធម៌​សង្គម​ ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​; គ្រប់​សមាគម​អង្គ​ការ​មហា​ជន​រឹង​មាំ ជីវ​ភាព​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

មហា​សន្និ​បាត​ បាន​បោះ​ឆ្នោត​ជ្រើស​រើស​គណៈ​កម្មា​ធិការ​នៃ​សាខា​សាប​ក្ស​អា​ណត្តិ​ថ្មី​ រួម​មាន​សមាជិក​ ៥ រូប​។​ លោក​ង្វៀង​វ៉ាន់​ញ៉ាញ់ ជាប់​ឆ្នោត​សា​ជា​ថ្មី​ជា​លេខា​សាខា​បក្ស​ភូមិ​ អា​ណត្តិ​កាល​ ២០២២-២០២៥៕​

                              សើុងម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ