មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/06/2022 - 09:40

ឧស្សាហ៍ព្យា​យាម​ដើម្បី​ចាក​ភាព​ក្រី​ក្រ

ណាត់​ជួប​បង​ដាវហាញ នៅ​ភូមិ​ថើយ​ថ្វឹង​ B ទីរួម​ស្រុក​ថើយ​ឡាយ​ ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ ច្រើន​លើក​មក​ហើយ​នៅ​តែមិន​បាន​ជួប​ ទើប​យើង​ខ្ញុំ​ត្រូវ​ចុះ​មក​ដល់​ស្រែ​ដើម្បី​ជួប​គាត់​។​

បង​ហាញ ដាំ​សណ្តែកខៀវ​ជុំ​វិញ​ដី​ស្រែ​ មិន​ទុក​ដី​នៅ​ទំ​នេរ​។

ក្រៅ​ពីដី​ស្រែ​ ២ កុង​របស់​គ្រួ​សារ​ បង​ហាញ​នៅ​ទាំង​ជួល​ដី​ស្រែ​ ៥ កុង​ ដើម្បី​ធ្វើ​បន្ថែម​។​ បង​ហាញ ឱ្យ​ដឹង​៖ “ខ្ញុំ​ជួល​ដី​ស្រែ​ ៥ កុង​នេះ​ជាង​ ១០ ឆ្នាំ​មក​ហើយ​ អា​ស្រ័យ​ហេតុ​នេះ​ ទើប​គ្រួ​សារ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​”។​ ជា​អ្នក​ឧស្សាហ៍ព្យា​យាម​ ហេតុ​នោះ​បង​ហាញ មិន​ទុក​ដី​នៅ​ទំ​នេរ​ឡើយ​។​ បង​មិន​ធ្វើ​ស្រែ​ ៣ រដូវ​ទេ ព្រោះ​ខ្លាច​ដី​អស់​ជីជាតិ​ មិន​អំ​ណោយ​ផល បង​ក៏​ដាំ​ដំណាំ​រួម​ផ្សំ​មួយ​រដូវ​។​ បង​ហាញ បាន​ដាំ​ដំណាំ​ឆ្លាស់​គ្នា​ មួយ​ឆ្នាំ​ដាំ​ពោត មួយ​ឆ្នាំ​ដាំ​សណ្តែកខៀវ​។​ បង​ហាញ ចង្អុល​ទៅ​អំ​ពក​ស្រែ​ស្រូវ​ទុំ​ ឱ្យ​ដឹង​៖ “រដូវ​នេះ​ ស្រូវ​អំ​ណោយ​ផល ឃើញ​ដូច្នោះ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ​ សង្ឃឹម​ថា​ពេល​ប្រ​មូល​ផល ស្រូវ​លក់​បាន​ថ្លៃ​ នឹង​រកបាន​ប្រាក់​ចំ​ណេញ​ដូច​ការ​រំពឹង​ទុក​”។​

បង​លីធីមី​យុង ប្រ​ពន្ធ​បង​ហាញ​កំ​ពុង​បក​សម្បក​សណ្តែត​ខៀវ​នៅ​ផ្ទះ​ បង​ស្រី​ឱ្យ​ដឹង​៖ “ខ្ញុំ​ប្រាប់​គាត់​ធ្វើ​តែស្រែ​បាន​ហើយ​ គាត់​ស្តាយ​ដី​ក៏​ដាំ​សណ្តែត​ខៀវ​ជុំ​វិញ​ស្រែ​ដើម្បី​រកចំ​ណូល​បន្ថែម​។​ គាត់​ថែម​ទាំង​ដណ្តើម​ទៅ​បេះ​សណ្តែក​ទៀត​ ឱ្យ​ខ្ញុំ​នៅ​ផ្ទះ​ចាំ​តែ​បក​សម្បក​ទៅ​បាន​ហើយ​។​ នៅ​ក្នុង​ភូមិ​គេ​តែង​ហៅ​គាត់​ថា​ អ្នក​ស្រឡាញ់​ស្រែ​ចម្ការ​ បាន​ជា​ដណ្តើមធ្វើ​ម្នាក់​ឯង​ មិន​ឱ្យ​ប្រ​ពន្ធ​កូន​ជួយ​ធ្វើ​”។​ តាម​សម្ដី​បង​យុង ពេល​ប្រ​មូល​ផលពោត គួរ​ណាស់​លក់​ម្តង​ឱ្យ​អស់​ តែប្តី​ប្រ​ពន្ធ​បង​បែរ​ជា​កាច់​យក​មក​ស្ងោរ​លក់​នៅ​ឯផ្សារ​ថើយ​ឡាយ​ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​។​ ដើម្បី​សន្សំ​សំ​ចៃ​ មិន​ថា​ធ្វើ​ស្រែ​ ឬ​ធ្វើ​ចម្ការ​ទេ ប្តី​ប្រ​ពន្ធ​បង​សុទ្ធ​តែ​ធ្វើ​ដោយ​ខ្លួន​ឯង​ កម្រ​ជួល​ឈ្នួល​ណាស់​។​

តាម​ប្រ​សាសន៍​ បង​លីវ​តឹង​ឃឿង អនុ​ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ថើយ​ឡាយ​ ដោយ​សារ​ស៊ូ​ទ្រាំ​លំ​បាក​ ទើប​ប្តី​ប្រ​ពន្ធ​បង​ហាញ​ចាក​ផុត​ពីភាព​ក្រី​ក្រ។​ កូន​ប្រុស​ទាំង​ពីរក៏​បាន​រៀន​ចប់​ថ្នាក់​ទី ១២ ហើយ​ទៅ​រៀន​បើក​ឡាន​ ក៏​មាន​ការ​ងារ​លំ​នឹង​។​ ពេល​គ្រួ​សារ​បាន​ចាក​ភាព​ក្រី​ក្រ បង​ហាញ ក៏​ឱ្យ​ប្រ​ពន្ធ​ចូល​រួម​ការ​ងារ​នៅ​ភូមិ​ភាគ​។​ នៅ​ថ្ងៃ​ដែល​បង​យុង នាំ​សិស្ស​ក្រី​ក្រសង្វាត់រៀន​សូត្រ​មក​ទទួល​អា​ហា​រូប​ករណ៍​របស់​សារ​ព័ត៌​មាន​កាសែត​កឹង​ធើ ស្រប​ក្នុង​ពេល​នៅ​ផ្ទះ​កំ​ពុង​ប្រ​មូល​ផលពោត។​ បង​យុង រៀប​រាប់​៖ បង​ហាញ​គាត់​ឱ្យ​ខ្ញុំ​ជូន​ក្មួយ​ៗ​ទៅ​ ព្រោះ​ថា​ប្អូន​ៗ​ជីវ​ភាព​ក្រី​ក្រ បាន​ទទួល​អា​ហា​រូប​ករណ៍​សប្បាយ​ចិត្ត​ណាស់​ ដូច្នេះ​ យើង​អាច​ជួយ​បាន​អ្វី​គឺ​ជួយ​ទៅ​។​ បង​ហាញ បាន​កាច់​ពោតហើយ​ស្ងោរ​ទុក​ជា​ស្រេច​ ចាំ​តែខ្ញុំ​មក​យក​ទៅ​លក់​តែប៉ុណ្ណោះ​”។​ ដោយ​បាន​ប្តី​ជួយ​ចែក​រំលែក​ការ​ងារ​ ទើប​បង​យុង មាន​ពេល​ចូល​រួម​ការ​ងារ​រណសិរ្ស​នៅ​ភូមិ​ថើយ​ថ្វឹង​B ។​ បង​លីវ​ថា​ នៅ​ភូមិ​ជា​មួយ​ ឱ្យ​ដឹង​៖ “ប្តី​ប្រ​ពន្ធ​បង​ តែង​ឧស្សាហ៍​ព្យា​យាម​ អស់​ពីចិត្ត​និង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​អ្នក​ភូមិ​ផង​របង​ជាមួយ​ ម្ល៉ោះ​ហើយ​អ្នក​ណាក៏​ចូល​ចិត្ត​ដែរ​។​ ពូហាញ ជាគំ​រូ​ជម្នះ​ការ​លំ​បាក​ចាក​ភាព​ក្រី​ក្រ គួរ​ឱ្យ​យក​តម្រា​បតាម​”៕​

                                   ហា​ថាញ់-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ