តាមប្រសាសន៍លោកស្រី ហ្វិញធីយ៉ីមង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ផ្សព្វផ្សាយផែនការលេខ ៣៣/KH-UBND ចុះថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២ ស្តីពីការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២២-២០២៥ (ហៅកាត់ថា កម្មវិធី) លើភូមិសាស្រ្តខេត្ត។ សុកត្រាំង គ្រោងប្រភពទុនអនុវត្តសរុបគឺ ២.៩២១.៦៧៦ លានដុង ដើម្បីវិនិយោគលើគម្រោងចំនួន ១០ ចំណុះកម្មវិធី។ ខេត្តសុកត្រាំង ក៏បានរៀបចំកិច្ចប្រជុំជាច្រើនលើក ដើម្បីផ្សព្វផ្សាយបញ្ជ្រាបដល់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាច មន្ទីរ គណៈ ផ្នែក អង្គការមហាជនពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន; រៀបចំកិច្ចប្រជុំផ្តល់ព័ត៌មានដល់មន្រ្តីសង្ឃ អ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយក្នុងសហគមន៍ជនជាតិភាគតិចនិងប្រជាជន។
គណៈកម្មាធិការបក្សខេត្តសុកត្រាំង ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៤ ស្តីពីការដឹកនាំអនុវត្តកម្មវិធីដល់មន្ត្រីសង្ឃអ្នកមុខអ្នកការសាសនា និងអ្នកមានប្រជាប្រិយ ក្នុងសហគមន៍ជនរួមជាតិខ្មែរ។
ដើម្បីផ្សព្វផ្សាយបានព្រមៗគ្នា ឯកភាព គុណភាពនិងមានប្រសិទ្ធភាព គណៈកម្មាធិការប្រជាជនខេត្ត បានបង្កើតនិងពង្រឹងគណៈចង្អុលការកម្មវិធី; ដាក់ចេញលក្ខន្តិកៈរបស់គណៈចង្អុលការ ក្នុងនោះ បែងចែកច្បាស់លាស់ដល់សមាជិកគណៈចង្អុលការ ទទួលបន្ទុកផ្សព្វផ្សាយ អនុវត្តខ្លឹមសារ ភារកិច្ច ដំណោះស្រាយ ដើម្បីសម្រេចតាមផែនការដាក់ចេញក្នុងដំណាក់កាល ២០២២-២០២៥; ចង្អុលការដល់មន្ទីរ គណៈ ផ្នែក ស្រុក ទីរួមខេត្ត និងក្រុង ម្ចាស់ការត្រៀមលក្ខណៈដើម្បីផ្សព្វផ្សាយ បន្ទាប់ពីបានមជ្ឈិមបែងចែកប្រភពទុន៕
យ្វីអាញ-មុនី