23/05/2022 - 15:10

អភិរក្ស​ ពង្រីក​តម្លៃ​ប្រ​វត្តិ​សាស្រ្ត​នៅ​វត្ត​សិរី​មង្គល​

វត្ត​សិរី​មង្គល​ (ជ្រុង​ខ្មែរ​) ស្ថិត​នៅ​ភូមិ​ដឿង​ដាវ ឃុំ​ហូធីកី ស្រុក​ថើយ​ប៊ិញ គឺ​ជាវត្ត​ខ្មែរ​មួយ​ក្នុង​ចំ​ណោម​វត្ត​ខ្មែរ​ដែល​ស្រស់​ស្អាត​ និង​បុរាណ​បំ​ផុត​នៅ​ខេត្ត​កាម៉ាវ។​ វត្ត​ទើប​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ រៀប​ចំ​ណាត់​ថ្នាក់​ជា​កេរ​ដំណែល​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ខេត្ត​។​

ស្ថាបត្យ​កម្ម​ដ៏​វិចិត្រ​ និង​ដិត​ដាម​ដោយ​លក្ខណៈ​ប្រ​ពៃណី​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​។​

ព្រះ​តេជព្រះ​គុណ​ ហ៊ឺវ​ញ៉េវ ព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​មង្គល​ (ជ្រុង​ខ្មែរ​) មាន​ថេរដី​កា​ វត្ត​មាន​អា​យុ​កាល​ជាង​ ២៣០ ឆ្នាំ​មក​ហើយ​ ចាប់​ពីបាន​កសាង​រហូត​មក​ទល់​ពេល​នេះ​ វត្ត​នៅ​តែរក្សា​បាន​លក្ខណៈ​ស្ថាបត្យ​កម្ម​ប្រ​ពៃណី​ដ៏​វិសេស​នៃ​វត្ត​ខ្មែរ​នៅ​ណាម​បូ​។​ នោះ​គឺ​ភាព​សម្បូរ​បែប​នៃ​ក្បូរ​ក្បាច់​រចនា​ មាន​លក្ខណៈ​វិចិត្រ​ ព្រម​ទាំង​ផ្ទាំង​គំ​រូ​នីមួយ​ៗ​បាន​ឆ្លុះ​បញ្ចាំង​ពីទស្សនៈ​ព្រះ​ពុទ្ធ​សាសនា​។​ វត្ត​ជាស្នូល​វប្ប​ធម៌​គំ​រូ​ ជា​កន្លែង​ប្រ​ជុំ​ជីវ​ភាព​សាសនា​ សកម្ម​ភាព​សហគមន៍​របស់​ជន​រួម​ជាតិ​ខ្មែរ​ ជា​កន្លែង​ដោះ​ដូរ​វប្ប​ធម៌​រវាង​បណ្តា​ជន​ជាតិ​ជាបង​ប្អូន​ និង​ជា​កន្លែង​អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃណី​ដ៏​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ​។​ ឆ្លង​កាត់​ដំណាក់​កាល​សង្គ្រាម​ទាំង​ ២ លើក ប្រ​ឆាំង​បារាំង​និង​អា​មេរិក​ វត្ត​បាន​អនុវត្ត​ល្អ​នូវ​តួនាទី​សាសនា​និង​សង្គម។​ បច្ចុ​ប្បន្ន​ វត្ត​ជាកន្លែង​ឃោ​សនា ផ្សព្វ​ផ្សាយ​នូវ​គោល​ការ​ណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ និង​ពុទ្ធ​បរិស័ទ​ទូទៅ​។​ វត្ត​សិរី​មង្គល​ (ជ្រុង​ខ្មែរ​) បាន​ទទួល​ប័ណ្ណ​រៀប​ចំ​ណាត់​ថ្នាក់​កេរ​ដំណែល​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ខេត្ត​ គឺ​ជា​កិត្តិ​យស​និង​ជា​មោទន​ភាព​ ម្ល៉ោះ​ហើយ​ ព្រះ​សង្ឃ​ ជន​រួម​ជាតិ​ខ្មែរ​រឹតតែ​បញ្ចេញ​កម្លាំង​អភិរក្ស​នូវ​តម្លៃ​របស់​វត្ត​ថែម​ទៀត​។​

ច្រើន​ឆ្នាំ​កន្លង​ ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​ តែង​បើក​ថ្នាក់​បង្រៀន​ភាសា​បាលី​ ព្រះ​វិន័យ​ និង​អក្សរ​សាស្រ្ត​ខ្មែរ​ដល់​សមណ​សិស្ស​ និង​កូន​ចៅ​ពុទ្ធ​បរិស័ទ​; វត្ត​នៅ​ទាំង​តម្កល់​ទុក​សៀវ​ភៅ​ កាសែត​ជា​ច្រើន​ ដើម្បី​ពុទ្ធ​បរិស័ទ​ និង​ប្រ​ជា​ជន​សិក្សា​ស្រាវ​ជ្រាវ​; ក្រៅ​ពីនោះ​វត្ត​ក៏​បាន​បង្ក​លក្ខណៈ​ឱ្យ​កូន​ចៅ​ពុទ្ធ​បរិស័ទ​ខ្មែរ​សិក្សា​រៀន​សូត្រ​ ហើយ​មាន​សិស្ស​ជាច្រើន​បាន​វត្ត​ឧទ្ទេស​នាម​ទៅ​រៀន​នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​កា​ម៉ាវទៀត​ផង​។​

លោក​ត្រឹង​ហ៊ីវ​ហុង​ នាយក​មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍ខេត្ត​កាម៉ាវ ឱ្យ​ដឹង​៖ “កេរ​ដំណែល​វត្ត​សិរី​មង្គល​ (ជ្រុង​ខ្មែរ​) មាន​ចំ​ណុច​សំ​ខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ អប់​រំប្រ​ពៃណី​បដិវត្តន៍​របស់​ស្រុក​ថើយ​ប៊ិញ​និយាយ​ដោយ​ឡែក​ ខេត្ត​កា​ម៉ាវ​និយាយ​រួម​។​ ខ្ញុំ​ជឿជាក់​ថា​ កេរ​ដំណែល​នេះ​នឹង​បាន​គេដឹង​ឮ​កាន់​តែច្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ព្រម​ទាំង​ឆ្លើ​យ​តប​ទៅ​នឹង​ជីវ​ភាព​វប្ប​ធម៌​ ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ផង​”៕​

                     យោង​៖ កាសែត​កាម៉ាវ-វិមាន​

ចែករំលែកអត្ថបទ