គណៈចង្អុលការអំពីការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ បានសហការជាមួយនឹងមូលនិធិកុមារ អង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម និងគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទើបរៀបចំពិធីមិទ្ទិញគាំទ្រសប្តាហ៍ជាតិអំពីការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិឆ្នាំ ២០២២ ក្រោមបធានបទ “សហគមន៍និរន្តរភាព សុាំនឹងគ្រោះធម្មជាតិ”។
ជូនរង្វាន់ដល់សិស្សដែលសម្រេចបានលទ្ធផលល្អក្នុងការប្រឡងគូរគំនូរ។
ព្រឹត្តិការណ៍សកម្មភាពគាំទ្រសប្តាហ៍ជាតិ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ រួមមាន៖ ពិធីប្រឡងគូរគំនូរក្រៅវគ្គសិក្សាសម្រាប់សិស្សានុសិស្សប្លុកបឋមសិក្សា និងពិធីប្រឡងអង្រួនជួងមាស “រួមជាមួយនឹងប្អូនៗ បង្ការ ទប់ស្កាត់គ្រោះធម្មជាតិ-កសាងអនាគតប្រកបដោយចីរភាព” សម្រាប់សិស្សបឋមសិក្សា និងអនុវិទ្យាល័យនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យឡាយហ្វា។ នេះជាបធានបទដើម្បីផ្សព្វផ្សាយ និងពង្រីកទូលំទូលាយនៅរាល់កម្មវិធីប្រឡងដល់សាលានានានៅតាមភូមិភាគក្នុងខេត្ត តំបន់និងទូទាំងប្រទេសអំពីការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ៕
យ្វីអាញ-មុនី