គណៈប្រជាចលនានៃគណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង និងសមាគមសហព័ន្ធនារីក្រុងកឹងធើ បានចុះកិច្ចសន្យាជាមួយនឹងគណៈជនជាតិក្រុងលើកម្មវិធីសហការការងារជនជាតិ ដំណាក់កាល ២០២១-២០២៥។
តំណាងស្ថាប័ននានាចុះកិច្ចសន្យាលើកម្មវិធីសហការការងារជនជាតិ ដំណាក់កាល ២០២១-២០២៥។
តំណាងស្ថាប័ននានាចុះកិច្ចសន្យាលើកម្មវិធីសហការដោយមានខ្លឹមសារសំខាន់ៗ៖ ស្រាវជ្រាវ ធ្វើសេនាធិការជូនគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សក្រុង នូវគោលការណ៍ គោលនយោបាយ ដំណោះស្រាយអំពីការងារជនជាតិ ការងារប្រជាចលនាក្នុងជនរួមជាតិភាគតិច; ផ្សព្វផ្សាយគោលការណ៍របស់បក្ស គោលនយោបាយនិងក្រឹត្យច្បាប់របស់រដ្ឋ ស្ដីពីជនជាតិ និងគោលនយោបាយជនជាតិ; ផ្សព្វផ្សាយរៀបចំអនុវត្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រសម្រាប់ជនរួមជាតិភាគតិច; រៀបចំចលនាប្រឡងប្រណាំងស្នេហាជាតិ រាល់ការចលនាដើម្បីចលនាជនរួមជាតិភាគតិចសាមគ្គីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី កសាងជីវភាពវប្បធម៌ ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមកន្លែងដែលមានជនរួមជាតិភាគតិចរស់នៅកុះករ។ល។ ទន្ទឹមនឹងនោះ សហការរៀបចំអនុវត្តធ្វើការពិនិត្យពិច័យ អង្កេតមើលជាក់ស្តែង វាយតម្លៃការផ្សព្វផ្សាយអនុវត្តនូវខ្លឹមសារនៃកម្មវិធី គម្រោងដែលពាក់ព័ន្ធដល់ជនរួមជាតិភាគតិច និងគោលនយោបាយជនជាតិ; ស្រាវជ្រាវការរៀបចំសន្និសីទ សិក្ខាសាលានូវបញ្ហាដែលពាក់ព័ន្ធដល់ស្រ្តី កុមារ គ្រួសារ និងយេនឌ័រនៅលើភូមិសាស្រ្ត ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ ដើម្បីស្នើសុំគោលនយោបាយសមស្រប។ល។៕
ថាញធី- លីសៀ