គណៈជនជាតិខេត្តគៀងយ៉ាង សហការជាមួយអង្គភាពនានាដែលពាក់ព័ន្ធ រៀបចំសន្និបាតផ្ដល់ជូនព័ត៌មានដល់អ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិច។
សន្និបាតផ្ដល់ជូនព័ត៌មានដល់អ្នកមានប្រជាប្រិយនៅស្រុកអ៊ូមិញធឿង។
សន្និបាតបានប្រារព្ធធ្វើឡើងនៅក្រុងហាតៀង ស្រុកអ៊ូមិញធឿងនិងក្រុងរ៉ាច់យ៉ា ដោយមានការអញ្ជើញចូលរួមរបស់អ្នកមានប្រជាប្រិយនៅតាមស្រុក ក្រុងលើភូមិសាស្រ្តខេត្ត ១៦០ នាក់។
សន្និបាតផ្ដល់ជូនព័ត៌មានអំពីស្ថានការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០២១ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០២២ លើភូមិសាស្រ្តខេត្តគៀងយ៉ាង។ ផ្សព្វផ្សាយផែនការ លេខ ២៤៦/KH-UBND ចុះថ្ងៃទី ៣០/១២/២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្ដីពីការអភិវឌ្ឍកម្មវិធីទិសដៅជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។ ដំណាក់កាលទី១ ចាប់ពីឆ្នាំ ២០២១-២០២៥ លើភូមិសាស្រ្តខេត្តគៀងយ៉ាង។ របាយការណ៍សង្ខេបពីស្ថានការណ៍សន្តិសុខសណ្ដាប់ធ្នាប់ឆ្នាំ ២០២១ និងការព្យាករណ៍ស្ថានការណ៍ឆ្នាំ ២០២២។ សន្និបាតអ្នកមានប្រជាប្រិយ ក៏បានបញ្ជ្រាបផ្សព្វផ្សាយអំពីសមុទ្រកោះ អំពីគោលនយោបាយធានារ៉ាប់រងសុខាភិបាល និងចលនាជនរួមជាតិ ចូលរួមធានារ៉ាប់រងសុខាភិបាល។ ផ្សព្វផ្សាយផែនការបំផុសចលនាប្រឡងប្រណាំងអំពីប្រធានបទ ពង្រីកតួនាទីអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច លើភូមិសាស្រ្តខេត្តគៀងយ៉ាង ឆ្នាំ ២០២២ ៕
ប្រភពៈ baodantoc.vn-ពេជ្រសឿន