អាងយ៉ាង: ជួបជុំអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច
នៅក្រុងឡុងស្វៀង គណៈកម្មាធិការជនជាតិបានសហការនឹងគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង រៀបចំសិក្ខាសាលា “តថភាពនិងដំណោះស្រាយលើកកម្ពស់ ប្រសិទ្ធភាព អនុវត្តគោលនយោបាយ និងពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចតំបន់តីណាមបូ”។
អ្នកតំណាងទាំងឡាយចូលរួមសិក្ខាសាលា “តថភាពនិងដំណោះស្រាយលើកកម្ពស់ប្រសិទ្ធភាព អនុវត្តគោលនយោបាយ និងពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចតំបន់តីណាមបូ។
សិក្ខាសាលាផ្តុំកម្លាំងវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយ ចំពោះអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិភាគតិច ក្រោយរយៈពេល ១០ ឆ្នាំផ្សព្វផ្សាយអនុវត្ត។ ស្ថាប័នដែលបម្រើការងារជនជាតិនៅតាមខេត្តនានា បានជួបជុំដោះដូរ ពិភាក្សា ចែករំលែកបទពិសោធន៍ ក្នុងដំណាក់កាលផ្សព្វផ្សាយ និងលទ្ធផលនៃការអនុវត្ត។ បញ្ហាលំបាក ការខ្វះចន្លោះ មូលហេតុ និងមេរៀនបទពិសោធន៍ក្នុងការអនុវត្តគោលនយោបាយចំពោះអ្នកមានប្រជាប្រិយដំណាក់កាល ២០១១ - ២០២១។ សំណូមពរកែប្រែ បំពេញបន្ថែម និងលើកសំណើភារកិច្ច ដំណោះស្រាយ អនុវត្តគោលនយោបាយ និងការងារចលនា ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិភាគតិចក្នុងដំណាក់កាលជាបន្ត។ល។
តាមនាយកដ្ឋានជនជាតិភាគតិច និងគណៈកម្មាធិការជនជាតិ បច្ចុប្បន្ន ទូទាំងប្រទេសមានអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិភាគតិចមានចំនួន ៣០.០០០ នាក់ ក្នុងនោះ នៅតំបន់តីណាមបូមានជិត ២.០០០ នាក់។
* គណៈជនជាតិខេត្តអាងយ៉ាង បានរៀបចំជួបជុំអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិភាគតិចឆ្នាំ ២០២២។
បច្ចុប្បន្ន លើភូមិសាស្រ្តខេត្តអាងយ៉ាង អ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិភាគតិចជិត ១២០ នាក់ (មានខ្មែរ ចាម និងចិន) យោងតាមសេចក្តីសម្រេចលេខ ៦០៩/QĐ-UBND ចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង។
រយៈពេលកន្លង អ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្តខេត្ត សកម្មចលនាជនរួមជាតិចូលរួមពលកម្មផលិត អនុវត្តនិងប្រើប្រាស់មានប្រសិទ្ធភាពនូវប្រភពទុនកម្ចី បង្វែរហេដ្ឋារចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម អនុវត្តនូវចំណេះដឹងវិទ្យាសាស្រ្តបច្ចេកវិទ្យាថ្មីៗក្នុងការបង្កបង្កើនផល គុណភាព ផលិតផលទំនិញលំនឹងជីវភាព។ ជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ។ល។ បង្កការស្របគំនិត កសាងអនុសង្កាត់ ភូមិ សាមគ្គី សុខសាន្តនិងអភិវឌ្ឍន៍។ ក្នុងពិធីជួបជុំ អ្នកមានប្រជាប្រិយទាំងឡាយបានបញ្ចេញមតិយោបល់រួមចំណែក និងវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ ក្នុងរយៈពេលកន្លង ដូចជាគោលនយោបាយលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ; គោលនយោបាយអំពីលំនៅឋាន ដីសង់លំនៅឋាន; គោលនយោបាយបង្វែរហេដ្ឋារចនាសម្ព័ន្ធ ការងារកសិកម្មងាកមកការងារឧស្សាហកម្ម; គោលនយោបាយសុខាភិបាល និងអប់រំជាដើម៕
យោង៖ កាសែតអាងយ៉ាង-លីសៀ