សមាគមជំរុញការសិក្សាខេត្តសុកត្រាំង សហការជាមួយនឹងគណៈកម្មាធិការ ស្ថាប័នគ្រប់លំដាប់ថ្នាក់និងភូមិភាគនានា ជំរុញមាំការងារជំរុញការសិក្សា ជំរុញបញ្ញា បានជួយដល់សិស្ស និស្សិតជាច្រើនឆ្លងកាត់ការលំបាក រៀនសូត្របានល្អ។
សមាគមជំរុញការសិក្សាទទួលទឹកប្រាក់ ៤ ពាន់លានដុង ពីក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិខេត្តសុកត្រាំង ឧបត្ថម្ភមូលនិធិជំរុញការសិក្សា ជំរុញបញ្ញា។
សមាគមជំរុញការសិក្សាខេត្តសុកត្រាំង ជំរុញមាំការផ្សព្វផ្សាយ លើកកម្ពស់ស្មារតីភ្ញាក់រលឹកដល់ប្រជាជនអំពីសារៈសំខាន់នៃការរៀនសូត្រមួយជីវិត ចំពោះបុគ្គល គ្រួសារ វង្សត្រកូលនិងទូទាំងសង្គម។ ទន្ទឹមនឹងនោះ ចលនាជំរុញការសិក្សា ជំរុញបញ្ញានិងកសាងសង្គមរៀនសូត្រ ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំងក្លានិងស៊ីជម្រៅផងដែរ។ ឆ្នាំ ២០២១ ខេត្តសុកត្រាំងមាន ១១៦.២៥៦ គ្រួសារសម្រេចកិត្តិនាមជាគ្រួសាររៀនសូត្រ; មាន ៧២៣ វង្សត្រកូល សម្រេចកិត្តិនាមជាវង្សត្រកូលរៀនសូត្រ; មាន ៦២៧ សហគមន៍ សម្រេចកិត្តិនាមជាសហគមន៍រៀនសូត្រ និង ៨១១ អង្គភាពសម្រេចកិតិ្តនាមជាអង្គភាពរៀនសូត្រ។ តាមប្រសាសន៍ លោកឡឹមសៅ អនុប្រធានសមាគមជំរុញការសិក្សាខេត្តសុកត្រាំង សមាគមគ្រប់លំដាប់ថ្នាក់ បានរវៀសរវៃ និងមានរូបភាពចលនាយ៉ាងសម្បូរបែប ម្ល៉ោះហើយចលនាបានទឹកប្រាក់ជាង ៤១ ពាន់លានដុង ដាក់ចូលមូលនិធិជំរុញការសិក្សា ជំរុញបញ្ញា បើគិតជាអាហារូបករណ៍ស្មើនឹង ៩១.៨៧២ ចំណែក។ ផ្តើមពីប្រភពមូលនិធិសមាគមបានផ្តល់អាហារូបករណ៍គ្រប់ប្រភេទចំនួន ៤.០៣៣ ចំណែក គិតជាតម្លៃទឹកប្រាក់សរុបជាង ៧,១ ពាន់លានដុង; ឧបត្ថម្ភកង់ ៨០០ គ្រឿង៘ ដល់សិស្ស និស្សិតក្រីក្រសង្វាតរៀនសូត្រ។ លោកឡឹមហ្វាងខាយ អនុប្រធានសមាគមជំរុញការសិក្សាស្រុកកូវឡាវយុង ឱ្យដឹង៖ “គ្រប់ចលនា “គ្រួសាររៀនសូត្រ” “វង្សត្រកូលរៀនសូត្រ” “សហគមន៍រៀនសូត្រ” បានរីកសាយភាយលើភូមិសាស្ត្រស្រុក។ ឆ្នាំ ២០២១ មូលនិធិជំរុញការសិក្សារបស់ស្រុកចលនាទឹកប្រាក់បានជាង ១,៤ ពាន់លានដុង និងផ្តល់អាហារូបករណ៍បាន ២.២១៥ ចំណែកដល់សិស្សដែលមានជីវភាពក្រលំបាក។ នេះគឺជាកម្លាំងចលករដើម្បីសិស្ស និស្សិតឆ្លងកាត់ការលំបាក ឈានឡើងរៀនសូត្របានល្អ”។
លោកឡឹមសៅ ឱ្យដឹងបន្ថែម៖ “សមាគមគ្រប់លំដាប់ថ្នាក់ ទទួលបានការគាំទ្រពីគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់និងរដ្ឋអំណាចភូមិភាគ ម្ល៉ោះហើយមូលនិធិចលនាបានកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្លងតាមរយៈនោះ ឧបត្ថម្ភទាន់ពេលដល់សិស្ស និស្សិតដែលមានជីវភាពក្រលំបាក សិស្សកំព្រានិងពិការរាប់ពាន់នាក់៘ ឆ្នាំ ២០២២ សមាគមខិតខំចលនាមូលនិធិជំរុញការសិក្សា ជំរុញបញ្ញា ឱ្យបាន ២៤ ពាន់លានដុង ដើម្បីអនុវត្តល្អការងារឧបត្ថម្ភសិស្ស និស្សិតដែលមានជីវភាពក្រលំបាកជាបន្តទៀត”៕
យ្វីអាញ-លីសៀ