ឧបនាយករដ្ឋមន្រ្តីប្រចាំការ ផាមប៊ិញមិញ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញទូទាំងប្រទេស ផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី និងកម្មវិធីទិសដៅជាតិ កាត់បន្ថយភាពក្រីក្រដោយចីរភាព ដំណាក់កាល ២០២១-២០២៥ ។
ឧបនាយករដ្ឋមន្រ្តី ផាមប៊ិញមិញ លើកឡើងពីការអនុវត្តកម្មវិធីទិសដៅជាតិ ធានាមិនឱ្យផ្គងភារកិច្ចគ្នា និងប្រើប្រាស់មានប្រសិទ្ធភាពរាល់ប្រភពធនធាន មិនត្រូវរំលងមុខសញ្ញាដែលត្រូវឧបត្ថម្ភ។ - រូប៖ VGP
ថ្លែងបើកកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ផាមប៊ិញមិញ វាយតម្លៃចំពោះការផ្សព្វផ្សាយកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ផ្សារភ្ជាប់ជាមួយនឹងការបង្វែររចនាសម្ព័ន្ធផ្នែកកសិកម្មបានពង្រីកប្រសិទ្ធភាព រួមចំណែកជំរុញការអភិវឌ្ឍជនបទ។ រាល់ស្ថាប័ន រចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ជាសារវន្តត្រូវបានលើកស្ទួយ។ ជីវភាពប្រជាជនតំបន់ជនបទ ត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ការងារកាត់បន្ថយភាពក្រីក្រនិងសុខុមាលភាពសង្គម បានធានាបន្តលក្ខណសម្បត្តិដើម្បីប្រជាជនបានខិតជិតជាមួយនឹងសេវាសង្គមជាមូលដ្ឋាន កាន់តែល្អប្រសើរ។ គោលនយោបាយសង្គមជាច្រើន បានចូលទៅក្នុងជីវភាព ដើរតួនាទីឧបត្ថម្ភជាក់ស្តែងដល់មុខសញ្ញាដែលអន់ខ្សោយ។
ដោះដូរពីល្បឿនផ្សព្វផ្សាយកម្មវិធីកសាងជនបទថ្មី ដំណាក់កាល ២០២១-២០២៥ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឡេមិញហ្វាង ឱ្យដឹង៖ ទិសដៅដាក់ចេញដល់ឆ្នាំ ២០២៥ ទូទាំងប្រទេសមានឃុំសម្រេចបទដ្ឋានជនបទថ្មី ៨០% (បច្ចុប្បន្នគឺ៦៩,៤%); អង្គភាពថ្នាក់ស្រុកសម្រេចបទដ្ឋានជនបទថ្មី ៥០% (បច្ចុប្បន្នគឺ ៣៤,១%); ភូមិចំណុះឃុំដែលលំបាកខ្លាំង ត្រូវបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី ៦០%; ទូទាំងប្រទេសមានពី ១៧-១៩ ខេត្ត ក្រុង សម្រេចភារកិច្ចកសាងជនបទថ្មី (បច្ចុប្បន្ន មាន ៥ ខេត្ត)។ល។
ចំពោះកម្មវិធីកាត់បន្ថយភាពក្រីក្រ ដោយចីរភាព ដំណាក់កាល ២០២១-២០២៥ រដ្ឋមន្រ្តី ក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ច ដាវង៉ុកយុង គូសបញ្ជាក់៖ ទិសដៅជារួមគឺអនុវត្តការកាត់បន្ថយភាពក្រីក្រពហុទិស វិសាលភាព ចីរភាព កាត់បន្ថយស្ថានភាពក្រឡើងវិញ ឬកើតមានស្ថានភាពក្រីក្រ; ឧបត្ថម្ភអ្នកក្រ គ្រួសារក្រីក្រឈានឡើងកម្រិតរស់នៅជាអប្បបរមា បានខិតជិតសេវាសង្គមជាសារវន្ត តាមបទដ្ឋានក្រីក្រពហុទិសរបស់ប្រទេស លើកកម្ពស់គុណភាពរស់នៅ។
កម្មវិធីដាក់ចេញទិសដៅជារៀងរាល់ឆ្នាំ កាត់បន្ថយអត្រាគ្រួសារក្រីក្រពហុទិសពី ១- ១,៥% គ្រួសារក្រីក្រជនជាតិភាគតិចកាត់បន្ថយ ៣% គ្រួសារក្រីក្រនៅតាមស្រុកក្រីក្រកាត់បន្ថយ ពី៤-៥%; ទូទាំងដំណាក់កាលនឹងមានស្រុកក្រីក្រចំនួន ៣០% ឃុំលំបាកខ្លាំងចំនួន ៣០% ចាកផុតពីភាពក្រីក្រ និងក្រលំបាកខ្លាំង៕
យោង៖ baochinhphu.vn -ប្រែសម្រួល៖ លីសៀ