ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/05/2022 - 12:39

ស្រុក​ចូវ​ថាញ់ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​

គណៈ​កម្មា​ធិប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ បាន​រៀប​ចំ​ពិធី​ប្រ​កាស​សេច​ក្តី​សម្រេច​របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ទទួល​ស្គាល់​ស្រុក​ចូវ​ថាញ់ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ឆ្នាំ​ ២០២០។​

ថ្នាក់​ដឹក​នាំ​ស្រុក​ចូវ​ថាញ់ ទទួល​សេច​ក្តី​សម្រេច​របស់​នាយ​ក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​
ទទួល​ស្គាល់​ស្រុក​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​

កន្លង​រយៈ​ពេល​ ១០ ឆ្នាំ​កសាង​ (២០១១-២០២០) ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់​ៗ​របស់​ស្រុក​សម្រេច​ជាង​ ៥២,៤ លាន​/ឆ្នាំ​ (កើន​ ៤១,៣ លាន​/ឆ្នាំ​ បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១១); អត្រា​គ្រួ​សារ​ក្រី​ក្រនៅ​ត្រឹម​ ០,៧% (កាត់​បន្ថយ​ជាង​ ២២,៥% បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១១)។​ ដំណាក់​កាល​ ២០២១-២០២៥ ស្រុក​ចូវ​ថាញ់ ផ្តុំ​កម្លាំង​លើក​កម្ពស់​គុណ​ភាព​ ១៣/១៣ ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​ ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ចំ​នួន​ ៥ និង​ឃុំ​សម្រេច​លក្ខឋាន​ជន​បទ​ថ្មី​គំ​រូ​ចំ​នួន​ ២; ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់​ៗ​សម្រេច​ពី ៨០-៩០ លាន​ដុង​/ម្នាក់​/ឆ្នាំ​៕​

                      សឺនម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ