18/04/2022 - 14:52

ទប់​ស្កាត់​ការ​ទាញ​យក​ផលសមុទ្រ​ខុស​ច្បាប់​លើ​ផ្ទៃ​សមុទ្រ​ទិស​នីរតី​

ប៉ុន្មាន​ថ្ងៃ​កន្លង​ ក្រុម​ការ​ងារ​នៃ​បញ្ជា​ការ​ដ្ឋាន​ ប៉ូលិស​សមុទ្រ​ ដឹក​នាំ​ដោយ​ឧត្ដម​សេនីយ៍​ត្រី​ ឡេក្វាង​ដាវ មេបញ្ជា​ការ​ប៉ូលិស​សមុទ្រ​ បាន​អនុវត្ត​ការ​ងារ​ត្រួត​ពិនិត្យ​ ក្ដាប់​ស្ថាន​ភាព​កិច្ច​ការ​ទប់​ស្កាត់​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ មិន​រាយ​ការណ៍​និង​មិន​អនុ​វត្ត​តាម​សេច​ក្ដី​កំ​ណត់​ (IUU) លើ​ផ្ទៃ​សមុទ្រ​ទិស​នីរតី​។​

ឧត្ដម​សេនីយ៍​ត្រី​ ឡេក្វាង​ដាវ មេ​បញ្ជា​ការ​ប៉ូលិស​សមុទ្រ​ជូន​អំ​ណោយ​ដល់​នេសាទ​ករ​ក្រលំ​បាក​នៅ​កោះ​ថោ​ជូ (គៀង​យ៉ាង​)។​

យោង​តាម​លទ្ធ​ផល​ត្រួត​ពិនិត្យ​ជាក់​ស្ដែង​នៅ​កន្លែង​កើត​ហេតុ​ បញ្ជាក់​ឱ្យ​ឃើញ​ រយៈ​ពេល​កន្លង​ កង​កម្លាំង​អនុ​វត្ត​ច្បាប់​សមុទ្រ​រួម​ជាមួយ​នឹង​ភូមិ​ភាគ​នានា​បាន​ជំរុញ​ការ​ងារ​ផ្សព្វ​ផ្សាយ បង្កើន​ការ​ងារ​គ្រប់​គ្រង​ ត្រួត​ពិនិត្យ​ កប៉ាល់​នេសាទ​សកម្ម​ភាព​លើ​ផ្ទៃ​សមុទ្រ​ ជំហាន​ដំបូង​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​។​ កង​កម្លាំង​នានា​ មាន​ដូច​៖ កង​ទ័ព​ជើង​ទឹក​ ឆ្មាំ​នេសាទ​ ប៉ូលិស​សមុទ្រ​ បាន​បង្កើន​ការ​ត្រួត​ពិនិត្យ​តំ​បន់​ដែន​សមុទ្រ​ តំ​បន់​ផ្គង​លើ​គ្នា​ ដើម្បី​ការ​ពារ​អធិប​តេយ្យ​ផង​ បង្ការ​ទប់​ស្កាត់  ​  និង​កាត់​បន្ថយ​រាល់​សកម្ម​ភាព​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​របស់​នេសាទ​ករផង ។ល។​ ទោះ​បីដូច្នោះ​ក្ដី​ ស្ថាន​ភាព​កប៉ាល់​នេសាទ​ឆ្លង​ទៅ​តំ​បន់​សមុទ្រ​ ប្រ​ទេស​ក្រៅ​ទាញ​យក​ផលសមុទ្រ​ខុស​ច្បាប់​ ទោះ​មាន​ការ​ថយ​ចុះ​បើ​ប្រៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​មាន​ភាព​ស្មុគ្រ​ស្មាញ​ខ្លាំង​ណាស់​។​

ក្រុម​ការ​ងារ​ចុះ​ត្រួត​ពិនិត្យ​កប៉ាល់​នេសាទ​ដែល​សកម្ម​ភាព​នៅ​តំ​បន់​ជាប់​ព្រំ​ដែន​ជាមួយ​នឹង​តំ​បន់​សមុទ្រ​ប្រ​ទេស​ក្រៅ​។​

 ជាក់​ស្ដែង​ គិត​ដោយ​ឡែក​ចាប់​ពី​ដើម​ឆ្នាំ​ ២០២២ មក​ទល់​ឥឡូ​វ កង​កម្លាំង​បាន​អនុវត្ត​ផ្ទាល់​នូវ​ការ​ងារ​ប្រ​ឆាំង​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ មិន​រាយ​ការណ៍​និង​មិន​អនុវត្ត​តាម​សេចក្ដី​កំ ណត់​លើ​ផ្ទៃ​សមុទ្រ​ទិស​នីរតី​ បាន​ប្រ​ទះ​ឃើញ​កប៉ាល់​នេសាទ​ចំ​នួន​ ១២៨លើក ដោយ​មាន​នេ សាទ​ករ​ចំ​នួន​ ៣៤៦ នាក់​បាន​ទាញ​យក​ផលសមុទ្រ​ខុស​ច្បាប់​នៅ​តំ​បន់​សមុទ្រ​ប្រ​ទេស​ក្រៅ​។​ ព្រម​ជា​មួយ​នោះ​ កម្លាំង​សមត្ថ​កិច្ច​ ក៏​ប្រ​ទះ​ឃើញ​នូវ​ទង្វើ​មួយ​ចំ​នួន​ដែល​កប៉ាល់​នេសាទ​ប្រ​ព្រឹត្ត​ល្មើស​ មាន​ដូច​៖ មិន​ព្យួរ​ទង់​ជាតិ​ គ្មាន​លិខិត​ចុះ​ឈ្មោះ​កប៉ាល់​នេសាទ​ គ្មាន​វិញ្ញា​បនបត្រ​ប្រ​ធាន​នាវិក ប្រ​ធាន​គ្រឿង​ម៉ាស៊ីន​ គ្មាន​លិខិត​ស្នាម​បញ្ជី​ឈ្មោះ​សមាជិក​កប៉ាល់​ គ្មាន​លិខិត​អនុញ្ញាត​ទាញ​យក​ផល​សមុទ្រ​ គ្មាន​ឧបករណ៍​ត្រួត​ពិនិត្យ​ដំណើរ​ការ​ទាញ​យក​ផលសមុទ្រ​ខុស​ច្បាប់​នៅ​តំ​បន់​សមុទ្រ​ប្រ​ទេស​ក្រៅ​ គ្មាន​កំ​ណត់​ត្រា​ប្រ​ចាំ​ថ្ងៃ​ទាញ​យក​ផលសមុទ្រ​ សមា​ជិក​កប៉ាល់​មួយ​ចំ​នួន​គ្មាន​លិខិត​ស្នាម​ខ្ជាប់​តាម​ខ្លួន​។​ល។​ ក្រោយ​ពីប្រ​ទះ​ឃើញ​រាល់​ករណី​ប្រ​ព្រឹត្ដល្មើស​ កម្លាំង​សមត្ថ​កិច្ច​បាន​ធ្វើ​កំ​ណត់​ហេតុ​ រាយ​ការណ៍​ជូន​ស្ថាប័ន​មាន​សមត្ថ​កិច្ច​នៃ​ភូមិ​ភាគ​នានា​ដើម្បី​វិនិច្ឆ័យ​តាម​ច្បាប់​។​

ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​បំ​ពេញ​ការ​ងារ​ ក្រុម​ការ​ងារ​របស់​បញ្ជា​ការ​ដ្ឋាន​ប៉ូលិស​សមុទ្រ​ បាន​ធ្វើ​ពិធី​បណ្ដែត​ធូប​ផ្កា​ រំលឹក​គុណ​វីរយុទ្ធ​ជន​ពលី​និង​អ្នក​នេសាទ​ពលី​ជីវិត​លើ​ផ្ទៃ​សមុទ្រ​; ក្រុម​ក៏​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ជំនួប​ការ​ងារ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នៅ​លើ​កោះ​ថោ​ជូ (គៀង​យ៉ាង​) និង​កូង​ដាវ (បារៀ-វុងតៅ​)។​  ក្រុម​ការ​ងារ​ក៏​បាន​ជូន​អំ​ណោយ​ដល់​នេសាទ​ករ​ដែល​ជួប​ការ​លំ​បាក​ សិស្សា​នុ​សិស្ស​ក្រី​ក្ររៀន​ពូកែ​ និង​ជូន​ទង់​ជាតិ​ ឆាយា​ល័ក្ខណ៍អ៊ំ​ហូ ទូថ្នាំ​ចល័ត​ដល់​កប៉ាល់​នេ​សាទ​មួយ​ចំ​នួន​ដែល​សកម្ម​ភាព​លើ​ផ្ទៃ​សមុទ្រ​៕​

យោង​៖ www.qdnd.vn - ប្រែសម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ