ក្រសួងសុខាភិបាល ទើបចេញសារលិខិតផ្ញើក្រសួងព័ត៌មាននិងសារគមនាគមន៍; ក្រសួងឧស្សាហពាណិជ្ជកម្ម; ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍; ក្រសួងផែនការនិងវិនិយោគ; ក្រសួងនគរបាល; គណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានា សំណូមពរបង្កើនកិច្ចសហការគ្រប់គ្រងសកម្មភាពផ្សាយពាណិជ្ជកម្មអាហារបំប៉នសុខភាព។
ឱសថទំនើបនិងអាហារបំប៉នសុខភាពមិនស្គាល់ប្រភពច្បាស់លាស់ បានដាក់តាំងក្នុងទូឱសថនៅឱសថស្ថានមួយកន្លែង។ រូបឧទាហរណ៍៖ TTXVN
ឆ្លងតាមរយៈនោះ ជាមួយតួនាទីស្ថាប័នប្រចាំការនៃគណៈចង្អុលការអន្តរផ្នែកមជ្ឈិម អំពីសុវត្ថិភាពចំណីអាហារ ក្រសួងសុខាភិបាលស្នើក្រសួងព័ត៌មាននិងសារគមនាគមន៍ ចាត់វិធានការតឹងរ៉ឹង ចំពោះអង្គការ បុគ្គល ដែលផ្សាយពាណិជ្ជកម្មមិនពិត ផ្សាយពាណិជ្ជកម្មពុំទាន់មានការពិនិត្យវាយតម្លៃពីស្ថាប័នជំនាញ ឬមិនសមស្របនឹងខ្លឹមសារដែលបានអនុម័ត។ ត្រូវមានវិធានការវិនិច្ឆ័យតឹងរ៉ឹង ចំពោះទំព័រវែបសៃថ៍សង្គម ដូច៖ facebook, tiktok, twitter ។ល។ រាល់ប្រភពនៃការផ្សាយពាណិជ្ជកម្មលើ google ads ដូច៖ Youtube, coccoc, chrome ។ល។ សំណូមពរត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់វៀតណាម ស្ដីពីការផ្សាយពាណិជ្ជកម្ម។ ត្រួតពិនិត្យគ្រប់គ្រងយ៉ាងតឹងរ៉ឹងពីលក្ខខណ្ឌអនុញ្ញាតិឱ្យបើកទំព័រវែបសៃថ៍ ឈ្មោះដែនសកម្មភាព សំដៅធានា ពេលប្រទះឃើញពីកំហុសឆ្គងក្នុងការផ្សាយពាណិជ្ជកម្ម ត្រូវបិទជាបណ្តោះអាសន្ន ឬបិទឈ្មោះដែនបំពាននេះតែម្ដង; បង្កើនការគ្រប់គ្រងសកម្មភាពផ្សាយពាណិជ្ជកម្មឆ្លងដែន។
ក្រសួងសុខាភិបាល ស្នើក្រសួងឧស្សាហពាណិជ្ជកម្ម បង្កើនអធិការកិច្ច ត្រួតពិនិត្យសកម្មភាពផ្សាយពាណិជ្ជកម្មអាហារបំប៉នសុខភាពលើទីផ្សារដោះដូរពាណិជ្ជកម្មអេឡិចត្រូនិក ក្រុមហ៊ុនតំណាងចែកចាយ ធ្វើអាជីវកម្មលើផលិតផលអាហារបំប៉នសុខភាព។ មានវិធានការឃ្លាំមើលសកម្មភាពតំណាងចែកចាយ ពិសេស គឺរាល់ពេលបើកសិក្ខាសាលាពង្រីកសមាជិករបស់ក្រុមហ៊ុន ដើម្បីជៀសវាងការផ្សាយពាណិជ្ជកម្មផ្ទាល់មាត់ខុសពីការពិត។ មានវិធានការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះទីផ្សារដោះដូរពាណិជ្ជកម្មអេឡិចត្រូនិក។ល។
ក្នុងសារលិខិតនេះ ក្រសួងសុខាភិបាល សំណូមពរគណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានា គប្បីចង្អុលការដល់ស្ថាប័នមានសមត្ថកិច្ចនៅភូមិភាគ (មន្ទីរព័ត៌មាននិងសារគមនាគមន៍; មន្ទីរសុខាភិបាល; មន្ទីរឧស្សាហពាណិជ្ជកម្ម; មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍; គណៈគ្រប់គ្រងសុវត្ថិភាពចំណីអាហារ; អធិការកិច្ចខេត្ត ក្រុង) បង្កើនការអធិការកិច្ច ត្រួតពិនិត្យ និងចាត់វិធានការចំពោះបទល្មើស ផ្សាយពាណិជ្ជកម្មអាហារបំប៉នសុខភាពលើភូមិសាស្រ្ត។ ធ្វើការផ្សព្វផ្សាយដើម្បីកុំឱ្យប្រជាជនចូលរួមក្នុងក្លិប វីឌីអូផ្សាយពាណិជ្ជកម្ម គ្មានប្រសិទ្ធភាព អត្ថប្រយោជន៍នៃអាហារបំប៉នសុខភាព; ផ្សាយពាណិជ្ជកម្មអាហារបំប៉នសុខភាពដូចថ្នាំព្យាបាលជំងឺជាដើម។
ក្រសួងសុខាភិបាល ក៏បានសំណូមពរដល់ស្ថាប័នគ្រប់គ្រងអង្គភាពធ្វើអាជីវកម្ម សេវាកម្មផ្សាយពាណិជ្ជកម្ម ត្រូវតែត្រួតពិនិត្យ រំលឹកជារឿយៗ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះការល្មើសច្បាប់ពីការផ្សាយពាណិជ្ជកម្ម អាហារបំប៉នសុខភាពរបស់អង្គភាពធ្វើអាជីវកម្ម សេវាកម្មផ្សាយពាណិជ្ជកម្មក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។
ស្ថាប័នសារគមនាគមន៍ គប្បីជំរុញមាំការងារផ្សព្វផ្សាយដល់ប្រជាជន ទិញតែអាហារបំប៉នសុខភាពនៅពេលមានតម្រូវការពិតប្រាកដ មិនគប្បីទិញតាមរយៈរូបភាពផ្សព្វផ្សាយលក់បន្តមាត់គ្នា។ ពេលទិញអាហារបំប៉នសុខភាព ត្រូវស្គាល់ប្រភពច្បាស់លាស់ មានវិក្កយបត្រ លិខិតបញ្ជាក់ធ្វើជាមូលដ្ឋាននិងភ័ស្តុតាង ដើម្បីស្ថាប័នមានសមត្ថកិច្ចចាត់វិធានការពេលមានតម្រូវការ៕
យោង៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម- មុនី