គណៈកម្មាធិការជនជាតិ ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា សហការជាមួយខេត្តសុកត្រាំង ទើបរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ (កម្មវិធី) តំបន់វាលរាបទន្លេគឺវឡុង។
អ្នកតំណាងចូលរួមសិក្ខាសាលា។
សិក្ខាសាលាបានផ្តោតការយកចិត្តទុកដាក់ពិភាក្សានូវភារកិច្ច ដំណោះស្រាយ កំណត់ច្បាស់ដំណោះស្រាយដាច់ដោយឡែកក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធី និយាយរួម និងកម្មវិធីនៅតាមខេត្ត ក្រុង តំបន់វាលរាបទន្លេគឺវឡុង និយាយដោយឡែក; ការងារបង្កើតផែនការ រៀបចំអនុវត្ត; ការងារត្រួតពិនិត្យ ឃ្លាំមើល; ការគួបផ្សំប្រភពកម្លាំងរបស់ភូមិភាគ ពិសេសគឺគួបផ្សំក្នុងការផ្សព្វផ្សាយគម្រោង អនុគម្រោងនៃកម្មវិធីជាមួយនឹងកម្មវិធីទិសដៅជាតិ កសាងជនបទថ្មី និងកម្មវិធីទិសដៅជាតិ កាត់បន្ថយភាពក្រីក្រនិងសុខុមាលភាពសង្គម។ល។
អញ្ជើញចូលរួមនិងមានប្រសាសន៍ក្នុងសិក្ខាសាលា សមមិត្ត ផាមប៊ិញមិញ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល សំណូមពរ៖ គណៈកម្មាធិការជនជាតិ ក្រសួងផែនការ និងវិនិយោគគ្រប់ក្រសួង គណៈ ផ្នែក និងភូមិភាគដែលជាប់ពាក់ព័ន្ធ ផ្តោតទៅលើការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗមួយចំនួន៖ ប្រញាប់ធ្វើឱ្យសុក្រឹតនិងឆាប់ប្រកាសឱ្យប្រើអនុក្រឹត្យ ស្តីពីយន្តការគ្រប់គ្រង រៀបចំអនុវត្តកម្មវិធីទិសដៅជាតិ។ តាមគម្រោង ឆ្នាំ ២០២២ នឹងប្រគល់ផែនការប្រភពទុនសម្រាប់កម្មវិធីកញ្ចប់ថវិកាជាង ១៤,៤ ពាន់ពាន់លានដុង។ ចាប់តាំងពីពេលនេះរហូតដល់ចុងឆ្នាំ គ្រប់ក្រសួង គណៈ ផ្នែក ភូមិភាគ ត្រូវតែមានការប្តេជ្ញាចិត្តខ្ពស់បំផុត ប្រមូលផ្តុំប្រភពកម្លាំង ទាំងកម្លាំងកាយនិងកម្លាំងបញ្ញាដើម្បីផ្សព្វផ្សាយ រៀបចំអនុវត្តកម្មវិធី ខិតខំរំសាយថវិកា ១០០% ប្រភពទុនផែនការដែលប្រគល់ឱ្យ។ ពិសេស ផ្តោតទៅលើដំណោះស្រាយគួបផ្សំអំពីប្រភពទុននៃកម្មវិធីទិសដៅជាតិ កម្មវិធី គម្រោងផ្សេងៗទៀត ដើម្បីអនុវត្តខ្លឹមសារដែលមានទិសដៅដូចគ្នាលើភូមិសាស្ត្រតែមួយ ធានាជៀសវាងការផ្ទួនគ្នា ប្រិតសំចៃនិងប្រើប្រាស់ប្រភពធនធានប្រកបដោយប្រសិទ្ធភាព។ល។
ស្របក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល ផាមប៊ិញមិញ និងអនុប្រធានប្រចាំការនៃរដ្ឋសភា ត្រឹងថាញ់ម៉ឹង ជូនអំណោយរបស់ធនាគារពាណិជ្ជកម្ម ភាគហ៊ុនពាណិជ្ជកម្មបរទេស Vietcombank ឧបត្ថម្ភដល់គ្រួសារជនជាតិភាគតិចក្រីក្រនៅខេត្ត ក្រុងចំនួន ៩ តំបន់វាលរាបទន្លេគឺវឡុង។ ភូមិភាគនីមួយៗទទួលបានការឧបត្ថម្ភទឹកប្រាក់ចំនួន ៥០០ លានដុង៕
លីធាន-មុនី