12/04/2022 - 10:21

ភាព​ផ្លាស់​ថ្មី​នៅ​ចូវ​ថាញ់

ចុង​ខែ​មីនា​ ឆ្នាំ​ ២០២២ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ រៀប​ចំ​ពិធី​ប្រ​កាស​សេចក្តី​សម្រេច​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ និង​ទទួល​ប័ណ្ណ​ ទទួល​ស្គាល់​ស្រុក​ចូវ​ថាញ់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​ នេះ​គឺជា​លទ្ធ​ផល​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​ និង​ជា​មោទន​ភាព​ដើម្បី​ស្រុក​ចូវ​ថាញ់​បន្ត​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ពេល​ខាង​មុខ​។​

ផ្លូវ​ជាតិ​លេខ​ ៥៤ ទីប្រ​ជុំ​ជន​ចូវ​ថាញ់។​

គ្រួសារ​លោក​កៀង​មិញ​ទ្រី នៅ​ភូមិ​ក្នុង​ ស្រុក​ឃុំ​ហ្វា​ឡើយ​ ស្រុក​ចូវ​ថាញ់ ចាក​ពី​ស្រុក​កំ​ណើត​ទៅ​ប្រ​កប​ការ​ងារ​រក​ស៊ី​អស់​ជាច្រើន​ឆ្នាំ​។​ ដល់​ខែ​តុលា​ ឆ្នាំ​ ២០២០ គ្រួ​សារ​គាត់​បាន​សម្រេច​ចិត្ត​ត្រឡប់​មក​ស្រុក​កំ​ណើត​វិញ​។​ លោក​កៀង​មិញ​ទ្រី ចែក​រំលែក៖ “ពី​មុន​ ខ្ញុំ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ពាណិជ្ជ​កម្ម​ អា​ហរ័ណ​នីហរ័ណ​កសិផល​នៅ​ក្រុង​ហូជីមិញ​។​ សង្កេត​ឃើញ​ស្ថាន​ភាព​នៃ​ការ​នាំ​ចេញ​កសិផល​ជួប​ការ​លំ​បាក​ ខ្ញុំ​ក៏​មាន​គំ​និត​ផលិត​កសិកម្ម​ជ្រះ​ស្អាត​។​ល។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ មុខ​មាត់​ជន​បទ​នៅ​ស្រុក​ចូវ​ថាញ់ ពិត​ជា​មាន​ការ​ផ្លាស់​ថ្មី​យ៉ាង​ច្បាស់​។​ ពិសេស​គឺផ្លូវ​គមនា​គមន៍​ បាន​ចាក់​កៅ​ស៊ូ​រាប​រលូន​ ងាយ​ស្រួល​ក្នុង​ការ​ជួញ​ដូរ​។​ល។​ នៅ​ជន​បទ​បរិមាណ​ជី​រលាមក​ សត្វ​សម្បូរ​ណាស់​ កាក​សំ​ណល់​ទាំង​នេះ​ បើ​សិន​អនុវត្ត​បច្ចេក​វិទ្យា​អតិ​សុខុម​ប្រាណ​នឹង​បង្កើត​បាន​ជាផលិត​ផល​ជីរ​ល្អ​ណាស់​និង​សុវត្ថិ​ភាព​សម្រាប់​រុក្ខ​ជាតិ​។​ ហេតុ​នេះ​ ខ្ញុំ​សម្រេច​ចិត្ត​ត្រឡប់​មក​ចូវ​ថាញ់ វិនិ​យោគ​បច្ចេក​វិទ្យា​ ផលិត​ជី​រសរី​រាង្គ​អតិ​សុខុម​ប្រាណ​”។​

រឿង​”ចោល​ក្រុង​ចុះ​មក​ជន​បទ​បង្កើត​អា​ជីព​”ដូច​លោក​កៀង​មិញ​ទ្រី មិន​មែន​ជា​រឿង​ចម្លែក​ រឿង​ថ្មី​នៅ​ចូវ​ថាញ់នោះ​ទេ​។​ ពី​ព្រោះ​ជាច្រើន​ឆ្នាំ​មក​នេះ​ ចូវ​ថាញ់​បាន​ប្រ​មូល​ផ្តុំ​រាល់​ប្រ​ភព​កម្លាំង​ដើម្បី​កសាង​ជន​បទ​ថ្មី​ ប្តេជ្ញា​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​ជំ​រុញ​ការ​អភិវឌ្ឍ​កសិកម្ម​ជន​បទ​។​ ដំ​ណាក់​កាល​ ២០១១-២០២១ ស្រុក​កៀរ​គរ​ថវិកា​បាន​ជិត​ ៣.០០០ ពាន់​លាន​ដុង​កសាង​ជន​បទ​ថ្មី​; ក្នុង​នោះ​ ប្រ​ជា​ជន​រួម​វិភាគ​ទាន​ជាង​ ២០%។​ បច្ចុប្បន្ន​ ជីវ​ភាព​សេដ្ឋ​កិច្ច​របស់​ប្រ​ជា​ជន​ក្នុង​ស្រុក​មាន​ការ​វិវឌ្ឍន៍​យ៉ាង​សកម្ម​។​ ការ​ផលិត​កសិកម្ម​ត្រូវ​បាន​អនុវត្ត​តាម​ទិស​ដៅ​ទំ​នើប​កម្ម​បន្តិច​ម្តង​ៗ​។​ លោក​ស្រី​ថាច់​ធីសាធី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង​៖ ចាប់​តាំង​ពី​ពេល​កសាង​ជន​បទ​ថ្មី​ មុខ​មា​ត់ជន​បទ​នៅ​ភូមិ​ភាគ​មាន​ភាព​ផ្លាស់​ប្តូរ​ច្រើន​។​ ជីវ​ភាព​សម្ភារ​និង​ស្មារតី​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ​។​ ពិសេស​គឺក្រោយ​ពី​បាន​ខេត្ត​និង​ស្រុក​កសាង​សម្រេច​រួច​រាល់​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ទំ​នប់​ខាង​ឆ្វេង​ ខាង​ស្តាំ​ ទន្លេ​កោ​ចៀង​ បាន​រួម​ចំ​ណែក​ម្ចាស់​ការ​ការ​ពារ​ទឹក​ជំ​នន់​ ការ​ពារ​ទឹក​ប្រៃ បម្រើ​ពហុ​ទិស​ដៅ​ក្នុង​ការ​បង្ក​បង្កើន​ផល​។​ តួយ៉ាង​ដូច​នៅ​ឃុំ​ឡុង​ហ្វា ឆ្នាំ​២០១៦ ពេល​ចាប់​ផ្តើម​កសាង​ឃុំ​ជន​បទ​ថ្មី​ ឃុំ​នេះ​សម្រេច​ត្រឹម​តែ ៥/១៩ លក្ខឋាន​។​ ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ គ្រួ​សារ​ក្រី​ក្រនៅ​ ៦៩១ គ្រួ​សារ​ (ស្រូប​អត្រា​ ២៧,១៥%) ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់ៗ ​សម្រេច​ ១៩,១ លាន​ដុង​/ឆ្នាំ​។​ លោក​ង្វៀង​វ៉ាន់​ញ៉ាញ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ហ្វា ឱ្យ​ដឹង​៖ “ឃុំ​ឡុង​ហ្វា កសាង​សម្រេច​ជោគ​ជ័យ​ឃុំ​ជន​បទ​ថ្មី​តាំង​ពី​ឆ្នាំ ​២០១៩។​ តាំង​ពី​ពេល​នោះ​ដល់​បច្ចុប្បន្ន​ ដោយ​ការ​ស្រុះ​ចិត្ត​រួម​កម្លាំង​របស់​ប្រ​ជា​ជន​ឃុំ​ បាន​រក្សា​ខ្ជាប់​ ១៩/១៩ លក្ខឋាន​ដែល​បាន​សម្រេច​។​ បច្ចុប្បន្ន​ ផ្ទៃ​ដី​កសិកម្ម​របស់​ឃុំ​ធានា​ទឹក​ស្រោច​ស្រព​ ៨០% នៅ​តំ​បន់​ផលិត​ប្រ​មូល​ផ្តុំ​សម្រេច​ ១០០%។​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់ៗ​កើន​ជាលំ​ដាប់​នៅ​ឆ្នាំ ​២០២១ សម្រេច​ជាង​ ៥០ លាន​ដុង​/ម្នាក់/ឆ្នាំ​”។​

ចុង​ឆ្នាំ​ ២០២១ ស្រុក​ចូវ​ថាញ់​សម្រេច​ ៩/៩ លក្ខឋាន​ស្រុក​ជន​បទ​ថ្មី​។​ ចុង​ខែ​មីនា​ ឆ្នាំ​ ២០២២ ស្រុក​ចូវ​ថាញ់ បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​ល។​ នេះ​គឺជា​លទ្ធ​ផល​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​ និង​ជាមោទន​ភាព​ដើម្បី​ស្រុក​ចូវ​ថាញ់ បន្ត​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​នៅ​ពេល​ខាង​មុខ​៕​

                       សឺន​ម៉ាល័យ​-មុនី​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​កៀង​មិញ​ទ្រី