11/04/2022 - 16:59

អស់​ពីចិត្ត​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​

គ្រូ​ពេទ្យ​លីមិញ​ហ្វា ប្រ​ធាន​ដំណាក់​សុខា​ភិបាល​ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ តែង​អស់​ពីចិត្ត​ក្នុង​ការ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ ខ្នះ​ខ្នែង​ជួយ​មិត្ត​រួម​អា​ជីព​ ម៉្លោះ​ហើយ​អ្នក​ណា​ក៏​ស្រឡាញ់​រាប់​អាន​គាត់​ទាំង​អស់​។​

គ្រូ​ពេទ្យ​ លីមិញ​ហ្វា កំ​ពុង​ពិនិត្យ​ជំងឺ​ជូន​ប្រ​ជា​ជន​។​

ឆ្នាំ ​២០០៨ ពេល​ប្រ​ឡង​បញ្ចប់​ថ្នាក់​គ្រូ​ពេទ្យ​ពហុវិជ្ជា​នៅ​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​កម្មា​ភិបាល​ពេទ្យ​យោធ​ភូមិ​ភាគ​ ៩ មាន​ទីតាំង​នៅ​ក្រុង​កឹង​ធើ បង​ហ្វាត្រូវ​បាន​ចាត់​មក​បំ​ពេញ​ការ​ងារ​នៅ​ដំណាក់​សុខា​ភិបាល​ថាញ់​ថើយ​អាង​។​ រយៈ​ពេល​ ៦​ខែក្រោយ​មក​ គ្រូ​ពេទ្យ​ហ្វា​ត្រូវ​បាន​បញ្ជូន​ទៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ត្រឹង​ដេ។​ ដល់​ឆ្នាំ​ ២០១៦ បង​ហ្វា បាន​បញ្ជូន​បន្ត​ទៅ​ធ្វើ​ការ​នៅ​ដំណាក់​សុខា​ភិបាល​វៀង​ប៊ិញ ហើយ​ទទួល​តំ​ណែង​ជាប្រ​ធាន​ដំណាក់​សុខា​ភិបាល​រហូត​មក​ដល់​បច្ចុប្បន្ន​។​

ជាជន​ជាតិ​ខ្មែរ​ បង​ចេះ​អក្សរ​ខ្មែរ​ច្បាស់​លាស់​ ដូច្នេះ​ពេល​បាន​ចាត់​មក​បំ​ពេញ​ការ​ងារ​នៅ​វៀង​ប៊ិញ ជាឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៧៤% បង​ហ្វាក៏​ងាយ​ស្រួល​ក្នុង​ការ​ជួប​ប្រា​ស្រ័យ​នឹង​អ្នក​ជំងឺ​។​ បង​ហ្វា ឱ្យ​ដឹង​៖ “ខ្ញុំ​តែង​ទៅ​សួរ​សុខ​ទុក្ខ​និង​លើក​ទឹក​ចិត្ត​ដើម្បី​អ្នក​ជំងឺ​ស្ងប់​ចិត្ត​សម្រាក​ព្យា​បាល​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​”។​ អ្នក​មីង​ថាច់​ធីកើយ​ នៅ​ភូមិ​ផ្តៅ​ពេន​ ឱ្យ​ដឹង​៖ “ខ្ញុំ​មិន​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ពេល​មក​ពិនិត្យ​ជំងឺ​នៅ​ដំណាក់​សុខា​ភិបាល​ បាន​គ្រូ​ពេទ្យ​ហ្វា ពិនិត្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ រួច​ណែនាំ​ខ្ញុំ​ទៅ​ពេទ្យ​ថ្នាក់​លើ​ពិនិត្យ​ឱ្យ​ច្បាស់​ជំងឺ​។​ បន្ទាប់​ពីដឹង​ថា​ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ខ្ញុំ​តែង​ទៅ​ដំណាក់​សុខា​ភិបាល​ឃុំ​ពិនិត្យ​និង​យក​ថ្នាំ​លេប​ក្នុង​មួយ​ខែ ២ លើ​ក។​ ពេល​មក​ពិនិត្យ​ជំងឺ​នៅ​ដំណាក់​សុខា​ភិបាល​ម្តង​ៗ​ ខ្ញុំ​តែង​បាន​គ្រូ​ពេទ្យ​ហ្វា ណែនាំ​យ៉ាង​ហ្មត់​ចត់​ពី​របៀប​ផឹកថ្នាំ​ ហូប​ចុក សម្រាក​ ដូច្នេះ​ ខ្ញុំ​ស្ងប់​ចិត្ត​ក្នុង​ការ​សម្រាក​ព្យា​បាល​ជំងឺ​”។​ ក្រៅ​ពីនោះ​ បង​ហ្វា នៅ​ទាំង​ជួយ​ណែនាំ​ប្រ​ជា​ជន​ដោយ​អស់​ពីចិត្ត​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​រោគ​រាល​ដាល​ ពិសេស​គឺ​ជំងឺ​ COVID-១៩។​ បង​ហ្វា ឱ្យ​ដឹង​៖ “ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ សមាជិក​ក្នុង​គណៈ​ចង្អុល​ការ​មាន​ការ​នឿយ​ហត់​ខ្លាំង​ណាស់​។​ ក្នុង​រយៈ​កាល​ ២ ខែបន្ត​បន្ទាប់​ ខ្ញុំ​កេង​បាន​តែ ២ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​និង​រឹតតែ​ស្រឡាញ់​អា​ជីព​ ខណៈ​ពេល​បាន​រួម​ជា​មួយ​មាមីង​ជម្នះ​ជំងឺ​រាត​ត្បាត​”។​

 ទន្ទឹម​នឹង​នោះ​ បង​ហ្វា​តែង​ជួយ​មិត្ត​រួម​អា​ជីព​ដោយ​អស់​ពីចិត្ត​ ដើម្បី​សម្រេច​ល្អ​ភារកិច្ច​ទាំង​អស់​គ្នា​។​ គ្រូ​ពេទ្យ​សម្ភព ត្រឹង​យ័ញ​តឿង​វី ឱ្យ​ដឹង​៖ “បង​ហ្វា ជា​មនុស្ស​ស្លូត​បូត រួសរាយ​ តែង​ជួយ​មិត្ត​រួម​អា​ជីព​អស់​ពីចិត្ត​ ម៉្លោះ​ហើយ​អ្នក​ណាក៏​ស្រឡាញ់​រាប់​អាន​គាត់​ទាំង​អស់​។​ បង​តែង​លើក​ទឹក​ចិត្ត​ ជួយ​មិត្ត​រួម​អា​ជីព​រៀន​សូត្រ​បង្កើន​ជំនាញ​វិជ្ជា​ជីវៈ សំ​ដៅ​បម្រើ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​បាន​ល្អ​ប្រ​សើរ​”។​

លោក​ហុង​មិញ​គ្វៀង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វៀង​ប៊ិញ បញ្ជាក់​៖ “គ្រូ​ពេទ្យ​លីមិញ​ហ្វា ជាកម្មា​ភិបាល​ពេទ្យ​ខ្នះ​ខ្នែង​និង​អស់​ពីចិត្ត​ក្នុង​ការ​ងារ​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។​ អា​ស្រ័យ​ការ​រួម​ចំ​ណែក​របស់​បង​ក្នុង​ការ​ផ្សព្វ​ផ្សាយ ដូច្នេះ​ មាមីង​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ឃុំ​ មាន​ស្មារតី​ខ្ពស់​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​រាល​ដាល​ ពិសេស​គឺ​ជំងឺ​ COVID-១៩”៕​

                              អត្ថ​បទ​និង​រូប​៖ លិនញ៉ី

ចែករំលែកអត្ថបទ