មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/03/2022 - 14:35

ផ្តល់​ទំ​នុក​ចិត្ត​ដល់​អ្នក​ចម្ការ​

ខេត្ត​សុក​ត្រាំង​ ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គម្រោង​អភិ​វឌ្ឍ​ដំណាំ​ឈើ​ហូប​ផ្លែ​ដែល​ជា​ផលិត​ផល​ពិសេស​របស់​ខេត្ត​សុក​ត្រាំង​។​ មក​ទល់​ពេល​នេះ​ ដំណាំ​ឈើ​ហូប​ផ្លែ​ដែល​ជា​ផលិត​ផល ពិសេស​សុក​ត្រាំង​ បាន​នាំ​ចេញ​ទៅ​ទីផ្សារ​លើ​ពិភព​លោក​ មាន​ដូច​៖ អា​មេរិក​ អូស្រ្តាលី​ នូវ​លែ​សែ​ឡង់​ និង​សហភាព​អឺរ៉ុប​។​

ផ្លែ​មៀន​ ជាដំណាំ​ឈើ​ហូប​ផ្លែ​មួយ​ប្រ​ភេទ​ក្នុង​ចំ​ណោម​ដំណាំ​ឈើ​ហូប​ផ្លែ​ដែល​ជាផលិត​ផល​ពិសេស​របស់​ខេត្ត​សុក​ត្រាំង​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សា​របរទេស​។​

គម្រោង​អភិ​វឌ្ឍ​ដំណាំ​ឈើ​ហូប​ផ្លែ​ដែល​ជា​ផលិត​ផល​ពិសេស​ខេត្ត​សុក​ត្រាំង​ ត្រូវ​បាន​អនុវត្ត​នៅ​តាម​ស្រុក​ទីរួម​ខេត្ត​ចំ​នួន​ ៧ រួម​មា​ន៖ ស្រុក​កេ​សាច់ ឡុង​ភូ កូវ​ឡាវ​យុង មីទូ ចូវ​ថាញ់ ក្រុង​វិញ​ចូវ​ និង​ក្រុង​ង៉ា​ណាំ។​ នេះ​ជាតំ​បន់​ផលិត​សម​ស្រប​សម្រាប់​អភិវឌ្ឍ ប្រ​ភេទ​ដំណាំ​ឈើ​ហូប​ផ្លែ​ដែល​ជាផលិត​ផល​ពិសេស​របស់​ខេត្ត​ ជាភូមិ​ភាគ​មាន​មូល​ដ្ឋាន​គ្រឹះ​ ក្នុង​ការ​ដាំ​ប្រ​ភេទ​ដំណាំ​ឈើ​ហូប​ផ្លែ​ និង​ប្រើ​ប្រាស់​ផលិត​ផលនាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ ជូន​អ្នក​ចម្ការ​។​ ក្នុង​អំ​ឡុង​ ៥ ឆ្នាំ​កន្លង​ គណៈ​គ្រប់​គ្រង​គម្រោង​បាន​កសាង​ទម្រង់​បង្ហាញ​ចំ​នួន​ ៨៣ បើក​វគ្គ​ហ្វឹក​ហ្វឺន​បាន​ ៨៥ ថ្នាក់​ ពិភាក្សា​ ណែនាំ​បច្ចេក​ទេស​ដាំ​ឈើ​ហូប​ផ្លែ​ ដែល​ជា​ផលិត​ផល​ពិសេស​ជូន​កសិករ​បាន​ ៣ លើក; បង្កើត​និង​ពង្រឹង​ពង្រីក​សហករណ៍​ថ្មី​បាន​ចំ​នួន​ ៣៧ លើ​វិស័យ​ដំណាំ​ឈើ​ហូប​ផ្លែ​ និង​កសាង​សង្វាក់​តម្លៃ​ដល់​ផលិត​ផលចំ​នួន​ ៤ គឺ​ផ្លែ​ទឹក​ដោះ​ ក្រូច​ថ្លុង​ ស្វាយ​និង​មៀន​។​ មក​ទល់​ពេល​នេះ​ គម្រោង​បាន​តភ្ជាប់​ប្រើ​ប្រាស់​ផ្លែ​ឈើ​ជាង​ ៣.០០០ តោន​ ជួយ​ឱ្យ​កសិផល​របស់​ខេត្ត​បាន​ទីផ្សា​រជាច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​បាន​ដឹង​ស្គាល់​។​ ក្នុង​នោះ​ ខេត្ត​នាំ​ចេញ​ផ្លែ​ទឹក​ដោះ​ទៅ​កាន់​ទីផ្សារ​អា​មេរិក​ជាង​ ៥០០ តោន​ នាំ​ចេញ​ក្រូច​ថ្លុង​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ជាង​ ៦០ តោន​ ស្វាយ​ ១៣ តោន​ មៀន​ ៨ តោន​ និង​ក្រូច​ថ្លុង​ ផ្លែ​ទឹក​ដោះ​ជាង​ ២.០០០ តោន​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ផ្សារ​ទំ​នើប​ក្នុង​ប្រ​ទេស​។​

លោក​ សឺក្វឹក​ឡុក​ នាយក​សហ​ករណ៍​កសិកម្ម​ឡុក​ម៉ាយ​ ឃុំ​ទ្រិញភូ ស្រុក​កេសាច់ ឱ្យ​ដឹង​៖ “សហករណ៍​បាន​គណៈ​គ្រប់​គ្រង​គម្រោង​ ឧបត្ថម្ភ​បច្ចេក​ទេស​ដាំ​ដំណាំ​ទឹក​ដោះ​ដែល​មាន​ផ្លែ​ពណ៌​ស្វាយ​ និង​ដំណាំ​ទឹក​ដោះ​ឡ​រ៉ែង តាម​បទ​ដ្ឋាន​ VietGAP នៅ​លើ​ផ្ទៃ​ដី​ជាង​ ៣៤ ហិក​តា​ និង​ផ្គត់​ផ្គង់​លេខ​កូដ​តំ​បន់​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ​ទឹក​ដោះ​ចំ​នួន​ ៥ ជូន​សមាជិក​ ដោយ​មាន​ផ្ទៃ​ដី​ជិត​ ២៨ ហិក​តា​ ដើម្បី​ចូល​ស្វែង​រកប្រ​ភព​សម្រាប់​បម្រើ​ឱ្យ​ការ​នាំ​ចេញ​។​ ទន្ទឹម​នឹង​នោះ​ ចុះ​កិច្ច​សន្យា​ជាមួយ​នឹង​ក្រុម​ហ៊ុន​ចំ​កាត់​សមាជិក​មួយ​ អាញ់​យឿង​សាវ​ ប្រ​មូល​ទិញ​ដោយ​តម្លៃ​ ៣០.០០០ ដុង​/គីឡូ​ក្រាម​ ជួយ​ឱ្យ​សមាជិក​បង្កើន​ប្រាក់​ចំ​ណូល​បាន​ពី ២-៣ ដង បើ​ប្រៀប​នឹង​ពីមុន​”។​ ចំ​ណែក​លោក​ឡេ​វ៉ាន់​ផាយ នាយក​សហ​ករណ៍​ក្រូច​ថ្លុង​ថាញ់​កុង​ ឃុំ​កេថាញ់ ឱ្យ​ដឹង​៖ “អា​ស្រ័យ​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ​តាម​សង្វាក់ VietGAP និង​បាន​ផ្គត់​ផ្គង់​លេខ​កូដ​តំ​បន់​ដាំ​ ម្ល៉ោះ​ហើយ​ក្រូច​ថ្លុង​គ្រប់​លក្ខណៈ​នីហរ័ណ​។​ ឆ្នាំ​ ២០០០ សហ​ករណ៍​បាន​នាំ​ចេញ​ក្រូច​ថ្លុង​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​; ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ VINAGREERCO បាន​ចុះ​កិច្ច​សន្យា​ទិញ​ក្រូច​ថ្លុង​ ដោយ​តម្លៃ​ពី ១៣.០០០ ដល់​ ២០.០០០ ដុង​/គីឡូ​ក្រាម​ ម្ល៉ោះ​ហើយ​អ្នក​ចម្ការ​នឹង​នរចិត្ត​ដាំ​ដំណាំ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នាំ​ចេញ​ និង​តម្រូវ​ការ​ទីផ្សារ​ក្នុង​ប្រ​ទេស​”។​

តាម​ប្រ​សាសន៍​លោក​ ត្រឹង​តឹង​ភឿង នាយក​រង​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​សុក​ត្រាំង​៖ គម្រោង​បាន​ឧបត្ថម្ភ​អភិវឌ្ឍ​នូវ​ប្រ​ភេទ​ដំណាំ​ឈើ​ហូប​ផ្លែ​ដែល​ជាផលិត​ផល​ពិសេស​ បាន​ជួយ​ឱ្យ​កសិករ​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ ផ្តល់​ទំ​នុក​ចិត្ត​ដល់​អ្នក​ចម្ការ​ផលិត​កម្ម​តាម​សង្វាក់ VietGAP។​ នៅ​ពេល​ខាង​មុខ​ គណៈ​គ្រប់​គ្រង​ គម្រោង​នឹង​រៀប​ចំ​ផែន​ការ​តំ​បន់​ជំនាញ​ដាំ​ដំណាំ​ ឈើ​ហូប​ផ្លែ​ ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​ទេស​ចរណ៍  ដើម្បី​ពង្រីក​សក្តានុពល​   ឧត្តមភាព​របស់​ភូមិ ភាគ​។​ ព្រម​ជា​មួយ​នោះ​ ផ្គត់​ផ្គង់​លេខ​កូដ​តំ​បន់​ផលិត​កម្ម​ ដើម្បី​សន្សឹម​ៗ​អំ​ណះអំ​ណាង​នូវ​តួនាទី​ដំណាំ​ឈើ​ហូប​ផ្លែ​ ដែល​ជាផលិត​ផល ពិសេស​របស់​ខេត្ត​សុក​ត្រាំង​លើ​ទីផ្សារ​ពិភព​លោក​៕​

លីធាន​-វិមាន​

ចែករំលែកអត្ថបទ