មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/03/2022 - 14:35

អនុ​ប្រ​ធាន​ភូមិ​ ថាច់​ចួន​

ពេល​ជីវ​ភាព​គ្រួ​សារ​បាន​លំ​នឹង​ លោក​ថាច់​ចួន​ ក៏​ចូល​រួម​ការ​ងារ​សង្គម​នៅ​ភូមិ​សង់​ច្រវា A ឃុំ​ ត្រា​កូង ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​។​ មា​មីង​នៅ​ភូមិ​ភាគ​មាន​ការ​ជឿទុក​ចិត្ត​ខ្លាំង​ណាស់​ ពីព្រោះ​គាត់​តែង​ខ្នះ​ខ្នែង​អស់​ពីចិត្ត​គិត​គូរ​ដល់​មាមីង​នៅ​ភូមិ​ស្រុក​។​

លោក​ចួន​ ពិនិត្យ​ស្ពាន​ទើប​បាន​កសាង​សម្រេច​រួច​រាល់​អា​ស្រ័យ​ប្រ​ជា​ជន
​ក្នុង​ភូមិ​រួម​គ្នា​កសាង​។​

លោក​ថាច់​ចួន​ ឱ្យ​ដឹង​៖ ពេល​រដ្ឋ​មាន​គោល​នយោ​បាយ​បង្វែរ​ផលិត​កម្ម​ លើក​ទឹក​ចិត្ត​កសិករ​ឱ្យ​ដាំ​ដំណាំ​រួម​ផ្សំ​ និង​ដាំ​ក្រូច​លើ​ដី​ស្រែ​ ដែល​ធ្វើ​ស្រូវ​មិន​សូវ​បាន​ផល គាត់​ក៏​ប្រ​ថុយ​បង្វែរ​ចម្ការ​ចម្រុះ​មក​ដាំ​ក្រូច​លើ​ផ្ទៃ​ដី​ជាង​ ៤.០០០ ម៉ែត្រ​ការ៉េ​។​ បើ​តាម​លោក​ចួន​ ខណៈ​ពេល​បង្វែរ​ទម្រង់​ផលិត​កម្ម​មក​ដាំ​ក្រូច​មុន​ដំបូង​ លោក​មាន​ការ​ព្រួយ​បារម្ភ​ណាស់​ដែរ​ ព្រោះ​លោក​មិន​ទាន់​មាន​បទ​ពិសោធន៍​ ប៉ុន្តែ​លោក​ប្ដេជ្ញា​ចិត្ត​ថា​នឹង​បន្ត​ទៅ​មុខ​។​ អា​ស្រ័យ​ឧស្សាហ៍​ព្យា​យាម​ ខិត​ខំ​រកស៊ី​ សន្សំ​ក្នុង​ការ​ចំ​ណាយ​ សន្សឹម​ៗ​លោក​ថា​ច់​ចួន​ ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ សន្សំ​ប្រាក់​សង់​បាន​ផ្ទះ​រឹង​មាំ។​ “ពេល​ជីវភាព​គ្រាន់​បើ​ឡើង​ ខ្ញុំ​និង​កូន​ៗ​គិត​ក្នុង​ចិត្ត​ថា​ត្រូវ​តែខិត​ខំ​ប្រឹង​ប្រែង​ ចិញ្ចឹម​គោមេ ថែ​ចម្ការ​ក្រូច​ ដើម្បី​ចាក​ផុត​ពីភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ ហើយ​ក្លាយ​ជាគ្រួ​សារ​ធូរ​ធា​នៅ​ភូមិ​ភាគ​។​ បក្ស​និង​រដ្ឋ​ យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ដល់​យើង​ យើង​ត្រូវ​តែខិត​ខំ​ធ្វើ​ការ​រកស៊ី​”- លោក​ថាច់​ចួន​ ឱ្យ​ដឹង​ដូច្នេះ​។​

ពេល​ជីវ​ភាព​គ្រួ​សារ​បាន​លំ​នឹង​ លោក​ថាច់​ចួន​ ស្ងប់​អា​រម្មណ៍​ចូល​រួម​ការ​ងារ​នៅ​ភូមិ​ភាគ​ គាត់​ទទួល​បន្ទុក​ជា​អនុប្រ​ធាន​ភូមិ​ និង​ជាប្រ​ធាន​ក្រុម​បុល​ទុន​ធនា​គារ​គោល​នយោ​បាយ​សង្គម​ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។​ ពិសេស​ ពេល​ដែល​ជំងឺ​ COVID-១៩ លើកទី ៤ ផ្ទុះ​ឡើង​ ទោះ​បីគាត់​មាន​វ័យ​ចាស់​ក៏​ដោយ​ ប៉ុន្តែ​លោក​ថាច់​ចួន​ តែង​ខ្នះ​ខ្នែង​ចូល​រួម​ជា​មួយ​ក្រុម​សហគមន៍ COVID-១៩ ហើយ​ក្លា​ហាន​ “ដើរ​គ្រប់​ច្រក​ល្ហក តាម​ផ្ទះ​ តាម​ដាន​មនុស្ស​គ្រប់​រូប​”។​ ផ្សព្វ​ផ្សាយ​និង​ក្រើន​រំលឹក​ដល់​គ្រួ​សារ​នៅ​ក្នុង​ភូមិ​ឱ្យ​គោ​រព​តាម​វិធាន​ការ​នៃ​ការ​បង្ការ​ និង​ប្រ​ឆាំង​ជំងឺ​ COVID-១៩ យ៉ាង​ម៉ឺង​ម៉ាត់ ម្ចាស់​ការ​ចូល​រួម​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ បង្កើត​ភាព​សុាំសហគមន៍ សកម្ម​អនុវត្ត​សុខុមាល​ភាព​សង្គម​ គិត​គូរ​ជូន​អ្នក​ក្រី​ក្រ និង​អ្នក​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ដើម្បី​មិន​ឱ្យ​អ្នក​ណា​ម្នាក់​ត្រូវ​ទុក​ចោល​នៅ​ខាង​ក្រោយ​ឡើយ​។​

តាម​ប្រ​សាសន៍​លោក​ ផាង​ថាញ​វ៉ូវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ត្រា​កូង លោក​ថាច់​ចួន​ បាន​ចូល​រួម​ជា​មួយ​គណៈ​កម្ម​ការ​ប្រ​ជាជន​ភូមិ​ ដើម្បី​អនុវត្ត​ចលនា​ប្រ​ជា​ជន​ចូល​រួម​ថវិកា​ កម្លាំង​ពល​កម្ម​ និង​កាប់​ឆ្ការ​មែក​ឈើ​តាម​ដងផ្លូវ​។​ បង្កើន​កម្រិត​ជួស​ជុល​ផ្លូវ​ដាន ស្ពាន​ជន​បទ​ដែល​ខូច​ ទ្រុឌ​ទ្រោម​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែស្រស់​បំ​ព្រង​៕​

ហា​ថាញ់-ទីទុយ​

ចែករំលែកអត្ថបទ