នគរបាលខេត្តបាកលីវ បានសហការជាមួយនឹងវត្តពោធិវង្ស ក្រុងហូជីមិញ ជូនអំណោយ ៤០០ ចំណែកដល់ជនរួមជាតិខ្មែរដែលមានជីវភាពក្រលំបាកលើភូមិសាស្រ្តឃុំវិញត្រាច់ ក្រុងបាកលីវ។ អំណោយរួមមាន៖ អង្ករ មីនិងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ គិតជាតម្លៃទឹកប្រាក់សរុបជាង ១៦០ លានដុង។ អំណោយនេះ អាស្រ័យនគរបាលខេត្តបាកលីវ ចលនាវត្តពោធិវង្ស នៅក្រុងហូជីមិញ និងសប្បុរសជនរួមវិភាគទាន។
តំណាងសប្បុរសជន ជូនអំណោយដល់ជនរួមជាតិខ្មែរលើភូមិសាស្រ្តឃុំវិញត្រាច់។
នេះគឺជាសកម្មភាពមានអត្ថន័យជាក់ស្តែង រួមចំណែករឹតបន្តឹងទំនាក់ទំនងរវាងកម្លាំងនគរបាលនិងជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈកសាងរឹងមាំធ្លុងមហាសាមគ្គីទូទាំងជនជាតិ ពង្រីកប្រសិទ្ធភាពនូវចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស រួមចំណែកធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្ត៕
យ្វីអាញ-លីសៀ