មន្ទីរពេទ្យនៅក្រុងកឹងធើ បានផ្សព្វផ្សាយនូវអង្គភាព បន្ទប់ពិនិត្យសុខភាពព្រមៗគ្នាក្រោយពីជំងឺ COVID -១៩ ជួយឱ្យអ្នកជំងឺស្កេនបានសំណល់រោគទាំងផ្នែករាងកាយ និងស្មារតីបន្ទាប់ពីជាសះស្បើយ។
វេជ្ជបណ្ឌិតឡេធីកីមដាយ ប្រធានផ្នែកពិនិត្យជំងឺនៃមន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ កំពុងពិគ្រោះជូនអ្នកជំងឺ។
មន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ គឺជាមន្ទីរពេទ្យដំបូងនៅកឹងធើផ្សព្វផ្សាយ បន្ទប់ពិនិត្យស្កេន ពិគ្រោះសំណល់រោគក្រោយពីឆ្លងជំងឺ COVID-១៩ ចំពោះមនុស្សពេញវ័ញ។ ផ្នែកពិនិត្យជំងឺនៃមន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ បច្ចុប្បន្នមើលថែអ្នកដែលឆ្លងជំងឺ COVID -១៩ ជិត ៣.០០០ នាក់ ក្នុងនោះមាន ករណីជាច្រើនជួបបញ្ហាសុខភាព ដូចជាមានអាការៈហេវហត់អស់កម្លាំង ដង្ហើមខ្លី ពិបាកដកដង្ហើម ទទួលទានមិនបាន សម្រាន្តមិនលក់ បន្ទាប់ពីជាសះស្បើយ។ វេជ្ជបណ្ឌិតឯកទេស II ឡេធីកីមដាយ ប្រធានផ្នែកពិនិត្យជំងឺ ឱ្យដឹង៖ ផ្តើមពីតម្រូវការចាំបាច់នោះ មន្ទីរពេទ្យផ្សព្វផ្សាយបន្ទប់ពិនិត្យសុខភាពទទួលអ្នកឆ្លងជំងឺក្នុងរង្វង់ពី ១ ដល់ ២ ខែ ដែលនៅមានរោគសញ្ញានៃជំងឺ COVID-១៩។ អ្នកជំងឺបានពិនិត្យស្កេន ព្យាបាលសំណល់រោគក្រោយពីឆ្លងជំងឺ COVID-១៩ ដោយវេជ្ជបណ្ឌិតឯកទេសផ្នែកដង្ហើម សរសៃឈាមបេះដូង សរសៃប្រសាទ អាហារូបត្ថម្ភ ស្តារមុខងារ។ល។ និងមានបទពិសោធន៍ច្រើន ក្នុងការព្យាបាលអ្នកជំងឺ COVID-១៩។ អ្នកជំងឺអាចសំណូមពរចំឈ្មោះគ្រូពេទ្យជំនាញដែលខ្លួនទុកចិត្ត ដើម្បីពិនិត្យនិងព្យាបាល ហើយបានស្ថាប័នធានារ៉ាប់រងទូទាត់តាមសេចក្តីកំណត់។
ឆ្លងតាមរយៈការពិនិត្យស្កេន វេជ្ជបណ្ឌិតកីមដាយ បានកត់សម្គាល់ មានករណីខ្លះមានបញ្ហាផ្នែកសុខភាព មិនមែនមកពីសំណល់នៃជំងឺ COVID-១៩ ទាំងអស់នោះទេ គឺអាស្រ័យរោគសញ្ញានៃជំងឺផ្សេងទៀត។ បន្ទាប់ពី ៥ ដល់ ៦ខែ មិនទៅពិនិត្យសុខភាព អ្នកជំងឺមានជាតិស្ករក្នុងឈាមឡើងខ្ពស់ លើសឈាមវិបត្តិ lipid ញុាំងឱ្យរាងកាយមានអាការៈមិនប្រក្រតី។ អ្នកជំងឺមួយចំនួនត្អូញត្អែរហត់ ប៉ុន្តែពេលពិនិត្យសន្ទស្សន៍ឃើញថាធម្មតា គ្រាន់តែចង្វាក់បេះដូងលោតរហ័ស លទ្ធភាពអាចមកពីអារម្មណ៍ព្រួយភ័យ។ បន្ទាប់ពីចូលមន្ទីរពេទ្យសម្រាកព្យាបាលជំងឺ COVID-១៩ មួយរយៈ អ្នកជំងឺមួយចំនួនប៉ះពាល់ផ្លូវចិត្ត ការទទួលទានដំណេកមានការស្រមើស្រមៃ មិននឹងនរ។ សង្ឃឹមថា ក្រោយពីការព្យាបាលកន្លះខែ ឬមួយខែ អ្នកជំងឺបានកែលម្អទាំងផ្នែករាងកាយ និងស្មារតី ឆាប់វិលមករួមរស់ក្នុងជីវភាពធម្មតាវិញ។
តាមអង្គការសុខភាពពិភពលោក ស្ថានភាពក្រោយពីឆ្លងជំងឺ COVID-១៩ បានកើតមានចំពោះអ្នកជំងឺ COVID-១៩ ក្នុងរង្វង់ ៣ ខែ ចាប់ពីផ្ទុកជំងឺ។ អ្នកជំងឺដែលមានការព្រួយបារម្ភ អាចមកចុះឈ្មោះនៅបន្ទប់ពិនិត្យសុខភាពក្រោយ ពីឆ្លងជំងឺ COVID-១៩ នៅមន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ។ លេខទូរស័ព្ទពិគ្រោះជំងឺ ០៧៩៦.៨០០.១៦០។ នៅមន្ទីរពេទ្យពហុព្យាបាលក្រុងកឹងធើ អ្នកជំងឺអាចចុះឈ្មោះនៅបន្ទប់ពិនិត្យលេខ ១៤ ផ្នែកពិនិត្យជំងឺ។ វេជ្ជបណ្ឌិតមន្ទីរពេទ្យពហុព្យាបាលក្រុងកឹងធើ មានបទពិសោធន៍ព្យាបាលអ្នកជំងឺ COVID-១៩ ធ្ងន់ជាង ១.០០០ ករណី បានជាសះស្បើយក្នុងរយៈពេលកន្លង នឹងរួមដំណើរជាមួយនឹងអ្នកជំងឺដែលមានរោគសញ្ញាក្រោយពីឆ្លងជំងឺ COVID -១៩។ មន្ទីរពេទ្យកុមារក្រុង ក៏ផ្សព្វផ្សាយដំណើរការពិនិត្យសុខភាពក្រោយពីឆ្លងជំងឺ COVID -១៩ ជូនកុមារផងដែរ។ នៅពេលកុមារចូលរៀនផ្ទាល់មានការជួបជុំគ្នាច្រើន ឈានដល់ការវិជ្ជមានជំងឺ COVID-១៩ កាន់តែខ្ពស់។ អាស្រ័យហេតុនោះ វេជ្ជបណ្ឌិតក្រើនរំលឹក ឪពុកម្តាយគប្បីម្ចាស់ការតាមសុខភាពរបស់កុមារដើម្បីវិនិច្ឆ័យបានទាន់ពេល។ ភាគច្រើនកុមារមានជំងឺស្រាល ថ្វីដ្បិតដូច្នោះក្តី មានករណីខ្លះធ្ងន់ធ្ងរ បណ្តាលឱ្យមានរោគសញ្ញាប្រែប្រួល គ្រោះថ្នាក់គំរាមកំហែងដល់អាយុជីវិតផងដែរ៕
ធូសឿង-វិមាន