មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/02/2022 - 09:05

ឃុំ​ហ្វាឡើយ​ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​

ឃុំ​ហ្វាឡើយ​ ស្រុក​ចូវ​ថាញ ខេត្ត​ត្រា​វិញ​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៦៩% ឃុំ​ទើប​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ឆ្នាំ​ ២០២១ ។​ ឃុំ​ប្ដេជ្ញា​បង្កើន​គុណ​ភាព​លក្ខឋាន​ ដើម្បី​បាន​ទទួល​ស្គាល់​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០២២ ។​

ផ្លូវ​ជន​បទ​លេខ​ ១៤ ចាប់​ពីឃុំ​ហ្វាឡើយ​ ចុះ​ទៅ​ឃុំ​ហឹង​មី ស្រុក​ចូវ​ថាញ ខេត្ត​ត្រា​វិញ​។​

ដើម្បីសម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ឃុំ​ហ្វាឡើយ​ខិត​ខំ​ប្រឹង​ប្រែង​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​ ដើម្បី​កសាង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ។​ ក្នុង​អំ​ឡុង​ប៉ុន្មាន​ខែចុង​ឆ្នាំ​ ២០២១ ឃុំ​បង្កើន​ល្បឿន​ដំណើរ​ការ​សម្រេច​បាន​លក្ខឋាន​ចំ​នួន​ ៣ ស្ដី​ពីមូល​ដ្ឋាន​ សម្ភារៈ​វប្ប​ធម៌​ លំ​នៅ​ឋាន​ប្រ​ជា​ជន​ និង​វប្ប​ធម៌​ ដើម្បី​ទាន់​ពេល​កំ​ណត់​។​ លោក​ថាច់​សឿង នៅ​ភូមិ​កិញ​ឆាង ឱ្យ​ដឹង​៖ “ក្នុង​ដំណាក់​កាល​កសាង​ជន​បទ​ថ្មី​ មាមីង​នៅ​ទីនេះ​ត្រេក​អរ​ខ្លាំង​ណាស់​ រួម​គ្នា​អនុវត្ត​កិច្ច​សន្យា​លើក​កម្ពស់​ស្មារតី​បង្ការ​ ទប់ស្កាត់​អគ្គិភ័យ​ក្នុង​ប្រ​ជា​ជន​ រួម​ចំ​ណែក​លំ​នឹង​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​”។​

លោក​ស្រី​តូធី​ធូវឹង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ្វាឡើយ​ ឱ្យ​ដឹង​៖ “ទន្ទឹម​នឹង​ដំណើរ​ការ​កសាង​ជន​បទ​ថ្មី​ ឃុំ​គួបផ្សំ​ផែន​ការ​ “ ស្ដី​ពីយុទ្ធ​នាការ​អនា​ម័យ​បរិស្ថាន​ រៀប​ចំ​កែលម្អ​ទីផ្សារ សុវត្ថិ​ភាព​ចរាចរ​ឡើង​វិញ​ កសាង​ស្រុក​ចូវ​ថាញ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​” អនា​ម័យ​ទេស​ភាព​ បរិស្ថាន​ដងផ្លូវ​ជាតិ​ ផ្លូវ​ជន​បទ​និង​ផ្លូវ​បេតុង​ភូមិ​ភ្ជាប់​ភូមិ​។​ រៀប​ចំ​កាប់​ឆ្ការ​ គុម្ពោត​ព្រៃ​ស៊ុប​ទ្រុប ដាំ​រុក្ខ​ជាតិ​បៃតង​អម​សង​ខាង​ផ្លូវ​ប្រ​វែង​ប្រ​មាណ​ ១.៧០០ ម៉ែ​ត្រ។​ អំ​ពី​ការ​កសាង​ជាមូល​ដ្ឋាន​ គិត​ប៉ាន់​ស្មាន​សម្រេច​តម្លៃ​ ២២១ ពាន់​លាន​ដុង​ ក្នុង​នោះ​មាន​ ៣ សំ​ណង់​គមនា​គមន៍​ជន​បទ​។​ មក​ទល់​បច្ចុប្បន្ន​ ឃុំ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ផ្លូវ​តភ្ជាប់​ភូមិ​ជាច្រើន​ មាន​ដូច​៖ ផ្លូវ​ជន​បទ​លេខ​ ១៤, ១៥ ។​ល។​ ធានា​រថយ​ន្តបើក​បរទៅ​មក​ងាយ​ស្រួល​ ។​ល។​ លើ​មូល​ដ្ឋាន​ដែល​សម្រេច​បាន​ ឃុំ​បន្ត​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ និង​អនុវត្ត​គោល​ការណ៍​សំ​ខាន់​ៗ​របស់​បក្ស​និង​រដ្ឋ​ ស្ដី​ពីការ​ងារ​ជន​ជាតិ​ និង​សាសនា​ ផ្សារ​ភ្ជាប់​ជាមួយ​នឹង​អនុវត្ត​ល្អ​សេចក្ដី​សម្រេច​លេខ​ ៣ របស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ស្ដី​ពីការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​”៕​

                             សឺនម៉ាល័យ​ - ថាច់​ធី ​ 

ចែករំលែកអត្ថបទ