24/01/2022 - 08:40

និន្នា​ការ​ចំ​ណី​អា​ហារ​ត្រឹម​ត្រូវ​ក្នុង​ឆ្នាំ​ ២០២២

ផ្អែក​លើ​រូប​មន្ត​ចម្អិន​កំ​ពុង​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម​ អ្នក​ឯក​ទេស​ផ្នែក​អា​ហា​រូបត្ថម្ភ​ជន​ជាតិ​អា​មេរិក​  Frances Largeman-Roth បាន​លើក​ឡើង​នូវ​ការ​ប៉ាន់​ស្មាន​អំ​ពី​និន្នា​ការ​ ចំ​ណី​អា​ហារត្រឹម​ត្រូវ​ អាច​នឹង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លាក្នុង​ឆ្នាំ​២០២២។​

ទឹក​ខ្មេះ​ផ្លែ​ឈើ​កាន់​តែបាន​ប្រើ​ប្រាស់​ ជំនួស​ទឹក​ខ្មេះ​ឧស្សា​ហកម្ម​។​

ស្រាបៀរដែល​គ្មាន​ជាតិ​អា​ល់​កុល​

គ្រឿង​ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​អា​ល់​កុល​ មាន​ចំ​ណុច​ផ្សេង​នោះ​គឺ​ នៅ​តែមាន​អា​រម្មណ៍​ស្រស់​ស្រាយ​ដូច​ជា​ស្រាបៀរ​ពិត​ៗ​អីុចឹង​ដែរ​ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​ស្រវឹង​ដល់​អ្នក​ពិសា​។​ បើ​តាម​អ្នក​ឯក​ទេស​ Elva Ramirez  ទំ​នោរ​នៃ​ការ​ងាក​មក​ពិសា​គ្រឿង​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់​កុល​ ផ្តើម​ចេញ​ពីអតិថិ​ជន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​សុខ​ភាព​របស់​ខ្លួន​ និង​មាន​ជ្រើស​រើស​ដ៏​ត្រឹម​ត្រូវ​ជាច្រើន​ជាង​ ពេល​ពិសា​ស្រាបៀរ។​

គ្រឿង​ភេសជ្ជៈ​បំ​ប៉ន​

ប្រ​ហាក់​ប្រ​ហែល​នឹង​គ្រឿង​ភេសជ្ជៈ​បំ​ប៉ន​ផ្សេង​ៗ​ទៀត​ គឺ​មាន​ការ​ប្រើ​ប្រាស់​រុក្ខ​ជាតិ​ និង​សារ​ធាតុ​ប្រ​ឆាំង​នឹង​ភាព​តាន​តឹង​អា​រម្មណ៍ (ស្ត្រេស) ពីធម្ម​ជាតិ​ ក៏​បាន​អតិថិ​ជន​ជាច្រើន​ទំ​នុក​ចិត្ត​ប្រើ​ប្រាស់​ អា​ស្រ័យ​មាន​អត្ថប្រ​យោជន៍​ ជំនួយ​ភាព​សុាំ​និង​កាត់​បន្ថយ​ស្ត្រេស។​

ហូប​សាប​ម្តង​ម្កាល​

ទោះ​បីរបប​ហូប​សាប​រវាស​រវៃ (“flexitarianism” ភាគ​ច្រើន​គឺ​ទទួល​ទាន​បន្លែ​ តែមាន​ការ​ទទួល​ទាន​សាច់ស៊ុត​និង​ទឹក​ដោះ​ម្តង​ម្កាល​) កំ​ពុង​តែពេញនិយម​ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ប៉ុន្តែ​ របប​ហូប​សាប​ម្តង​ម្កាល​  (reducetarianism) មាន​ការ​ផ្សេង​ប្លែក​ត្រង់​ចំ​ណុច​ថា​វាផ្តោត​ទៅ​លើ​ការ​កាត់​បន្ថយ​បន្តិច​ម្តង​ៗ​ការ​ប្រើ​ប្រាស់​នូវ​ផលិត​ផល​សាច់។​ មាន​មនុស្ស​ប្រើ​ប្រាស់​ផលិត​ផល​ដែល​ផ្អែក​លើ​រុក្ខ​ជាតិ​ច្រើន​ឡើង​ពីមួយ​ថ្ងៃ​មួយ​ថ្ងៃ​ សូម្បី​តែ​ពេល​ពួក​គាត់​មិន​ហូប​សាប​ក៏​ដោយ​។​ មិន​តែប៉ុណ្ណោះ​ រាល់​ផលិត​ផល សាច់ដែល​ប្រើ​ជំនួស​ ត្រូវ​បាន​បង្កើន​គុណ​ភាព​ សម​ប្រ​កប​នឹង​សុខ​ភាព​អ្នក​ទទួល​ទាន​ផង​ដែរ​។​ អា​ស្រ័យ​ហេតុ​នោះ​ មាន​យីហោ​ជាច្រើន​បាន​ឡើង​ផែន​ការ​ផ្គត់​ផ្គង់​ផលិត​ផលប្រ​ភព​រុក្ខ​ជាតិ​ ដើម្បី​ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​ទាំង​នោះ​។​

ទឹក​ខ្មេះ​ផ្លែ​ឈើ​

និន្នា​ការ​ប្រើ​ប្រាស់​ប្រ​ភេទ​ទឹក​ខ្មេះ​ផ្លែ​ឈើ​ ដូច​ជា​ឱសថ​បំ​ប៉ន​មួយ​ប្រ​ភេទ​ពិត​ប្រាកដ​ បាន​កើន​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ​។​ តួយ៉ាង​ ដូច​ទឹក​ខ្មេះ​មាន​អត្ថ​ប្រ​យោជន៍​ជួយ​សម្រក​ទម្ងន់​ និង​លំ​នឹង​ជាតិ​ស្ករ​ក្នុង​ឈាម​ ទឹក​ខ្មេះ​ផ្លែ​ប៉ោម មាន​សមាស​ធាតុ​នៅ​ក្នុង​គ្រឿង​ភេសជ្ជៈ​ជាច្រើន​ប្រ​ភេទ​ ឬ​ប្រ​ភេទ​ឱសថ​គ្រាប់​ផ្តល់​ជាតិ​បំ​ប៉ន​។​ បច្ចុ​ប្បន្ន​ លើ​ទីផ្សារ​ក៏​មាន​ទឹក​ខ្មេះ​ផ្លែ​ឈើ​ច្រើន​ប្រ​ភេទ​ ដែល​អ្នក​ប្រើ​ប្រាស់​បាន​និយម​ប្រើ​ជាគ្រឿង​ទេស​។​

បង្ការ​ភាព​ខ្ជះ​ខ្ជាយ​ចំ​ណី​អា​ហា​រ

តួយ៉ាង​ដូច​ Spudsy បាន​ផលិត​នូវ​ផលិត​ផលដំឡូ​ងបារាំង​ចៀនថ្មី​ ដែល​ប្រើ​ប្រាស់​នូវ​ដំឡូ​ងក្ងិង​ក្ងង់​ប្រ​មាណ​ ១ លាន​មើម ដែល​ច្រើន​តែរើស​ចោល​ក្នុង​ការ​បង្ក​បង្កើន​ផល (គិត​ដល់​ចុង​ឆ្នាំ​ ២០២១)។​ រីឯ​ Otherworld ទើប​តែបង្ហាញ​មុខ​ផលិត​ផលនំម្សៅ​និង​នំពុម្ព​ដែល​ច្នៃ​ពីរុក្ខ​ជាតិ​ ដោយ​វិធី​ប្រើ​ប្រាស់​ខាត់​ណាពណ៌​ស មើមឆៃថាវ​ក្រហម​ ផ្លែ​ចេក​ ផ្លែ​ប៉ោម​និង​ផ្លែ​ឈើ​ច្រើន​មុខ​ទៀត​ ដែល​តាម​ពិត​ជារបស់​បោះ​ចោល​។​

ចំ​ណី​អា​ហា​រជំនួយ​ខួរ​ក្បាល​

ថ្មី​ៗ​នេះ​ បន្ទប់​ពិសោ​ធន៍​ផ្លាស់​ថ្មី​អា​ហារភាគ​ខាង​ជើង​នៃ​  Carolina រួម​ជាមួយ​មហា​វិទ្យា​ល័យ​ រដ្ឋ​ភាគ​ខាង​ជើង​ Carolina (សហរដ្ឋ​អា​មេរិក​) បាន​អភិវឌ្ឍន៍​ផលិត​ផល Memore - ជាតិ​បំ​ប៉ន​ ម្សៅ​មួយ​ប្រ​ភេទ​ ត្រូវ​បាន​ឧទ្ទេស​នាម​ ថា​អាច​ជួយ​កាត់​បន្ថយ​ហានិ​ភ័យ​កើត​ជំងឺ​ Alzheimer ដល់​ទៅ​៥៤%។​ ផលិត​ផល Memore ត្រូវ​បាន​ធ្វើ​ពីសមាស​ធាតុ​រុក្ខ​ជាតិ​ ដែល​មាន​គុណ​ប្រ​យោជន៍​ជំនួយ​ខួរ​ក្បាល​ ដូច​ជា​ផ្លែ​ពួច មើមឆៃថា​វក្រហម​ ស្ពៃ​ចង្កឹះ​ និង​ដំឡូ​ងជ្វាជា​ដើម​។​ គំ​និត​ផ្ដួច​ផ្ដើម​ផលិត​នូវ​ផលិត​ផលនេះ​ គឺ​ជួយ​ឱ្យ​អ្នក​ទទួល​ទាន​គ្រប់​ជាតិ​បំ​ប៉ន​ក្នុង​របប​អា​ហា​រប្រ​ចាំ​ថ្ងៃ​ តាម​រយៈ​ការ​បន្ថែម​ប្រ​ភេទ​ម្សៅ​នេះ​ ដាក់​ចូល​ក្នុង​ទឹក​ក្រឡុក​ ឬ​ក៏​កូរ​លាយ​ជាមួយ​ទឹក​ពិសា​៕​

                          យោង​៖ កាសែត​កឹង​ធើ - ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ