24/01/2022 - 08:40

៥ចំ​ណុច​ថ្មី​នៃ​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ភ្ជាប់​បន្ទះ​ឈីប មាន​សុពល​ភាព​ចាប់​ពីឆ្នាំ​២០២២

ចាប់​ពីខែមក​រា​ ឆ្នាំ​២០២២ ចំ​ណុច​ថ្មី​បំ​ផុត​ ៥ យ៉ាង​នៃ​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ភ្ជាប់​បន្ទះ​ឈីប មាន​សុពល​ភាព​ជាក់​ស្ដែង​ដូច​ខាង​ក្រោម​៖

១.ប្រើ​ប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ យក​ទៅ​បញ្ចាំ​ ដាក់​ធានា​កម្ចី​ប្រាក់​ នឹង​ត្រូវ​ផាក​ពិន័យ​

ចាប់​ពីថ្ងៃ​០១/០១/២០២២ យោង​តាម​សេច​ក្ដី​កំ​ណត់​ថ្មី​មាន​ចែង​ក្នុង​អនុក្រឹត្យ​លេខ​ ១៤៤/ ២០២១ ប្រ​សិន​បើ​យក​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ទៅ​បញ្ចាំ​ ដាក់​ធានា​កម្ចី​ប្រាក់​ ទាំង​អ្នក​បញ្ចាំ​និង​អ្នក​ទទួល​បញ្ចាំ​ នឹង​ត្រូវ​ពិន័យ​ជាប្រាក់​ ចាប់​ពី ៤-៦ លាន​ដុង​។​

២.មិន​ប្ដូរ​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​អស់​សុពល​ភាព​ អា​ចនឹង​រង​ការ​ពិន័យ​ដល់​ទៅ​ ៥០០.០០០ ដុង​

ត្រង់​ប្រ​ការ​ ១ មាត្រា​ ១០ នៃ​អនុ​ក្រឹត្យ​លេខ​ ១៤៤/២០២១ (ជំនួស​អនុ​ក្រឹត្យ​ ១៦៧/២០១៣/ NĐ-CP ) ចែង​ច្បាស់​៖ ការ​មិន​អនុវត្ត​ត្រឹម​ត្រូវ​តាម​សេច​ក្ដី​កំ​ណត់​នៃ​ច្បាប់​ ស្ដី​ពីការ​ផ្ដល់​ ការ​ប្ដូរ​ និង​ការ​ផ្ដល់​ឡើង​វិញ​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ អាច​នឹង​រង​ការ​ពិន័យ​ជាការ​ព្រមាន​ ឬ​ពិន័យ​ជា​ទឹក​ប្រាក់​ពី ៣០០.០០០-៥០០.០០០ ដុង​។​ តាម​រយៈ​នោះ​ ចាប់​ពីថ្ងៃ​ ១/១/២០២២ អនុក្រឹត្យ​លេខ​ ១៤៤/២០២១ មាន​សុពល​ភាព​។​ ដើម្បី​មិន​រង​ការ​ពិន័យ​ អ្នក​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ ត្រូវ​ប្ដូរ​ប័ណ្ណ​ថ្មី​មុន​ ពេល​គម្រប់​អា​យុ​ ២៥ ឆ្នាំ​ គម្រប់​អា​យុ​ ៤០ ឆ្នាំ​ និង​គម្រប់​អា​យុ​ ៦០ ឆ្នាំ​។​ ប័ណ្ណ​ថ្មី​ត្រូវ​បាន​ប្ដូរ​ក្នុង​រយៈ​ពេល​ ២ ឆ្នាំ​មុន​នឹង​ដល់​ពេល​កំ​ណត់​ប្ដូរ​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ នឹង​មាន​សុពល​ភាព​ប្រើ​ប្រាស់​រហូត​ដល់​ពេល​កំ​ណត់​ប្ដូរ​ប័ណ្ណ​ថ្មី​បន្ត​ទៀត​។​

៣. កាត់​បន្ថយ​កម្រៃ​សេវា​ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ រហូត​ដល់​ផុត​ថ្ងៃ​ ៣០/៦/២០២២

ចាប់​ពី ១/១/២០២២ រហូត​ដល់​ផុត​ថ្ងៃ​ ៣០/ ៦/ ២០២២ កម្រិត​កម្រៃ​សេវា​ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ ត្រូវ​បាន​គិត​ស្មើ​ ៥០% នៃ​កម្រិត​កម្រៃ​សេវា​ ដែល​បាន​កំ​ណត់​ត្រង់​មាត្រា​ ៤ នៃ​សារាចរលេខ​ ៥៩/២០១៩TT-BTC។​  ជាក់​ស្ដែង​កម្រិត​កម្រៃ​សេវា​ផ្ដល់​អត្ត​សញ្ញា​ណ​ប័ណ្ណ​ពលរដ្ឋ​ មាន​ដូច​ត​ទៅ​៖ ប្ដូរ​ពីអត្ត​សញ្ញាណ​ប័ណ្ណ​ ៩ លេខ​ ១២ លេខ​ ទៅ​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ភ្ជាប់​បន្ទះ​ឈីបគឺ​១៥.០០០ដុង​។​ ប្ដូរ​អត្ត​សញ្ញា​ណ​ប័ណ្ណ​ពលរដ្ឋ​ដែល​ខូច​ មិន​អាច​ប្រើ​ប្រាស់​បាន​; ផ្លាស់​ប្ដូរ​ព័ត៌​មាន​អំ​ពី​គោត​, អក្សរ​ចន្លោះ​គោត​ និង​នាម​, នាម​, លក្ខណៈ​សម្គាល់​ភិន​ភាគ​, បញ្ជាក់​ភេទ​, ស្រុក​កំ​ណើត​, មាន​ការ​ខ្វះ​ចន្លោះ​ ព័ត៌​មាន​លើ​ប័ណ្ណ​ នៅ​ពេល​ពលរដ្ឋ​មាន​តម្រូវ​ការ​ គឺ​ ២៥.០០០ ដុង​។​ ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ឡើង​វិញ​នៅ​ពេល​បាត់​ បាន​ចូល​សញ្ជាតិ​វៀត​ណាម​ឡើង​វិញ​ តាម​សេចក្ដី​កំ​ណត់​នៃ​ច្បាប់​សញ្ជាតិ​វៀត​ណាម​ គឺ​ ៣៥.០០០ ដុង​។​

៤. អាចប្រើ​ប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ ជំនួស​លិខិត​ស្នាម​ផ្ទាល់​ខ្លួន​

នេះ​គឺ​ជាគោល​ដៅ​មួយ​ក្នុង​ចំ​ណោម​គោល​ដៅ​នានា​របស់​គម្រោង​អភិ​វឌ្ឍប្រើ​ប្រាស់​ទិន្ន​ន័យ​អំ​ពី​ប្រ​ជា​ពលរដ្ឋ​ កំ​ណត់​ឈ្មោះ​និង​ការ​បញ្ជាក់​អេឡិច​ត្រូនិចប​ម្រើ​ដល់​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ជាតិ​ ដំណាក់​កាល​ ២០២២ - ២០២៥ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៣០ ប្រ​កាស​ដាក់​ចេញ​អម​ដោយ​សេចក្ដី​សម្រេច​លេខ​ ០៦/QĐ-TTg ដែល​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ប្រ​កាស​ឱ្យ​ប្រើ​នៅ​ថ្ងៃ​ ៦/១/២០២១។​ ឆ្លង​តាម​រយៈ​នោះ​ ទិស​ដៅ​ក្នុង​ឆ្នាំ​ ២០២២ គឺ​ធានា​ជាជំហាន​ៗ​ជំនួស​លិខិត​ស្នាម​ផ្ទាល់​ខ្លួន​ផ្អែក​លើ​មូល​ដ្ឋាន​នៃ​ការ​បញ្ចូល​ ការ​បញ្ជាក់​ព័ត៌​មាន​ លិខិត​ស្នាម​ផ្ទាល់​ខ្លួន​ទៅ​ក្នុង​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំ​ពី​ប្រ​ជា​ពលរដ្ឋ​ ដើម្បី​ប្រើ​តែអត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​មួយ​មុខ​ អនុវត្ត​ការ​កំ​ណត់​ឈ្មោះ​អេឡិច​ត្រូនិច​ជាតិ​(VNEID)។​

តាម​ការ​គ្រោង​ទុក​ លិខិត​ស្នាម​ផ្ទាល់​ខ្លួន​មួយ​ចំ​នួន​ ត្រូវ​បាន​បញ្ចូល​ក្នុង​បន្ទះ​ឈីប​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ ដូច​ជា​៖ ធានា​រ៉ាប់​រង​សុខា​ភិបាល​ ប័ណ្ណ​បើក​បរយាន​យន្ត​ លិខិត​បើក​បរយាន​យន្ត​ លេខ​កូដ​សម្គាល់​វិញ្ញា​បន​បត្រ​ ឬ​អា​ជ្ញា​បណ្ណ​ប្រ​កប​វិជ្ជា​ជីវៈ ព័ត៌​មាន​ចាក់​វ៉ាក់​សាំង​ សុខា​ភិបាល ​អប់​រំ ប័ណ្ណ​កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​។​

៥. ក្រសួង​នគរ​បាល​បើក​ប្រ​ព័ន្ធ​ទូរ​ស័ព្ទ​ឆ្លើយ​បំ​ភ្លឺ​អំ​ពី​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​

មជ្ឈ​មណ្ឌល​ទិន្ន​ន័យ​ជាតិ​អំ​ពី​ប្រ​ជា​ពលរដ្ឋ​ ចំ​ណុះ​នាយក​ដ្ឋាន​ប៉ូលិស​គ្រប់​គ្រង​រដ្ឋ​បាល​ ខាង​សន្តិ​សុខ​សង្គម​ (ក្រសួង​នគរ​បាល​) បាន​បើក​ដំណើរ​ការ​លេខ​ទូរ​ស័ព្ទ​ជំនួយ​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​ជំពាក់​ជំពិនរបស់​ពល​រដ្ឋ​ ដោយ​បណ្ដាញ​សង្គម​ ដូច​ជា​៖ Zalo OA, Fanpage Facebook, Email ជា​ដើម​។​

ប្រ​ព័ន្ធ​ភ្ជាប់​ទូរ​ស័ព្ទ​មាន​លេខ​ទូរ​ស័ព្ទ​ផ្លូវ​ការ​ គឺ​ ១៩០០.០៣៦៨ ដំណើរ​ការ​ចាប់​ពីម៉ោង​ ៧ កន្លះ​ដល់​ម៉ោង​ ១៧ កន្លះ​ រៀង​រាល់​ថ្ងៃ​ (ចាប់​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​)៕​

                     យោង​តាម​កាសែត​ព័ត៌​មាន​- ប្រែសម្រួល​៖ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ